
បរទេសៈ ខ្សែបម្រើប្រយុទ្ធរបស់ក្រុម Liverpool គឺ Luis Diaz បានចេញមកឆ្លើយតបនឹងពាក្យចរចាមរាមដែលថា រូបគេអាចនឹងផ្ទេរទៅកាន់ក្រុម Barcelona ឬក៏លីកកំពូលអារ៉ាប់នៅទីផ្សារខាងមុខនេះ។ ក្នុងកិច្ចសម្ភាសន៍ជាមួយនឹង TNT Sports ក្នុងប្រទេសមីសុីក Diaz បាននិយាយថា គាត់រីករាយជាមួយនឹងជីវិតនៅទឹកដី Anfield និងបន្តបេជ្ញារក្សាកេរ្តិ៍តំណែលជាច្រើនទៀតនៅ Liverpool។
ទោះបីជារូបគេហាក់រៀងធ្លាក់ទម្រង់លេងកាលពីដើមរដូវកាលបន្តិចមែន ប៉ុន្តែប៉ុន្មានប្រកួតចុងក្រោយនេះរូបគេបានបង្ហាញសមត្ថភាពបានយ៉ាងល្អ និងតែងតែចំណែកមួយក្នុងការរកគ្រាប់បាល់សម្រាប់ក្រុមជានិច្ច។ បច្ចុប្បន្នកិច្ចសន្យារបស់គេនៅសល់ត្រឹមតែ២ឆ្នាំទៀតប៉ុណ្ណោះ ខណៈបច្ចុប្បន្នមិនទាន់មានការចរចារលើការបន្តកុងត្រាថ្មីនៅឡើយ ជាពិសេសមានការចាប់អារម្មណ៍ជាច្រើនពីក្លឹបដទៃទៀត។
Diaz ធ្លាប់បានបង្ហាញចំណាប់អារម្មណ៍ក្នុងក្លឹប Barcelona ផងដែល ខណៈបច្ចុប្បន្នរូបគេកំពុងផ្តោតលើការជួយឲ្យក្រុម Liverpool ឈ្នះពានរង្វាន់ Premier League សារជាថ្មី៕

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



