
រឿងដដែលៗ! ក្លឹប១នេះ ត្រូវបាន Premier League ដាក់ពិន័យជាង១,៣លានដុល្លារ ករណីពន្យារពេលការប្រកួត
ទំហំអក្សរ
តូច
ធំ
(អង់គ្លេស)៖ ក្របខណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស Premier League បានពិន័យក្លឹបមេឃខៀវ Manchester City ប្រមាណជា ១.០៨លានផោន ពីកំហុសពន្យារពេលប្រកួតមានដល់ទៅ ៩លើករដូវកាល២០២៤-២៥។ ទន្ទឹមនឹងនេះ ពួកគេក៏បានចាប់ផ្តើមប្រកួតយឺតដល់ទៅ ២នាទី ២៤វិនាទីឯណោះក្នុងជំនួប Derby ទល់នឹង Manchester United នាអំឡុងខែធ្នូ ឆ្នាំ២០២៤។ ដោយឡែក Premier League បញ្ជាក់ថា Man City បានទទួលយកកំហុស និងយល់ព្រមសុំទោសផងដែរ បន្ថែមលើប្រាក់ពិន័យជាង ១លានផោន ក្នុងរយៈពេល១៤ថ្ងៃ ដែលពួកគេត្រូវបង់។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សនៅចាំបានថា កាលពីរដូវកាល ២០២៣-២៤ City ក៏ត្រូវបាន Premier League ពិន័យជាទឹកប្រាក់ចំនួន ២.០៩លានផោនដែរ ពីការពន្យារពេលចាប់ផ្តើមប្រកួតមានដល់ទៅ ២២លើក ជាអ្វីដែលអ្នកចាត់ការទូទៅក្លិប លោក Pep Guardiola បានព្យាយាមនឹងកាត់បន្ថយពេលវេលាប្រាប់កូនក្រុមផងដែរ ក្នុងម៉ោងសម្រាក ១៥នាទីក្នុងបន្ទប់ផ្លាស់ប្តូរសំលៀកបំពាក់៕
ប្រភព៖ BBC
អត្ថបទទាក់ទង

6 days ago .
147 Views
ក្លឹបយក្សអង់គ្លេស ២ ចាប់អារម្មណ៍អ្នកចាំទី PSG (មាន២វីដេអូ)

2 weeks ago .
309 Views
ម្តងជា២ដង! MAN UTD ដេញថ្លៃខ្សែប្រយុទ្ធឆ្នើមម្នាក់ កើនតម្លៃដល់«៧០លានផោន»

2 weeks ago .
682 Views
ទោះលើកពាន CWC ២០២៥ ! Chelsea ដាក់ឈ្មោះកីឡាករឆ្នើម ៩ រូបសម្រាប់លក់

2 weeks ago .
430 Views
ជិត៦០លានផោនហើយមិនព្រមលក់! Liverpool បដិសេធសំណើរពី Bayern ក្នុងការទិញតារាឆ្នើមម្នាក់