Close
ads Featured-Image
មិនលើកលែងទេ!ក្របខណ្ឌ La Liga ប្រើវិធីមួយនេះលើអ្នកប្រមាថជាតិសាសន៍ Lamine Yamal(មាន១វីដេអូ)
ទំហំអក្សរ
តូច
ធំ

(អេស្បាញ): ក្របខណ្ឌលីកកំពូលអេស្បាញ La Liga បានប្រកាសកាលពីថ្ងៃអង្គារថាពួកគេបានដាក់ទណ្ឌកម្មហាមឃាត់អោយចូលកីឡដ្ឋានបាល់ទាត់ចំពោះអនីតិជនមិនត្រូវបានបញ្ចេញអត្តសញ្ញាណ ចំពោះការបញ្ចេញសកម្មភាពរើសអើងជាតិសាសន៍លើកីឡាករឆ្នើមវ័យក្មេង Lamine Yamal ក្នុងអំឡុងពេលព្រឹត្តការណ៍ប្រកួតពានរង្វាន់El-Clasico នៅទឹកដី Santiago Bernabeu កាលពីដើមរដូវកាលចាស់២០២៤-២០២៥កន្លងទៅថ្មីៗនេះ។ គួរំលឹកថាការដាក់ទណ្ឌកម្មនេះបានកើតឡើងបន្ទាប់ពីឧប្បត្តិហេតុនៅថ្ងៃទី ២៦ ខែតុលានៅពេលដែលក្មេងជំទង់រូបនោះបានស្រែកជេរប្រមាថលើខ្សែបម្រើស្លាបរបស់ Barcelona អំឡុងពេលការប្រកួតនៅទឹកដី Bernabeu ។ក្របខណ្ឌ​La Liga បានស្នើសុំឱ្យមានចំណាត់ការលើបុគ្គលនោះមិនឱ្យចូលរួមទស្សនាក្នុងការប្រកួតបាល់ទាត់ផ្លូវការណាមួយសម្រាប់រយៈពេល ១២ ខែ ដែលជាការសម្រេចចិត្តមួយបានបញ្ជាក់កាលពីថ្ងៃអង្គារបន្ទាប់ពីការស៊ើបអង្កេតដោយការិយាល័យព្រះរាជអាជ្ញាអនីតិជន។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

No place for these criminals in our society!' - Vinicius Junior sends support to Lamine Yamal, Raphinha & Ansu Fati after seeing Barcelona trio targeted with racist insults in El Clasico win

ads

Minor banned for a year over racist abuse aimed at Yamal at the Bernabeu

No place for these criminals in our society!' - Vinicius Junior sends support to Lamine Yamal, Raphinha & Ansu Fati after seeing Barcelona trio targeted with racist insults in El Clasico win

ជាការឆ្លើយតបនិងទទួលខុសត្រូវ អនីតិជនក៏បានចេញលិខិតសុំទោសជាលាយលក្ខណ៍អក្សរទៅកាន់ Yamal ដែលបានស៊ុតបញ្ចូលទីគ្រាប់ទី ៣ របស់ Barcelona ក្នុងជ័យជម្នះ ៤-0លើក្រុមដែលរូបគេគាំទ្រ។ ជាមួយគ្នានេះផងដែរយោងតាមរបាយការណ៍របស់សហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) អ្នកគាំទ្រក្រុម Real Madrid មួយចំនួនផ្សេងទៀតត្រូវបានគេឮថាបានប្រមាថដោយផ្ទាល់មិនត្រឹមតែចំពោះ Yamal ប៉ុណ្ណោះទេ ថែមទាំងទៅលើមិត្តរួមក្រុមរបស់គាត់គឺ Raphinha និង Alex Balde ផងដែរ។ស្របពេលជាមួយគ្នានេះផងដែរក្របខណ្ឌ La Liga បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងការរើសអើងជាតិសាសន៍គ្រប់គ្រប់ទម្រង់នៅក្នុងវិស័យកីឡាបាល់ទាត់សម័យទំនើបនេះ ។

ប្រភព:Besoccer

អត្ថបទទាក់ទង
  • June 2025
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    30