Close
Sponsor ads Featured-Image
Cristiano Ronaldo និង រកបាន ១០០០គ្រាប់ប្រសិននាំយកកីឡាកររូបនេះមករួមក្រុម Al-Nassr(មាន១វីដេអូ)
ទំហំអក្សរ
តូច
ធំ

អតីតកីឡាករក្រុមតោខៀវ Chelsea និងកាំភ្លើងធំ Arsenal លោក William Gallas បានជំរុញឱ្យក្លឹប Al-Nassr ចុះហត្ថលេខានាំយកឆ្នើមចាស់វស្សារបស់ក្រុមមេឃខៀវ Man. City កីឡាករ Kevin De Bruyne មករួមក្រុម ខណៈបុរសសញ្ជាតិបារាំងរូបនេះជឿថាកីឡាករអន្តរជាតិបែលហ្សិកអាចជួយ Cristiano Ronaldo សម្រេចក្តីសុបិន្តរកបានមួយពាន់គ្រាប់បាន។គួរកត់សម្គាល់ថាឈានចូលវ័យ ៤០ឆ្នាំកាលពីខែកុម្ភៈ ២០២៥កន្លងទៅកីឡាករសញ្ជាតិព័រទុយហ្គាល់ Ronaldo ត្រូវបានបណ្តាញសារពត៌មានមិនទាន់ផ្លូវការណ៍ចុះផ្សាយថាៈរូបលោកបានយល់ព្រមត្រៀមចុះកុងត្រាលើកិច្ចសន្យាថ្មីរយៈពេលពីរឆ្នាំជាមួយក្លឹប Al-Nassr បន្តទៀតផងដែរ។ សម្រាប់ Cristiano Ronaldo គិតត្រឹមខែមេសានេះរូបគេរកបាន ៩៣៣គ្រាប់ហើយ ក្រោយបង្ហាញខ្លួនច្រើនជាង១២៥០ប្រកួតសម្រាប់អាជីពកន្លងមក។ សម្រាប់នៅ Al-Nassr  រូបគេរកបាន ៩៦គ្រាប់ និង ១៩Assist ពីការបង្ហាញខ្លួន ១០៦ប្រកួត ខណៈបច្ចុប្បន្ន Al-Nassr គិតត្រឹមសប្តាហ៍ទី២៨ឈរនៅលេចរៀងទី៣មានគម្លាត៨ប្រកួតពីក្រុមលេខ១Al-Ittihad ដែលមានអតីតមិត្តរួមក្រុម Karim Benzema កំពុងលេងនៅទីនោះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Kevin de Bruyne urged to link up with Cristiano Ronaldo at Al-Nassr as Premier League icon weighs up offers from MLS and Saudi Pro League ahead of Man City exit | Goal.com

ads

What next for Kevin De Bruyne? Update on Man City star's Saudi Arabia transfer links as Al-Ittihad close in on big-money signing | Goal.com UKសម្រាប់De Bruyne វិញក្រោយជួយអោយ Man.City ឈ្នះពាន Premier League៦រដូវកាល គ្រោងនឹងចាកចេញពីកីឡដ្ឋាន Etihad បន្ទាប់ពីចំណាយពេល១ទសវត្សប្រកបអាជីព នៅទឹកដី Eithad Stadium ពោលគឺដូចទៅនឹងអ្វីដែលសាម៉ីខ្លួនបានប្រកាសក្នុងខែមេសានេះ។ព្រមជាមួយគ្នានេះផងដែរមានក្លឹបជាច្រើនកំពុងតម្រង់ជួរត្រៀមចុះហត្ថលេខាខ្សែបម្រើដ៍មានទេពកោសល្យបញ្ចូនបាល់ និង បញ្ចប់ទីរូបនេះ ដែលនឹងក្លាយជាភ្នាក់ងារឥតគិតថ្លៃនៅខែមិថុនា ឆ្នាំ 2025។ សម្រាប់Al-Nassr មានពត៌មានបានចុះផ្សាយថាកំពុងត្រៀមប្រកួតប្រជែងចុះ ហត្ថលេខានាំយក De Bruyne មករួមក្រុមនៅរដូវក្តៅនេះបន្ទាប់ពី Ronaldo ខ្លួនឯងផ្ទាល់ធ្លាប់បានបង្ហើបប្រាប់ថាចង់លេង រួមក្រុមជាមួយកីឡាករវ័យ ៣៣ ឆ្នាំរូបនេះផងដែរ។

ប្រភព:Dailypost

វីដេអូ:De Bruyne

វីដេអូ: Cristiano Ronaldo

អត្ថបទកំពុងចាប់អារម្មណ៍៖
ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ)
featured image

Xabi Alonso អាចនិងរកឃើញកីឡាករឆ្នើម Florian Wirtz ថ្មីឃើញហើយ ខណៈកីឡាកររូបនេះបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងក្លឹប Real Madridឈុតធំនេះតែម្តង ខណៈកាលពីខែមុននេះក្រុមហង្សក្រហម Liverpool បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភពបាល់ទាត់បន្ទាប់ពីពួកគេបានប្រកាសពីការចុះហត្ថលេខាលើតារាឆ្នើមរបស់ Bayer Leverkusen គឺ Wirtz ដែលជាអតីតកូនក្រុមសំណព្វចិត្តរបស់លោក Alonso ក្នុងតម្លៃកំណត់ត្រាក្លឹបប្រមាណ ១១៦លានផោនឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Chelsea ដាក់លក់កីឡាករសំខាន់រូបនេះប៉ុន្តែតម្លៃមិនចង់អោយតតែម្តង (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញបើយើងក្រឡេកមើលមកក្រុម Real Madrid ទោះបីបានធ្លាក់ចេញពី Club World Cup យ៉ាងអាម៉ាស់ ក្រោយចាញ់ Paris Saint-Germain ប៉ុន្តែយុទ្ធនាការកន្លងមកនេះលោក Alonso ស៊ាំជាមួយក្រុមថ្មីរបស់គាត់។ជាមួយគ្នានេះផងដែរអ្នកចាត់ការសញ្ជាតិអេស្បាញក៍បានដឹងពីរបៀបដែលខ្សែបម្រើវ័យក្មេង Arda Guler ពិតជាមានទេពកោសល្យ និងមានសមត្ថភាពដូច Wirtz អតីតកូនក្រុមរូបលោកធ្លាប់ដឹកនាំលេងនៅក្នុងក្រុម Bayer Leverkusen បាន១១៩ប្រកួតដូច្នេះដែរ។ គួរកត់សម្គាល់ថាកន្លងមក Alonso បានដាក់ពង្រាយនិងចង្អុលបង្ហាញអោយ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • April 2025
    M T W T F S S
     123456
    78910111213
    14151617181920
    21222324252627
    282930