Close
Sponsor ads Featured-Image
តស់! មកដឹងតម្លៃខ្លួនរបស់ Ronaldo ក្នុងមួយ១កម្មវិធីក្រែងល ចង់ហៅគាត់មកប្រម៉ូត
ទំហំអក្សរ
តូច
ធំ

អ្នកគាំទ្រជុំវិញពិភពលោកមានការភ្ញាក់ផ្អើលក្រោយបែកធ្លាយតម្លៃខ្លួនរបស់ខ្សែប្រយុទ្ធឆ្នើមលំដាប់ពិភពលោកគឺ Cristiano Ronaldo ដែលនឹងឈានចូលវ័យ៤០ឆ្នាំឆាប់ៗនេះ។ យើងទៅតាមរបាយការណ៍ពី Sportbible បានចុះផ្សាយថា ខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះបានទាមទារដល់ទៅ ៩២០,០០០ផោនក្នុងការចូលរួមកម្មវិធីមួយៗ ដោយមានរយៈពេល៤ម៉ោងកន្លះ ដោយតម្លៃនេះបានបូករួមជាមួយនឹងការផ្តល់ជូន អាវដែលហត្ថលេខារបស់លោកចំនួន៥, ការថតរូប, និងការផុសក្នុងបណ្តាញសង្គមចំនួន២ផងដែរ។ ដែលតម្លៃនេះបើយោងគិតជាម៉ោង វាស្មើនឹង២០៤,០០០ផោនក្នុង១ម៉ោង និង ៣,៤០៧ផោនត្រឹមតែរយៈពេល១នាទី ដោយស្មើនឹង ៥៦.៧៨ផោនក្នុង១វិនាទី។ គួរបញ្ជាក់ថា Ronaldo មានចំនួនអ្នកតាមដាននៅលើបណ្តាញសង្គម Instagram ចំនួន 640 លាននាក់ និង 65លាននាក់នៅក្នុង Youtube ៕

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Cristiano Ronaldo receives Globe Soccer's Top Scorer of All Time award at  Dubai Expo 2020 | Daily Mail Online

ads

HOW MUCH DOES IT COST TO BE RONALDO'S NEIGHBOUR IN DUBAI? - Buro 24/7

Cristiano Ronaldo to speak at Dubai International Sports Conference | Arab  News

 

អត្ថបទកំពុងចាប់អារម្មណ៍៖
យីដល់ម្លឹង! Gyokeres សុខចិត្តបែកសង្សារ ដើម្បីពង្រឹងការលេងនៅក្លឹបថ្មី តែមិនមែននៅ MAN UTD
featured image

(អង់គ្លេស)៖ នាពេលថ្មីៗនេះ ខ្សែប្រយុទ្ធ Viktor Gyokeres ដែលកំពុងឡើងជើងខ្លាំង បានបង្ខំចិត្តសុំចែកផ្លូវជាមួយមិត្តស្រីរបស់ខ្លួនគឺនាង Ines Aguiar ដើម្បីផ្តោតពង្រឹងលើការប្រកបអាជីពជាមួយក្លឹបកាំភ្លើងធំ Arsenal ដែលកៀកនឹងផ្ទេរមកទឹកដីអង់គ្លេសមែនទែនហើយនោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ យីដល់ម្លឹង! Gyokeres សុខចិត្តបែកសង្សារ ដើម្បីពង្រឹងការលេងនៅក្លឹបថ្មី តែមិនមែននៅ MAN UTD សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស បើយោងតាម Channel Telegram JF បានឱ្យដឹងថា ខ្សែប្រយុទ្ធស៊ុយអែត មិនចង់ចំណាយពេលច្រើន និងធ្វើគ្រប់យ៉ាងជាមួយក្លឹប Sporting Lisbon របស់ព័រទុយហ្គាល់ទៀតឡើយ ខណៈរូបគេកំពុងស្វែងរកជម្រើសលេងថ្មីនៅ Arsenal វិញម្តង។ គួរជម្រាបផងដែរថា ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំ ធ្លាប់បានឈ្នះជើងឯកលីកព័រទុយហ្គាល់ជាមួយ Sporting កន្លងមកដែរ ខណៈតម្លៃផ្ទេរត្រូវបានគេប៉ាន់ប្រមាណប្រហែល ៧០លានផោន៕ ប្រភព៖ BBC

ចុចអានបន្ត
អត្ថបទទាក់ទង
  • January 2025
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    2728293031