
អង្គរក្សផ្ទាល់ខ្លួនរបស់ Lionel Messi គឺ Yassine Cheuko បានបង្ហោះនូវវីដេអូខ្លីមួយនៅលើបណ្តាញសង្គមរបស់ខ្លួន ដើម្បីហៅ Youtuber ឡើងសង្វៀនជាមួយខ្លួន ក្រោយមានការប៉ះទង្គិចរបស់ Brand ភេសជ្ជៈរបស់ពួកគេ។
Logan Paul បានធ្វើធ្លាប់បានប្រមានទៅ Messi អំពីការប្តឹងផ្តល់រវាងក្រុមហ៊ុន Prime drink និង Mas+។ យ៉ាងណាមិញកាលពីម្សិលមិញនេះ Cheuko បានចេញវីដេអូខ្លីមួយនិយាយថា គាត់នឹងឡើងសង្វៀនជាមួយ Paul, ដែលជាការចង់បានរបស់អ្នកគាំទ្រ។ គួររំលឹកថា Cheuko ធ្លាប់ជាទាហារ និងបច្ចុប្បន្នជាអង្គរក្សផ្ទាល់ខ្លួនតារាបាល់ទាត់ពិភពលោក Lionel Messi។
បច្ចុប្បន្ន Logan មិនទាន់មានការឆ្លើយតបនៅឡើយ ដោយវានៅតែស្ថិតក្នុងភាពស្រពិចស្រពិលថា រូបគេនឹងទទួលយកការប្រកួតមួយនេះដែរឬទេ?៕

បរទេសៈ ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា បានឈានទៅដល់កិច្ចព្រមព្រៀងជាមួយនឹងក្រុម Le Havre នៅប្រទេសបារាំងក្នុងការនាំយកកីឡាករវ័យ១៨ឆ្នាំ Enzo Kana-Biyik ។អត្ថបទកំពុងចាប់អារម្មណ៍៖ តូចចិត្ត! តារាឆ្នើម Man Utd រូបនេះ«អស់សង្ឃឹម និងទំនងមិនអាចលេងឲ្យក្រុមវិញបាន» សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កិច្ចព្រមព្រៀងមួយនេះត្រូវបានគេមើលឃើញថា នឹងបិទបញ្ចប់នៅទីផ្សារដោះដូររដូវក្តៅខាងមុខនេះ ។ កីឡាករ Enzo Kana-Biyik បានកើតនៅទីក្រុង Paris ប្រទេសបារាំង ដែលមានឈាមជ័រជាជនជាតិ Cameroon ។ ទោះបីជាបច្ចុប្បន្នរូបគេនៅមិនទាន់មានឱកាសក្នុងការបង្ហាញវត្តមានឲ្យឈុតជាផ្លូវការណ៍ក៏ដោយ សម្រាប់ក្រុម Le Havre, Enzo បានចូលរួមហ្វឹកហាត់ជាមួយនឹងឈុតរួចទៅហើយ ហើយក្នុងឈុត U-19 រដូវកាលនេះរូបគេក៏បានរកបាន ៨គ្រាប់ផងដែរ។ Manchester United មានយុទ្ធសាស្ត្រចង់យុវជនឆ្នើមរូបនេះ ដើម្បីបញ្ជូនទៅកាន់ក្លឹប Lausanne នៅប្រទេសស្វីស ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុម INEOS ដែលម្ចាស់ភាគហ៊ុន […]


