
ក្លឹបហង្សក្រហម Liverpool បានរកឃើញបេក្ខជនជំនួស Van Dijk នៅទីផ្សាររដូវក្តៅខាងមុខ ។
Liverpool កំពុងពិចារណាលើកីឡាករ Jan Paul van Hecke របស់ក្លឹប Brigton និង Nico Scholotterbeck របស់ Dortmund ។ Virgil van Dijk ដែលនឹងផុតកុងត្រាពេលឆាប់ៗខាងមុខនេះ។ van Hecke បានធ្វើឲ្យមានការចាប់អារម្មណ៍លើទំរង់លេងរបស់គេជាខ្លាំងនៅរដូវកាលនេះ ជាមួយនឹងក្លឹប Brigton ហើយនឹងជម្រើសជាតិហូឡង់ ខណៈ Scholtterbeck ជាខ្សែការពារដ៏រឹងមាំរបស់ជម្រើសជាតិហូឡង់ ដែលអាចមានតម្លៃខ្លួនរហូតដល់ទៅ៤២លានផោន ខណៈរដូវកាលនេះរូបគេហាក់មិនការពិបាកក្នុងការដណ្តើមកៅអីរបស់ខ្លួននៅ Dortmund ៕

ក្រុមអធិរាជស Real Madrid ក្រោមការដឹកនាំរបស់អ្នកចាត់ថ្មីលោក Xabi Alonso និងផែនការយុទ្ធសាស្រ្តរយៈពេលវែងនោះ ក្រុមបានសម្លឹងឃើញកីឡាករដែលមានកេរ្ត៍ឈ្មោះ ៣រូបដែលនិងក្លាយជាកីឡាករដែលអាចចាកចេញពីក្លឹបពួកគេដោយគ្មានតម្លៃខ្លួន(Free Transfer) ។បើយើងក្រលេកមើលកីឡាករបច្ចុប្បន្នមានអ្នកចាំទី Thibaut Courtois និង David Alaba បច្ចុប្បន្នឈានចូលវ័យជ្រេ ហើយងាកមក Antonio Rudiger ទម្រង់លេងធ្លាក់ចុះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Tottenham ត្រៀមចាយប្រាក់ច្រើនគួរសមលើការនាំយកខ្សែបម្រើរូបនេះមកពង្រឹងក្រុម(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ខាងក្រោមនេះជាកីឡាករ ៣រូប Real Madrid បានកំនត់គោលដៅនាំយកពួកគេមកកាន់ទឹកដី Santiago Bernebeu នៅពេលកិច្ចសន្យារបស់ពួកគេនិងអស់សុពលភាពនៅបញ្ចប់រដូវកាល2025-2026 នេះ។ វីដេអូ: 1.Ibrahim Konate ខ្សែការពារកណ្តាលសញ្ជាតិបារាំងរូបនេះត្រូវបានផ្តល់ការកោតសរសើរ និងផ្តល់គុណតម្លៃបំផុតពីសំណាក់អ្នកចាត់ការសញ្ជាតិអេស្បាញ។ស្របពេល Antonio Rudiger និង David Alaba លែងស្ថិតក្នុងផែនការប្រើប្រាស់រយៈពេលយូរបន្តទៀតរបស់ក្លឹប ពិតណាស់ កីឡាករវ័យ 26ឆ្នាំរូបនេះគឺជាបេក្ខភាពដ៍ស័ក្តសមបំផុត។ 2.Dayot Upamecano កីឡាករអន្តរជាតិបារំាងដែលជាគោលដៅទីពីរ […]


