Close
Featured-Image
Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ)
ទំហំអក្សរ
តូច
ធំ

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។Man City plan repeat raid by snatching another key player from same Prem side as last summer

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Premier League run-in 'massively important', says Guardiola

មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។

Zinchenko signs new deal at Manchester City | Transfermarkt

Manchester City full-back Joao Cancelo makes permanent move to Al Hilal | The Independent

Josko Gvardiol says unity key as Man City seek to finish tough season on a high | The Independent

មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ ប៉ុន្តែប្រភពពី BBC គួរអោយទុកចិត្តថាការផ្ទេរនេះនិងអាចកើតមានឡើងបាន។សម្រាប់ Ait-Nouri បច្ចុប្បន្នបានជាប់ក្នុងក្រុមជម្រើសជាតិអាល់ហ្សេរីសម្រាប់ការប្រកួតមិត្តភាពជាមួយប្រទេសរវ៉ាន់ដានៅថ្ងៃទី ៥ មិថុនា និងស៊ុយអែតនៅថ្ងៃទី ១០ មិថុណាខណៈ Man.City ចង់បញ្ចប់ការផ្ទេរAit-Nouri មុនថ្ងៃទី ១០ ខែមិថុនា ដើម្បីឱ្យ Ait-Nouri អាចចូលលេងជួយក្រុមសម្រាប់វគ្គចែកពូលនៃព្រឹត្តការណ៍ Club World Cup ។ប្រភព: BBC

វីដេអូ:

អត្ថបទកំពុងចាប់អារម្មណ៍៖
Lookman ខកបំណងជាមួយក្លឹប ខណៈ Atalanta បង្ហាញហេតុផលមិនចង់លក់ព្រោះតែ(មាន១វីដេអូ)
featured image

ខ្សែបម្រើស្លាបរបស់ក្លឹប Atalanta កីឡាករ Ademola Lookman បានខកខានសម្រាប់ការហ្វឹកហាត់កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះពោលគឺបន្ទាប់ពីរូបគេបានដាក់សំណើផ្ទេរជាផ្លូវការទៅកាន់ក្លឹបដែលកំពុងមានវត្តមាននៅក្របខណ្ឌកំពូលអីតាលី Serie A ខណៈសាម៉ីខ្លួនបានព្យាយាម និងជម្រុញចង់ចាកចេញពីក្លឹបនៅរដូវក្តៅនេះ។ គួររំលឹកថាក្រុមគូប្រជែងគឺក្លឹបមានអាវឯកសណ្ឋានប្រកួតក្នុងទឹកដីស្រដៀងពួកគេគឺ Inter Milan បានផ្តល់សំណើរជាទឹកប្រាក់ចំនួន 42 លានអឺរ៉ូបូកនឹងផលប្រយោជន៍ផ្សេងៗទៀតចំនួន 3 លានអឺរ៉ូបន្ថែមសរុប 45លានអឺរ៉ូ ប៉ុន្តែត្រូវបានក្លឹបជើងឯក Atalanta ឆ្នាំ2024 បដិសេធ ។ វាក៍ជាលទ្ធផលមួយដែលដែលជាការសម្រេចចិត្ត បានធ្វើឱ្យ Lookman ខកចិត្ត ក៍ព្រោះតែ Atalanta មិនចង់លក់តារាទៅក្លឹបអ៊ីតាលីមួយផ្សេងទៀត អនាគតរបស់កីឡាករនីហ្សេរីយ៉ានៅតែមិនច្បាស់លាស់មិនទាន់មានការដេញថ្លៃថ្មីពី Inter មកទល់ពេលនេះក្លឹប Inter Milan សាជាថ្មីម្តងទៀតនៅឡើយទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Lookman ខកបំណងជាមួយក្លឹប ខណៈ Atalanta បង្ហាញហេតុផលមិនចង់លក់ព្រោះតែ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព:Fabrizio Romano វីដេអូ:

ចុចអានបន្ត
អត្ថបទទាក់ទង
  • June 2025
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    30