
អ្នកចាត់ការទូទៅលោក Mourinho បានរងបម្រាមមិនអោយដឹកនាំក្រុមចំនួន ៤ប្រកួតដោយសហព័ន្ធបាល់ទាត់ទួរគី ខណៈអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ដ៍ល្បីល្បាញបានរងពិន័យមួយផ្សេងទៀតគឺត្រូវបង់ប្រាក់ប្រមាណ ៣៥,១៩៤ផោនសម្រាប់រឿងនេះ។គួរកត់សម្គាល់ថាឧបទ្ទវហេតុនេះមួយបានកើតមានឡើង ដោយសកម្មភាពរបស់លោក Mourinho វ័យ៦២ឆ្នាំ បានដើរចូលទៅជិតលោកOkan Buruk គ្រូបង្វឹក Galatasaray ពីខាងក្រោយ ហើយបានយកម្រាមដៃស្តាំយកទៅខ្ទាស់ច្រមុះ ខណៈសកម្មភាពនេះបានធ្វើឱ្យអ្នកចាត់ការសញ្ជាតិតួគីវ័យ ៥១ឆ្នាំបាន ដួលទៅលើស្មៅក្នុងទីលានដោយបង្ហាញអការៈយកដៃបិទមុខទំនងជាមានការឈឺចាប់។
គួររំលឹកថារឿងហេតុនេះបានកើតឡើងបន្ទាប់ពីការផ្លុំកញ្ចែបញ្ចប់ការប្រកួតវគ្គ៨ក្រុមចុងក្រោយនៅកីឡដ្ឋាន Sukru Saracoglu ដែលជាទឹកដីក្រុមFenebahce ខណៈម្ចាស់ផ្ទះ បានរងបរាជ័យចាញ់ក្រុមភ្ញៀវ Galatasaray ដែលជាក្លឹបមានមូលដ្ឋានរួមទីក្រុង Istanbul ដោយលទ្ធផល ២ទល់និង១ ។ ក្នុងនោះផងដែរខ្សែប្រយុទ្ធស្លាបឆ្នើម Victor Osimhen សញ្ជាតិនីហ្សេរីយាបានបញ្ចេញសមត្ថភាពដ៍អស្ចារ្យដោយរកបានគ្រាប់បាល់ស៊ុតបញ្ចូលទី ២គ្រាប់។
ឆ្លើយតបបញ្ហានេះផងដែរលោក Metin Ozturk អនុប្រធានក្លឹប Galatasaray បាននិយាយថាក្រោយចប់ការប្រកួតថាៈគ្រូបង្វឹកទាំងពីរ Okan និង Mourinho បានបង្ហាញសញ្ញាអរគុណទៅដល់អាជ្ញាកណ្តាល។ បន្ទាប់ពីនោះ ខណៈ Okan កំពុងបន្តសកម្មភាព លោក Mourinho បានប្រើពាក្យសំដីមិនដឹងជានិយាយអ្វី ហើយបន្ទាប់មកបានវាយប្រហារលើរូបគាត់។តើគាត់គិតថាវាជាទង្វើដែលគាត់អាចធ្វើបានស្រេចតែនឹងចិត្ត រឺ នេះគាត់គិតយ៉ាងណាចំពោះលីកទួរគី?ខ្ញុំជឿថាគណៈគ្រប់គ្រងរបស់ក្លឹប Fenerbahce នឹងដាក់ទណ្ឌកម្មចាំបាច់លើគ្រូបង្វឹករូបនេះមុនពេលដែលសហព័ន្ធមានចំណាត់ការ។
ប្រភព: BBC
វីដេអូ:

Luis Diaz បានលើកឡើងថាគាត់បានបំពេញកាតព្វកិច្ចចប់សព្វគ្រប់ នៅ Liverpool បន្ទាប់ពីបានបញ្ចប់ការផ្លាស់ប្តូរទៅកាន់កីឡដ្ឋាន Allianz Arena ក្នុងតម្លៃ 65.5 លានផោនជាមួយក្រុមជើងឯកអាឡឺម៉ង់ Bundesliga Bayern Munich ។កីឡាករអន្តរជាតិកូឡុំប៊ីបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 4 ឆ្នាំជាមួយក្លឹបអាល្លឺម៉ង់ក្រោយពីអាជីពរយៈពេល 3 ឆ្នាំកន្លះរបស់គាត់នៅ Anfield ឈានដល់ទីបញ្ចប់។អត្ថបទកំពុងចាប់អារម្មណ៍៖ Luis Diaz ចាកចេញពី Liverpool ក្រោយចំណាយពេល ៣ឆ្នាំកន្លះ (មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អតីតកីឡាករ Porto លេងតួនាទីបម្រើ-ប្រយុទ្ធស្លាបបច្ចុប្បន្នមានវ័យ 28 ឆ្នាំរូបនេះបានចាកចេញមុនការ ប្រកួតមុនបើករដូវកាលរបស់ Liverpool ជាមួយ AC Milan កាលពីថ្ងៃសៅរ៍ ខណៈក្រុមជើងឯក EPL បានច្រានចោលសំណើរដេញថ្លៃពី Bayern Munich ចំនួន 58.6 លានផោនកាលពីដើមខែនេះត្រូវបានបដិសេធ និង ទទួលយកការដេញថ្លៃលើកទីពីរចំនួន […]



