
កីឡាករ Jack Grealish បានបង្ហើបពីអារម្មណ៍ពិតរបស់ខ្លួនបន្ទាប់ពីត្រូវបានគ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola មិនបានដាក់បញ្ចូលឈ្មោះរូបគេសម្រាប់ត្រៀមចូលរួមព្រឹត្តការណ៍ប្រកួតពានFIFA Club World Cup ដែលនិងចាប់ផ្តើមនៅថ្ងៃសៅរ៍នេះក្នុងនាមសហរដ្ឋអាមេរិកជាម្ចាស់ផ្ទះរៀបចំការប្រកួត។
មូលហេតុនោះមកពីអតីតកាពីតែនក្រុម Aston Villa បច្ចុប្បន្នមានវ័យ ២៩ ឆ្នាំរូបនេះ ចូលលេងមិនបានគ្រប់គ្រាន់ នៅក្នុងក្របខ័ណ្ឌ Premier League ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយថ្មីៗនេះ។ទោះយ៉ាងណាការដកកីឡាករអន្តរជាតិអង់គ្លេសរូបនេះចេញមិបានធ្វើអោយមានការភ្ញាក់ផ្អើលនោះទេ ក្រោយពី Man City បានបញ្ចប់ការចុះហត្ថលេខាជាផ្លូវការណ៍នាំយកកីឡាករមួយចំនួនដូចជា Rayan Ait Nouri ពីក្លឹប Wolverhampton , Rayan Cherki ពី Lyon និង Tijjani Reijnders ពីAC.Milan ក្នុងសប្តាហ៍នេះ។ប្រភពពីគេហទំព័រ Football Insider បានចុះផ្សាយថា Grealish កំពុងសម្លឹងឃើញឱកាសផ្លាស់ទៅកាន់ក្លឹប Everton ដែលកំពុងផ្លាស់ប្តូរទៅកាន់កីឡដ្ឋានថ្មីរបស់ពួកគេ ហើយត្រៀមលុយក្នុងការចំណាយនៅរដូវក្តៅនេះមុនរដូវកាលថ្មីចាប់ផ្តើម។
លោក Thomas Tuchel អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិអង់គ្លេស បាននិយាយកាលពីដើមសប្តាហ៍នេះថា Grealish នឹងត្រូវការលេងឱ្យបានទៀងទាត់បន្ថែមទៀតដើម្បីមានឱកាសចូលលេងអោយក្រុមជម្រើសជាតិ។
ប្រភព:sportbible
វីដេអូ:

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



