Close
Sponsor ads Featured-Image
Man.Utd អាចអត់ធ្មត់យូរប៉ុណ្ណាជាមួយការដឹកនាំរបស់លោក Amorim
ទំហំអក្សរ
តូច
ធំ

បិសាចក្រហម Man.Utd បានបន្តធ្លាក់ទម្រង់លេងសាជាថ្មីម្តងទៀត ខណៈពួកគេត្រូវក្រុមភ្ញៀវគឺសារិកាព្រៃ Newcastle United ផ្តួលដល់ទឹកដី Old Trafford ដោយលទ្ធផល ២ទល់និង០ ក្នុងការប្រកួតកាលពីថ្ងៃអង្គារនេះដោយលទ្ធផល ២ទល់និង០។គ្រាប់បាល់២គ្រាប់ដែលសុទ្ធតែបាល់តែតបញ្ចូលទី រកបានដោយកីឡាករ Alexander Isak និង Joelington ខណៈអ្នក Assist គឺ Antony Gordon នៅនាទីទី៤ និង ១៩។ការពិតក្រុមភ្ញៀវមានឱកាសរកបានគ្រាប់បាល់ទី៣នៅពេល Isak មានឱកាសបន្ថែម១គ្រាប់ទៀត ប៉ុន្តែអាជ្ញាកណ្តាលចាត់ទុកជាបាល់ Off side ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Sorry Manchester United slump to another defeat as Newcastle claim deserved win - PLZ Soccer

ads

Man Utd 2-0 Newcastle Stats: Man Utd Misery Continues with Another Defeat | Opta Analyst

Manchester United end miserable month with 2-0 home loss to Newcastle | The Straits Times

Newcastle បានផ្តួលក្រុម Man United ក្នុងការប្រកួតលីកនៅ Old Trafford ជាលើកទីពីរចាប់តាំងពីឆ្នាំ ១៩៧២ (៥២ឆ្នាំ)និងជាការចាញ់ក្នុងផ្ទះជាលើកទីបីជាប់ៗគ្នាគ្រប់ក្របខណ្ឌប្រកួតទាំងអស់ជាលើកដំបូងក្នុងរយៈពេលជាង ៦០ ឆ្នាំ និងគិតចាប់តាំងពីថ្ងៃរបស់លោក Sir Matt Busby ចាប់តាំងពីរដូវកាល ១៩៦២-១៩៦៣មក Manchester United បានចាញ់ការប្រកួតក្នុងផ្ទះចំនួនបីជាប់ៗគ្នានៅក្នុងការប្រកួតទាំងអស់។បរាជ័យលើកទី៩នៅក្របខណ្ឌ EPL គិតត្រឹមសប្តាហ៍ទី ១៩បានជម្រុញអោយក្រុមលោក Amorim ឈរនៅចំណាត់ថ្នាក់ទី១៤ និងមានគម្លាតត្រឹម៧ពិន្ទុពីតំបន់កាត់ចោល(Religation Zone)។
ប្រភព:BBC

អត្ថបទកំពុងចាប់អារម្មណ៍៖
ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ)
featured image

Xabi Alonso អាចនិងរកឃើញកីឡាករឆ្នើម Florian Wirtz ថ្មីឃើញហើយ ខណៈកីឡាកររូបនេះបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងក្លឹប Real Madridឈុតធំនេះតែម្តង ខណៈកាលពីខែមុននេះក្រុមហង្សក្រហម Liverpool បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភពបាល់ទាត់បន្ទាប់ពីពួកគេបានប្រកាសពីការចុះហត្ថលេខាលើតារាឆ្នើមរបស់ Bayer Leverkusen គឺ Wirtz ដែលជាអតីតកូនក្រុមសំណព្វចិត្តរបស់លោក Alonso ក្នុងតម្លៃកំណត់ត្រាក្លឹបប្រមាណ ១១៦លានផោនឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញបើយើងក្រឡេកមើលមកក្រុម Real Madrid ទោះបីបានធ្លាក់ចេញពី Club World Cup យ៉ាងអាម៉ាស់ ក្រោយចាញ់ Paris Saint-Germain ប៉ុន្តែយុទ្ធនាការកន្លងមកនេះលោក Alonso ស៊ាំជាមួយក្រុមថ្មីរបស់គាត់។ជាមួយគ្នានេះផងដែរអ្នកចាត់ការសញ្ជាតិអេស្បាញក៍បានដឹងពីរបៀបដែលខ្សែបម្រើវ័យក្មេង Arda Guler ពិតជាមានទេពកោសល្យ និងមានសមត្ថភាពដូច Wirtz អតីតកូនក្រុមរូបលោកធ្លាប់ដឹកនាំលេងនៅក្នុងក្រុម Bayer […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • December 2024
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031