
បរទេសៈ Real Madrid បានត្រឹមស្មើជាមួយនឹង Al-Hilal ក្នុងការប្រកួតដំបូងនៅក្នុងព្រឹត្តិការណ៍ FIFA Club World 2025 ។ ខ្សែប្រយុទ្ធយុវជន Gonzalo Garcia បានជួយឲ្យក្រុម Madrid នាំមុខមុនត្រឹមនាទី៣៤ ប៉ុន្តែត្រូវបានតាមស្មើវិញដោយកីឡាករ Ruben Neves ភ្លាមៗ ត្រឹមតែ៧នាទីប៉ុណ្ណោះដោយការប៉េណាល់់ទី។
ក្លឹបបាល់ទាត់ Real Madrid បានទទួលបានឱកាសពិសេសមួយនៅចុងម៉ោងដោយការទទួលបានបាល់ប៉េណាល់ទីម្តងទៀត ប៉ុន្តែត្រូវបានខកខានវិញដោយការទាត់ពីសំណាក់កីឡាករ Fede Valverde ដោយសង្គ្រោះបានដោយអ្នកចាំទី Yassine Bono ។
នេះជាការប្រកួតលើកដំបូងរបស់លោក Xabi Alonso ក្នុងនាមជាគ្រូបង្វឹករបស់ក្លឹប Madrid ប៉ុន្ទែក្រុមហាក់បីមិនទាន់មានទម្រង់លេងច្បាស់លាស់នៅឡើយ ខណៈក្រុម Al-Hilal បានបង្ហាញទម្រង់លេងយ៉ាងល្អឥតខ្ចោះជាមួយនឹងក្លឹបយក្សមួយនៅតំបន់អឺរ៉ុបដែលបង្ហាញទៅកាន់ពិភពលោកថា ការចំណាយប្រាក់អភិវឌ្ឃន៍បាល់ទាត់នៅទ្វីបអារ៉ាប់ពិតជាទទួលសមិតផលពិតមែន៕

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



