
(បរទេស)៖ ក្លឹបនៅអារ៉ាប៊ីសាអូឌីត Al Ahli ត្រូវបានរាយការណ៍មកថា បានផ្តល់នូវកញ្ចប់លុយធំសម្បើមប្រមាណជា ៥១លានអឺរ៉ូ ក្នុង១ឆ្នាំ ជាថ្នូរនៃការចាកចេញរបស់ខ្សែបម្រើឆ្នើមវ័យក្មេងរបស់ក្លឹបកាតាឡាន់ Barcelona គឺ Fermin Lopez ។ យ៉ាងណាមិញ Lopez មានកិច្ចសន្យាកុងត្រាជាមួយ Barca ដល់ឆ្នាំ ២០២៩។ ជាមួយគ្នានេះ រូបគេមិនទាន់បានលេងជម្រើស១១នាក់ដំបូងនៅឡើយនោះទេ ស្របពេលលោកគ្រូ Hansi Flick មិនទាន់ទុកចិត្ត។
គួរកត់សម្គាល់ថា Barcelona មិនមានបំណងក្នុងការលក់តារាឆ្នើមវ័យ ២២ឆ្នាំ រូបនេះទេ បើទោះបីជាក្លឹបទុករូបគេជាបម្រុងក៏ដោយ។ ទោះជាយ៉ាងនេះក្តី ក្លឹបមិនហាមឃាត់លើការសម្រចចិត្តរបស់ Lopez ក្នុងការចាកចេញនោះដែរ៕
ប្រភព៖ SportsMole

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



