

ខ្សែប្រយុទ្ធកំពូលស្ទាយ Antony បានបង្ហើបអំពីបំណងមិនចង់វិលត្រលប់ទៅកាន់ Manchester United វិញបន្ទាប់ពីចប់ភារកិច្ចខ្ចីជើងនៅ Real Betis ដោយរូបគេបង្ហាញអំពីជីវិតដ៏រីករាយរបស់ខ្លួននៅលើទឹកដីអេស្ប៉ាញ។

Antony បានបង្ហាញអារម្មណ៍គោរពដល់ក្រុម Man Utd ប៉ុន្តែរូបគេនិយាយថា គ្រួសាររបស់គេសប្បាយចិត្តនឹងការរស់នៅប្រទេសអេស្ប៉ាញជាង បើប្រៀបធៀបនឹងការរស់នៅ Manchester។ ការបង្ហាញទំរង់លេចធ្លោរបស់គេនៅ Real Betis (៤គ្រាប់ និង Assist ៤ដង) នឹងធ្វើឲ្យតម្លៃខ្លួនរបស់កីឡាករប្រេសុីលកើនឡើងសារជាថ្មី។
គ្រូបង្វឹកក្រុម Man utd លោក Ruben Amorim ហាក់ស្ទាក់ស្ទើរក្នុងការនាំយកខ្សែប្រយុទ្ធរូបនេះទៅកាន់ Premier League ដោយលោក គិតថា កាយសប្បទារបស់រូបគេមិនទាន់ល្អគ្រប់គ្រាន់ ប៉ុន្តែត្រូវបានច្រានចោលដោយភ្នាក់ងាររបស់ Antony, បច្ចុប្បន្នការចាកចេញពី Old Trafford ជាចិន្ត្រៃយ៍ទំនងជាមានភាគរយខ្ពស់ ខណៈមានក្លឹបធំៗ ជាច្រើនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពរបស់ខ្សែប្រយុទ្ធរូបនេះផងដែរ៕

នៅថ្ងៃដែលសមាជិកថ្មី Liam Delap ចាប់ផ្តើមបង្ហាញខ្លួនជម្រើសដំបូងរបស់គាត់សម្រាប់ក្លឹបថ្មីជាមួយក្រុមតោខៀវ Chelsea ខណៈនោះអ្នកជំនួសរបស់គេគឺ Nicolas Jackson គឺត្រូវបណ្តេញចេញពីការប្រកួត ៤នាទីក្រោយប្តូរចូលជំនួសអតីតកីឡាករIpswich Townខាងលើ ។Jacksonមានដើមកំណើតនៅប្រទេសហ្គំាបៀ តែចូលសញ្ជាតិសេណេហ្គាល់ត្រូវបានបណ្តេញចេញនៅក្នុងឪកាសថ្ងៃខួបកំណើតវ័យ ២៤ឆ្នាំផងដែរ ហើយបើទោះបីជា Pedro Neto មានឱកាសរកបានគ្រាប់បាល់នាំមុខមុននៅនាទីទី១៣ ប៉ុន្តែ Bruno Henrique ព្រមទាំង Danilo និង Wallace Yan មានឱកាសរកបានគ្រាប់បាល់វាយបកយកជ័យជំនះវិញមុន និង ក្រោយJackson បណ្តេញចេញនៅនាទីទី៦៨។អត្ថបទកំពុងចាប់អារម្មណ៍៖ រុះរើឈុតធំហើយ! គ្រូ Man.Utd មិនដាក់ឈ្មោះកីឡាករ៤រូប ក្នុងការប្រកួតទេសចរណ៍មិត្តភាពនោះទេ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស បញ្ចប់លទ្ធផលនៃការប្រកួត Flamengo បានយកឈ្នះក្រុម Chelsea ក្នុងលទ្ធផល ៣-១ ក្នុងការប្រកួត Club World Cup ខណៈ Flamengo ដឹកនាំដោយអតីតខ្សែការពារAt.Madrid និង […]


