
អ្នកចាត់ការទូទៅ របស់ក្រុមអធិរាជស Real Madrid លោក Xabi Alonso បាននិយាយថាក្លឹបបានធ្វើការសម្រេចផ្តល់ទំនុកចិត្តលើកីឡាករដែលនឹងទទួលខុសត្រូវទាត់បាល់ពិន័យបាល់ប៉េណាល់ទីនៅក្នុងក្រុមរបស់ខ្លួនហើយ។ អតីតគ្រូបង្វឹកLeverkusen សញ្ជាតិអេស្បាញបច្ចុប្បន្នលោក Alonso បានជំនួសតំណែងអតីតគ្រូបង្វឹក Real Madrid លោក Carlo Ancelotti ក្នុងនាមជាអ្នកចាត់ការថ្មីរបស់ក្លឹបកាលពីប៉ុន្មានសប្តាហ៍មុនពោលគឺក្រោយពីលោក Ancelotti បានទៅដឹកនាំក្រុមជម្រើសជាតិប្រេស៊ីលរួចមក។
គួររំលឹកថាក្រោមការដឹកនាំរបស់លោក Ancelotti សមាជិកថ្មី Kylian Mbappe មានតួនាទីស៊ុតបាល់ប៉េណាល់ទី បន្ទាប់ពី Vinicius បង្ហាញពីភាពខ្ជះខ្ជាយក្នុងការរកគ្រាប់បាល់ពិន័យមួយនេះ។ទោះយ៉ាងណា ថ្លែងនៅក្នុងបទសម្ភាសន៍មុនការប្រកួតFIFA Club World Cup របស់ Real Madrid ជាមួយ Pachuca នៅយប់ថ្ងៃអាទិត្យនោះ Alonso បានទទូចថាគាត់នឹងធ្វើការសម្រេចចិត្តចុងក្រោយលើអ្នកស៊ុតបាល់ប៉េណាល់ទីថ្មីរបស់ Real Madrid មុនពេលរដូវកាល 2025/26 ចាប់ផ្តើម។
ប្រភព:Dailypost
វីដេអូ: Kilyan Mbappe
វីដេអូ:

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



