

ខ្សែការពារឆ្នើមរបស់ក្លឹបបិសាចក្រហម Manchester United គឺ Lisandro Martinez បានជួបរបួស ACL នៅជើងខាងឆ្វេងរបស់គេ ខណៈត្រូវសម្រាកព្យាបាល់ដល់ទៅ៨ខែឯណោះ។ របួសនេះបានកើតឡើងក្នុងការបរាជ័យរបស់ក្រុម Man Utd ទល់នឹងក្រុម Crystal Palace ។ អវត្តមានរបស់ខ្សែការពាររូបនេះនឹងធ្វើឲ្យក្រុម Man Utd បាត់បង់ផ្នែកដ៏សំខាន់សម្រាប់ខ្លួន ជាពិសេសគឺតំបន់ការពារ បើទោះបីជាក្រុមទើបចុះកុងត្រាលើខ្សែ Ayden Heaven និង Patrick Dorgu ក៏ដោយ ៕


នៅថ្ងៃដែលសមាជិកថ្មី Liam Delap ចាប់ផ្តើមបង្ហាញខ្លួនជម្រើសដំបូងរបស់គាត់សម្រាប់ក្លឹបថ្មីជាមួយក្រុមតោខៀវ Chelsea ខណៈនោះអ្នកជំនួសរបស់គេគឺ Nicolas Jackson គឺត្រូវបណ្តេញចេញពីការប្រកួត ៤នាទីក្រោយប្តូរចូលជំនួសអតីតកីឡាករIpswich Townខាងលើ ។Jacksonមានដើមកំណើតនៅប្រទេសហ្គំាបៀ តែចូលសញ្ជាតិសេណេហ្គាល់ត្រូវបានបណ្តេញចេញនៅក្នុងឪកាសថ្ងៃខួបកំណើតវ័យ ២៤ឆ្នាំផងដែរ ហើយបើទោះបីជា Pedro Neto មានឱកាសរកបានគ្រាប់បាល់នាំមុខមុននៅនាទីទី១៣ ប៉ុន្តែ Bruno Henrique ព្រមទាំង Danilo និង Wallace Yan មានឱកាសរកបានគ្រាប់បាល់វាយបកយកជ័យជំនះវិញមុន និង ក្រោយJackson បណ្តេញចេញនៅនាទីទី៦៨។អត្ថបទកំពុងចាប់អារម្មណ៍៖ ឆ្នាំមុនថាអត់បានទិញ!តែឆ្នាំនេះមិនទាន់ស្កប់ទេ Liverpool ចង់បានកីឡាករម្នាក់ទៀតពីក្លឹបរួមលីក(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស បញ្ចប់លទ្ធផលនៃការប្រកួត Flamengo បានយកឈ្នះក្រុម Chelsea ក្នុងលទ្ធផល ៣-១ ក្នុងការប្រកួត Club World Cup ខណៈ Flamengo ដឹកនាំដោយអតីតខ្សែការពារAt.Madrid និង Chelsea គឺ […]



