
(អង់គ្លេស)៖ ក្លឹបតោខៀវ Chelsea បានបញ្ជាក់ថា Jadon Sancho នឹងត្រឡប់ទៅលេងឲ្យបិសាចក្រហម Manchester United វិញ បន្ទាប់ពីបញ្ចប់កិច្ចសន្យាខ្ចីជើង ១រដូវកាល ក្រោយលេងបាន ៤១ប្រកួត។ ទន្ទឹមនឹងនេះ Sancho ដែលមានវ័យ២៥ឆ្នាំ បានចូលលេងក្នុងលក្ខខណ្ឌខ្ចីជើងពេញ ១រដូវកាល គិតចាប់តាំងពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ ជាមួយតោខៀវ Chelsea នឹងលើកបានពានលីគទី៣ UEFA Conference League ។
ជាមួយគ្នានេះ Sancho ជាខ្សែបម្រើស្លាបម្នាក់ បានស៊ុតបញ្ចូលទីបាន ៥គ្រាប់ នៅអំឡុងពេលលេងនៅកីឡដ្ឋាន Stamford Bridge ដោយការស៊ុតបាល់បញ្ចូលទីចុងក្រោយរបស់គេរកបាននៅវគ្គផ្តាច់ព្រ័ត្រ UEFA Conference League ដែលយកឈ្នះ Real Betis កាលពីថ្ងៃទី២៨ ខែឧសភា។
គួរបញ្ជាក់ផងដែរថា ការប្រកាសពីការចាកចេញ ក្លឹប Chelsea ក៏បានថ្លែងអំណរគុណដល់ Sancho សម្រាប់ការខិតខំប្រឹងប្រែង ហើយយើងសូមជូនពរឱ្យគាត់ទទួលបានជោគជ័យសម្រាប់អនាគត៕
ប្រភព៖ BBC

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



