Close
Sponsor ads Featured-Image
អីយ៉ាសស្ងាត់ៗ MAN CITY ឆ្មក់បានខ្សែប្រយុទ្ធថ្មីម្នាក់ មុនថ្ងៃបិទទីផ្សារ
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ ក្លឹបមេឃខៀវ Manchester City កំពុងស្ថិតក្រោមការដឹកនាំដោយគ្រូបង្គោលលោក Pep Guardiola បានបង្ហាញអំពីមុខជម្រើសខ្សែប្រយុទ្ធថ្មីមួយរូប គឺកីឡាករ Rayan Cherki ដែលផ្ទេរពីក្លឹប Lyon ក្នុងតម្លៃប្រមាណជា ៣០លានផោន ខណៈការចុះកិច្ចសន្យានេះធ្វើឡើងបានមុនថ្ងៃផុតកំណត់នៃទីផ្សារដោះដូរផ្ទេរនារដូវក្តៅនេះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Man City transfer news: Move for standout Ligue 1 star ramps up

ads

ទន្ទឹមនឹងនេះ Man City នឹងប្រគល់ទឹកប្រាក់ប្រមាណ ៣០.៤៥លានផោន ជាមួយនឹង Cherki ដោយបានសម្រេចចិត្តចុះកិច្ចសន្យារយៈពេល៥ឆ្នាំ ដែលនឹងធ្វើឱ្យរូបគេរួមរស់ជាមួយក្លឹបរហូតដល់ឆ្នាំ២០៣០ ខណៈជាកីឡាករវ័យ ២១ឆ្នាំ ដែលបង្ហាញខ្លួនជិត ២០០ប្រកួត ជាមួយក្លឹបបារាំង Lyon និងស៊ុតបញ្ចូលទីបាន ១គ្រាប់ ពីការលេងជាមួយជម្រើសជាតិបារាំង។

គួរជម្រាបផងដែរថា Cherki អាចលេងបានពីរទម្រង់ជាខ្សែបម្រើប្រយុទ្ធ និងប្រយុទ្ធជួរមុខ ក៏នឹងអាចស្ថិតក្នុងជម្រើសលេងឱ្យ Man City ក្នុងការប្រកួត FIFA Club World Cup ដែលចាប់ផ្តើមនៅសហរដ្ឋអាមេរិកនៅថ្ងៃទី១៤ ខែមិថុនា ខាងមុខនេះផងដែរ៕

May be an image of 1 person, playing soccer, playing football and text

ប្រភព៖ The Guardian

អត្ថបទទាក់ទង
  • June 2025
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    30