
(អង់គ្លេស)៖ លោក Omar Berrada នាយកប្រតិបត្តិក្លឹបបិសាចក្រហម Manchester United បានដាក់ចេញនូវគោលដៅដ៏សំខាន់ ក្នុងការប្រារព្ធខួប ១៥០ឆ្នាំ របស់ក្លឹបតាមរយៈការឈ្នះជើងឯកលីគទាំងផ្នែកបុរស និងនារីតែម្តងនៅក្នុងឆ្នាំ ២០២៨ ខាងមុខ។ គោលដៅថ្មីរបស់លោក Berrada បានដាក់ចេញ និងប្រកាសឱ្យបុគ្គលិកគ្រប់ផ្នែកដឹងឮរឿងនេះ ត្រូវបានធ្វើឡើងកាលពីខែសីហា ឆ្នាំ២០២៤ ។
ក្លឹបបាល់ទាត់អាជីព Man Utd ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៨៧៨ ដែលដំបូងឡើយមានឈ្មោះថា «Newton Heath» ដ្បិតលោក Berrada បានដាក់ចេញនូវគោលដៅ ៣ឆ្នាំខាងមុខ ធ្វើយ៉ាងណាឈ្នះជើងឯកលីគឱ្យទាល់តែបាន ដើម្បីជាការអបអរខួប ១៥០ឆ្នាំរបស់ពួកគេ។ មួយវិញទៀត ដើម្បីជាការរំលឹកនូវបទពិសោធន៍ឈឺចាប់របស់ពួកគេផងដែរ ដែលត្រូវបានកាត់ចេញពីលីគនារដូវកាល ១៩៧៣-៧៤ ហើយក្រុមស្រ្តីត្រូវតែបំបែកកំណត់ត្រាចាស់របស់ Chelsea ដែលឈ្នះពាន ៣ក្នុង ១រដូវកាល បន្ទាប់ពីលេងមិនចាញ់សោះ។ នោះគឺជាការងារដ៏លំបាក។
លោក Berrada បានថ្លែងថា «ពួកយើងបានដាក់ចេញនូវគោលដៅដ៏សំខាន់ដែលពួកគេកំពុងផ្តោត ប្រកបដោយថាមពល និងការខិតខំប្រឹងប្រែង។ ជាការពិតណាស់ តើក្រុមយើងអាចឈ្នះ Premier League នៅឆ្នាំ២០២៨ បានទេ។ រដូវកាលនេះ ពួកយើងបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១៥ ដែលមើលទៅវាហាក់ដូចជាមិនអាចទេ ប៉ុន្តែពួកយើងនៅតែមានបំណងធ្វើវា។ ហេតុអ្វីបានជាពួកយើងព្យាយាមធ្វើគ្រប់យ៉ាង ប្រកបដោយថាមពល?»។
ប្រភព៖ BBC

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



