Close
Featured-Image
Liverpool ប្រឈមអវត្តមានកីឡាករឆ្នើមក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រ Carabao Cup
ទំហំអក្សរ
តូច
ធំ

អ្នកចាត់ការទូទូលោក Arne Slot បានលើកឡើងថា ខ្សែការពារឆ្នើម Trent Alexander-Arnold របស់ Liverpool នៅមិនទាន់អាចបញ្ជាក់ច្បាស់ទេថារូបគេនិងបង្ហាញខ្លួនចូលលេងសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រCarabao Cup រឺ League Cup ទល់នឹងក្រុមគូប្រជែងសារិកាព្រៃ Newcastle United នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Trent Alexander-Arnold unlikely to play in Carabao Cup final – Arne Slot -  The Athletic

Liverpool's Trent Alexander-Arnold may miss Carabao Cup final due to injury  - ESPN

គួររំលឹកថាខ្សែការពារស្លាបសញ្ជាតិអង់គ្លេសបច្ចុប្បន្នមានវ័យ ២៦ឆ្នាំបានរងរបួសក្នុងការប្រកួតនៅទឹកដី Liverpool ខ្លួនឯងសម្រាប់ការប្រកួតក្របខណ្ឌ Champions League ជើងទី២ កាលពីថ្ងៃអង្គារ ខណៈពួកគេបានធ្លាក់ចេញត្រឹមវគ្គ ១៦ក្រុមក្រោមថ្វីជើងភ្ញៀវ Paris Saint-Germain ដោយបាល់កាត់សេចក្តីប៉េណាល់ទីនៅកីឡដ្ឋាន Anfield ត្រឹមវគ្គ ១៦ក្រុម។ចំណែកឯAlexander-Arnold ត្រូវបានមើលឃើញថាបានប្តូរជំនួសដោយកីឡាករមិត្តរួមក្រុម Jarell Quansah នៅនាទីទី ៧៣នោះត្រូវបានរាយការណ៍ថាបានរងរបួសកជើង។របួសរបស់ Alexander-Arnold ក៏នឹងក្លាយជាបញ្ហាមួយសម្រាប់ក្រុមអង់គ្លេស ដែលជាម្ចាស់ផ្ទះត្រូវទទួលអាល់បានីនៅថ្ងៃទី ២១ ខែមីនា និងក្រុម Latvia នៅថ្ងៃទី២៤ក្នុងព្រឹត្តការណ៍វគ្គជម្រុះ World Cup ឆ្នាំ ២០២៦ខាងមុខផងដែរ។

ប្រភព:ESPN

អត្ថបទកំពុងចាប់អារម្មណ៍៖
ការមកដល់របស់ Sesko ធ្វើអោយ Man.Utd ងាកគោលដៅមកពង្រឹងតំបន់បម្រើវិញ(មាន១វីដេអូ)
featured image

កិច្ចព្រមព្រៀងរបស់ Manchester United ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ RB Leipzig កីឡាករ Benjamin Sesko ក្នុងតម្លៃ 74 លានផោននឹងធ្វើឱ្យការចំណាយនៅរដូវក្តៅរបស់ពួកគេលើខ្សែបន្ទាត់ខ្សែប្រយុទ្ធកើនលើសពី 200 លានផោន។ ប៉ុន្តែឥឡូវនេះសំណួរបានចោតសួរថាតើកីឡាកររូបណានិងទទួលខុសត្រូវលេងលេងនៅតំបន់បម្រើកណ្តាល?មើលឃើញលទ្ធផលជាក់ស្តែងគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់លោក Ruben Amorim បានប្ដេជ្ញាថានឹងបង្កើនការរកគ្រាប់បាល់អោយបានច្រើន ក្រោយរដូវកាលចាស់រកបានតែ ៤៤គ្រាប់នៅ EPL និងជាកំនត់ត្រាដ៏អាក្រក់បំផុតរបស់ពួកគេដែលធ្លាប់ត្រូវ បានកាត់ចេញពីលីកកំពូលនៅរដូវកាល 1973-74 ។អត្ថបទកំពុងចាប់អារម្មណ៍៖ កីឡាករឆ្នើម 3 រូប Real Madrid អាចនិងចុះកុងត្រាផ្ទេរយកពួកគេមករួមក្រុមដោយមិនចំណាយប្រាក់( មាន3 វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Sesko នឹងក្លាយជាខ្សែប្រយុទ្ធទី 3 នៅរដូវក្តៅនេះបន្ទាប់ពី Matheus Cunha និង Bryan Mbeumo ប៉ុន្តែខ្សែបម្រើកណ្តាលនៅតែជាបញ្ហាសម្រាប់ United ទោះយ៉ាងណា ក្លឹបកំពុងព្យាយាមចរចារយ៉ាងស្ងៀមស្ងាត់ក្នុងការបង្កើតលក្ខខណ្ឌផ្ទេរយកខ្សែបម្រើកាមេរូន Carlos Baleba ពី […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • March 2025
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930
    31