Close
Featured-Image
លោក Flick ចង់បានអតីតកូនក្រុមសំណព្វមករួមក្រុម Barcelona (មាន២វីដេអូ)
ទំហំអក្សរ
តូច
ធំ

ប្រភពពីគេហទំព័រ Mundo Deportivo បានចុះផ្សាយថាកីឡាករខ្សែបម្រើ-ប្រយុទ្ធស្លាប Evan Perisic រំពឹងថានឹងក្លាយជាកីឡាករសមាជិកដំបូងគេដែលផ្លាស់មកកាន់ទឹកដី Barcelona នៅមុនរដូវកាលថ្មីចាប់ផ្តើម។គួរកត់សម្គាល់ថាទោះបីជាមានវ័យ៣៦ឆ្នាំទៅហើយក្តី ប៉ុន្តែបន្ទាប់ពីបញ្ចេញសមត្ថភាពលេចធ្លោជាមួយ PSV ដោយស៊ុតបញ្ចូលទីបាន ១៦ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទី១១លើក កីឡាករអន្តរជាតិក្រូអាតនិងចាកចេញពីក្លឹបហូឡង់ដោយគ្មានតម្លៃខ្លួនខណៈ Flick ដែលធ្លាប់រួមការងារ និងឈ្នះពានជាមួយកូនក្រុមសំណព្វរបស់ខ្លួន៣កំលុងពេលនៅជាមួយ Barcelona រដូវកាល ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Barcelona: Hansi Flick gained more than 200 million euros!

Report: Bayern Munich's first bid for Ivan Perišić rejected by Inter Milan - Bavarian Football Works

Hansi Flick wants to attract 36-year-old Perisic to Barcelona! - Zamin.uz, 08.06.2025

អ្នកចាត់ការសញ្ជាតិអាឡឺម៉ងធ្លាប់រួមការការងារជាមួយ Perisic កំឡុងពេលដឹកនាំក្រុម Bayern Munich ឈ្នះពានបីនៅរដូវកាល ២០១៩-២០២០ បានអោយតម្លៃលើបទពិសោធន៍ និងភាពប៉ិនប្រសប់របស់ Perisic ដោយមើលឃើញកីឡាកររូបនេះនៅតែមានឥទ្ធិពលខ្ពស់ក្នុងការពង្រឹងក្រុមដើម្បីភាពរីកចម្រើន ។សម្រាប់នាយកផ្នែកកីឡាលោក Deco មានបំណងចង់បានកីឡាកររូបនេះមកពង្រឹងគុណភាពក្រុមផងដែរ ស្របពេលសាម៉ីខ្លួន Perisic បានបង្ហាញការសាទរចំពោះការផ្លាស់ប្តូរនេះ ដោយចាត់ទុកលីកកំពូលអេស្បាញ La Liga ជាជំហ៊ានដ៏ល្អឥតខ្ចោះចុងក្រោយសម្រាប់រូបលោកមុនបញ្ចប់អាជីពនោះ។
ប្រភព:Goal

អត្ថបទទាក់ទង
  • June 2025
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    30