

ប្រធានក្រុមបិសាចក្រហម Man. United កីឡាករ Bruno Fernandes នឹងត្រូវរងបម្រាមមិនអាចចូលលការប្រកួតក្របខណ្ឌ Premier League បន្ទាប់របស់ពួកគេជាមួយនឹងក្រុម Newcastle United នៅថ្ងៃចន្ទខាងមុខនេះបានទេ។ខ្សែបម្រើស្លាបសញ្ជាតិព័រទុយហ្គាល់ បានទទួលកាតលឿងរហូតដល់ទៅពីរដងកំលុងពេលលេងទល់និងក្រុមម្ចាស់ផ្ទះ Wolvesធ្វើអោយរូបគេទទួលបម្រាមមួយប្រកួតដោយស្វ័យប្រវត្តិក្រោយបណ្តេញចេញ។Fernandes បានក្លាយជាកីឡាករដំបូងគេរបស់ Man Utd ក្នុង១ទសវត្សរ៍ចុងក្រោយនេះ ដែលត្រូវបានបណ្តេញចេញពីការប្រកួតចំនួនបីដងនៅគ្រប់ក្របខណ្ឌប្រកួតទាំងអស់ក្នុងរដូវកាលតែមួយ។អតីតកីឡាករ Sporting បច្ចុប្បន្នមានវ័យ៣០ឆ្នាំបានទទួលកាតក្រហមអំឡុងពេលពួកគេចាញ់ក្រុម Tottenham Hotspur ៣-០ ខណៈរូបគេត្រូវបណ្តេញចេញផងដែរក្រោយ ស្មើ ៣-៣ជាមួយ FC Porto ក្នុងការប្រកួត Europa League។Manuel Ugarte ក៏នឹងខកខានការប្រកួតជាមួយ Newcastle ផងដែរ ខណៈកីឡាករអន្តរជាតិអ៊ុយរូហ្គាយបានទទួលកាតលឿងលើកទីប្រាំរបស់គាត់ក្នុងរដូវកាលនេះ។
ក្រោយបរាជ័យសប្តាហ័ទី១៨នេះ Man.Utd បានបន្តធ្លាក់ទៅចំណាត់ថ្នាក់ទី១៤ និង ធ្វើអោយពួកគេមានគម្លាតត្រឹមតែ៨ពិន្ទុប៉ុណ្ណោះពីតំបន់កាត់ចោល។

ប្រភព:Dailypost
ប្រភព:Dailypost

Xabi Alonso អាចនិងរកឃើញកីឡាករឆ្នើម Florian Wirtz ថ្មីឃើញហើយ ខណៈកីឡាកររូបនេះបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងក្លឹប Real Madridឈុតធំនេះតែម្តង ខណៈកាលពីខែមុននេះក្រុមហង្សក្រហម Liverpool បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភពបាល់ទាត់បន្ទាប់ពីពួកគេបានប្រកាសពីការចុះហត្ថលេខាលើតារាឆ្នើមរបស់ Bayer Leverkusen គឺ Wirtz ដែលជាអតីតកូនក្រុមសំណព្វចិត្តរបស់លោក Alonso ក្នុងតម្លៃកំណត់ត្រាក្លឹបប្រមាណ ១១៦លានផោនឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញបើយើងក្រឡេកមើលមកក្រុម Real Madrid ទោះបីបានធ្លាក់ចេញពី Club World Cup យ៉ាងអាម៉ាស់ ក្រោយចាញ់ Paris Saint-Germain ប៉ុន្តែយុទ្ធនាការកន្លងមកនេះលោក Alonso ស៊ាំជាមួយក្រុមថ្មីរបស់គាត់។ជាមួយគ្នានេះផងដែរអ្នកចាត់ការសញ្ជាតិអេស្បាញក៍បានដឹងពីរបៀបដែលខ្សែបម្រើវ័យក្មេង Arda Guler ពិតជាមានទេពកោសល្យ និងមានសមត្ថភាពដូច Wirtz អតីតកូនក្រុមរូបលោកធ្លាប់ដឹកនាំលេងនៅក្នុងក្រុម Bayer […]



