
កីឡាករឆ្នើម Real Madrid អាចអវត្តមានពេលជួប Al Hilal ពានរង្វាន់ Club World Cup
ទំហំអក្សរ
តូច
ធំ
កីឡាករឆ្នើម Kilyan Mbappe មិនបានចូលរួមក្នុងវគ្គហ្វឹកហាត់កាលពីថ្ងៃពុធជាមួយមិត្តរួមក្រុមReal Madrid នៅឯជរុំហ្វឹកហាត់នៅ Palm Beach ក្នុងការប្រកួតបើកឆាកFIFA Club World Cup ២០២៥របស់ពួកគេទល់នឹង Al Hilal នៅវេលាម៉ោង២រំលងអធ្រាតឈានចូលថ្ងៃព្រហស្បត្ត៍ស្អែកនេះ។ មូលហេតុនោះគឺខ្សែប្រយុទ្ធសញ្ជាតិបារាំង Mbappe កំពុងមានជំងឺគ្រុនក្តៅ ហើយទំនងជាមិនអាចបង្ហាញខ្លួនក្នុងការប៉ះក្រុមមកពីលិគកំពូលអារ៉ាប៊ីសាអូឌីតជាលើកដំបូងនៅក្នុងពូល H បាននោះឡើយ។
ទោះយ៉ាងណាប្រសិនស្ថានភាពមិនបានប្រសើរឡើងនោះទេ Mbappe នឹងអាចត្រូវដាក់បញ្ចូលក្នុងបញ្ជីអវត្តមានរបស់កីឡាករ Camavinga, Endrick និង Ferland Mendy ។ ផ្ទុយទៅវិញ Carvajal, Alaba, Militao និង Rudiger ទាំងអស់បានហ្វឹកហាត់យ៉ាងពេញទំហឹង ខណៈដែលពួកគេម្នាក់ៗបានព្យាយាមស្តាកាយសម្បទាពីបញ្ហារបួសឡើងមកវិញ។
ប្រភព:Besoccer
អត្ថបទទាក់ទង

2 weeks ago .
675 Views
ទោះលើកពាន CWC ២០២៥ ! Chelsea ដាក់ឈ្មោះកីឡាករឆ្នើម ៩ រូបសម្រាប់លក់

2 weeks ago .
359 Views
មិនយល់ទេប្លែកបន្តិចហើយ!បែកធ្លាយពានរង្វាន់ FIFA Club World Cup ជាពានទីពីរទៅវិញ

2 weeks ago .
244 Views
មកស្តាប់ Joao Pedro ប្រតិកម្មតបបែបនេះក្រោយរងអំពើហិង្សាពីសំណាក់គ្រូ PSG

3 weeks ago .
566 Views
Chelsea ដាក់លក់កីឡាករសំខាន់រូបនេះប៉ុន្តែតម្លៃមិនចង់អោយតតែម្តង (មាន១វីដេអូ)