

(រាជធានីភ្នំពេញ)៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នឹងរៀបចំកែសម្រួលគណៈកម្មការចាប់គូ ក៏ដូចជាលក្ខខណ្ឌចាប់គូប្រកួតឡើងវិញ ដើម្បីធានានូវតម្លាភាពដល់បណ្ដាក្លឹប កីឡាករ-កីឡាការិនី និងដៃគូអភិវឌ្ឍន៍ទាំងអស់ ក្នុងគោលបំណងរួម ដើម្បីជម្រុញការអភិវឌ្ឍវិស័យកីឡាប្រដាល់គុនខ្មែរឲ្យកាន់តែរីកចម្រើន ប្រកបដោយឧត្ដមភាព និងយូរអង្វែង។ លោក ខូវ ឆាយ ប្រធានសហព័ន្ធ ក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការងារ ដឹកនាំគ្រប់គ្រងការប្រកួតកីឡាប្រដាល់គុនខ្មែរប្រចាំសប្ដាហ៍ កាលពីថ្ងៃទី១៦ ខែមិថុនាកន្លងទៅ ដោយមានការអញ្ជើញចូលរួមពីតំណាងស្ថានីយ៍ទូរទស្សន៍ដៃគូអភិវឌ្ឍន៍ ម្ចាស់សង្វៀនគុនខ្មែរ ព្រមទាំងមន្ដ្រីដឹកនាំការប្រកួត អាជ្ញាកណ្ដាល-ចៅក្រមផងដែរ។

ប្រធានសហព័ន្ធដដែលបន្ដថា កន្លងមក មានកិច្ចការខ្លះ មិនទាន់មានភាពស៊ីចង្វាក់គ្នា និងយល់ពីគ្នាបានស៊ីជម្រៅ ហេតុនេះ ទើបសហព័ន្ធរៀបចំកិច្ចប្រជុំខាងលើ ដើម្បីជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធបានយល់ពីគ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងការអភិវឌ្ឍប្រដាល់គុនខ្មែរ ដ្បិតគ្រប់ភាគីពាក់ព័ន្ធ សុទ្ធតែជាផ្នែកដ៏សំខាន់ ដើម្បីអភិវឌ្ឍវិស័យកីឡាអត្តសញ្ញាណជាតិនេះឲ្យរីកចម្រើន។
ទន្ទឹមជាមួយគ្នា លោក ខូវ ឆាយ បានគូសបញ្ជាក់អំពីដំណើរការរៀបចំគណៈកម្មការចាប់គូឡើងវិញ ដើម្បីជម្រុញភាពត្រឹមត្រូវនៃការចាប់គូ ដោយអនុវត្តតាមបទបញ្ជាការប្រកួតរបស់សហព័ន្ធ បន្ទាប់ពីកន្លងមកមានបញ្ហាចាប់គូស្ទួនគ្នា កីឡាករម្នាក់ចាប់គូ ២ ទៅ ៣សង្វៀន កីឡាករខ្លះចាប់គូប្រកួតសឹងរាល់សប្ដាហ៍ ក៏ដូចជាការចាប់គូប្រកួតកីឡាស្ទើរមួយក្លិប ក្នុងកម្មវិធីតែមួយជាដើម ដែលធ្វើឲ្យប៉ះពាល់ដល់កម្មវិធីប្រកួត រហូតមានការិះគន់ទៀតផង។
លោកបន្ដថា «ដើម្បីឲ្យការចាប់គូអនុវត្តទៅបានល្អ និងត្រឹមត្រូវ ទាល់តែសហព័ន្ធធ្វើការជាមួយស្ថានីយ៍ដៃគូអភិវឌ្ឍន៍ឲ្យបានស្អិតរមួត បានន័យថា សហព័ន្ធនឹងចាត់តំណាងសហព័ន្ធ ១រូប ក្នុងការធ្វើការជាមួយស្ថានីយ៍មួយ ដើម្បីសម្រេចនូវការចាប់គូឲ្យត្រូវតាមគោលការណ៍របស់សហព័ន្ធ ហើយយើងបានចេញនូវលក្ខខណ្ឌមួយចំនួនដែរ ដូចជា៖លក្ខខណ្ឌទាក់ទងទៅនឹងការចាប់គូកម្មវិធីមួយ មិនឲ្យមានកីឡាករមកពីក្លិបតែមួយលើសពី ៣គូ ឬលក្ខខណ្ឌនៃការបំពេញកាតព្វកិច្ចចាប់គូឲ្យមានកីឡាការិនី និងកីឡាករយុវជនថ្នាល ១គូ»។
លោកសង្កត់ធ្ងន់ថា «នេះគឺជាកាតព្វកិច្ចតែម្ដង ។ ដោយសារកន្លងយើងមានករណីស្នើសុំ តែមិនបានដាក់ចូលទៅជាកាតព្វកិច្ចទេ តែឥលូវនេះ គឺយើងនឹងសម្រេចត្រូវតែដាក់ចូលជាកាតព្វកិច្ច មានន័យថា កម្មវិធីមួយ បើសិនមិនមានសមាសភាពដូចដែលសហព័ន្ធទាមទារទេ យើងនឹងមិនអនុវត្តឲ្យរៀបចំ មិនវាយត្រាឲ្យរៀបចំការប្រកួតទេ»៕

ក្លឹប Paris Saint-Germain និងមិនមានវត្តមានកីឡាករឆ្នើម២រូបគឺខ្សែការពារ William Pacho ទទួលបានកាតក្រហមនៅនាទីទី ៨២ មិនទាន់អស់ចិត្តខណៈខ្សែការពារស្លាបឆ្វេង Lucas Hernandez បានបន្តរងការបណ្តេញចេញនៅនាទីទី ៩០ នៃម៉ោងបន្ថែមពេលពួកគេទម្លាក់ក្រុម Bayern Munich ចេញពីក្របខណ្ឌ FIFA Club World Cup វគ្គ៨ក្រុមចុងក្រោយ ។ ដូច្នេះកីឡាករទាំងពីរ នឹងត្រូវរងការព្យួរសម្រាប់ការប្រកួតដែលនៅសល់ ។អត្ថបទកំពុងចាប់អារម្មណ៍៖ នោះដឹងតែផ្អៀងហើយ ! ប្រធានាធិបតីអាមេរិកនិងចូលរួមទស្សនាព្រឹត្តការណ៍ FIFA Club World Cup សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានន័យថាកំលុងពេលអវត្តមានរបស់Pacho កីឡាករអន្តរជាតិអេក្វាឌ័រ និងកីឡាករអន្តរជាតិបារាំងLucas គ្រូបង្វឹកសញ្ជាតិអេស្បាញលោក Luis Enrique នឹងត្រៀមរៀបចំយុទ្ធសាស្រ្តថ្មីដោយពឹងផ្អែកលើខ្សែការពារ Lucas Beraldo កីឡាករសញ្ជាតិប្រេស៊ីល និង មិត្តរួមជាតិដែលជាកាពីតែនក្រុមតែម្តងMarquinhos សម្រាប់ការប្រកួតដែលនៅមាននោះ។ ជជាមួយគ្នានេះផងដែរក្រុម PSG នៅមានកីឡាករវ័យក្មេងដែលមានទេពកោសល្យបម្រុងតែម្នាក់គត់នោះគឺ […]



