
ភ្នំពេញ – ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥, ក្រុមបាល់ទាត់លីគកំពូលកម្ពុជា ភ្នំពេញក្រោនបានប្រកាសជាផ្លូវការណ៍អំពីការពន្យាពេលការប្ររកួតក្នុងក្នុងវគ្គ4ក្រុមចុងក្រោយពានរង្វាន់សម្ដេច ហ៊ុន សែន ទល់នឹងក្រុមវិសាខា ដែលការប្រកួតនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៣ខែមេសាឆ្នាំ២០២៥ ដោយផ្លាស់ទៅប្រកួតនៅថ្ងៃទី៣០ខែមេសាឆ្នាំ២០២៥វិញ ដើម្បីបង្ហាញជាការគោរពដល់ក្រុមគូប្រជែងដែលទើបតែបាត់បង់សមាជិកជាទីស្រឡាញ់របស់ខ្លួនគឺ ទេស សម្បត្តិ ដែលបានទទួលមោរណៈភាពកាលពីយប់ថ្ងៃទី២០ខែមេសាឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ។
ទេស សម្បត្តិ តែងតែជាកីឡាករដ៏សំខាន់សម្រាប់ក្រុមវិសាខា និងជម្រើសជាតិរាល់ពេលដែលរូបគេបង្ហាញវត្តមានឲ្យក្រុម។ ការសម្រេចចិត្តផ្លាស់ប្តូរពេលវេលាប្រកួតនេះគឺមតិរួមពីក្រុមភ្នំពេញ និងវិសាខា៕

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible
