Close
Featured-Image
Prediction: Liverpool សម្លឹងលត់ Leicester ដើម្បីរក្សាគម្លាតនៅលើកំពូលតារាង EPL
ទំហំអក្សរ
តូច
ធំ

ក្រុមហង្សក្រហម Liverpool និងត្រូវបើកទ្វារកីឡដ្ឋានAnfield របស់ខ្លួនសម្រាប់ការប្រកួតនៅក្របខណ្ឌ Premier League នាថ្ងៃ Boxing Day ដើម្បីទទួលក្រុមកញ្ជ្រោងខៀវ Leicester City ក្នុងការប្រកួតនៅវេលាម៉ោង ៣ទាបភ្លឺឈានចូលថ្ងៃសុក្រស្អែកនេះ។ក្រុមទាំងពីរមានវាសនាខុសគ្នាសម្រាប់ការប្រកួតចុងក្រោយបង្អស់ដោយ Liverpool បានបំបាក់ម្ចាស់ផ្ទះ Tottenham ដោយលទ្ធផល ៣ទល់និង៦ ខណៈ Leicester City ត្រូវក្រុមភ្ញៀវ Wolver លត់ដល់ផ្ទះ ៣ទល់និង០ ហើយ៣គ្រាប់នោះគឺនាំំមុខនៅត្រឹមតង់ទី១ ទៀត។សម្រាប់បច្ចុប្បន្ន Liverpool ឈរនៅលេខរៀងទី១ខណៈLeicester City ឈរនៅលេខរៀងទី១៧និងមានគម្លាតត្រឹមពីរពិន្ទុពីបាតតារាងក្រុមលេខរៀងទី១៨Wolver។
១.ប្រវត្តិជួបគ្នា

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

៥ប្រកួតចុងក្រោយLiverpool ឈ្នះ៤ស្មើ១និងចាញ់ ខណៈការប្រកួតចុងក្រោយបង្អស់ គឺ Liverpool លត់ Leicester ៣ទល់និង១ កាលពីខែកញ្ញា ២០២៤កន្លងទៅ នៅក្របខណ្ឌ Carabao Cup។

Liverpool Vs Leicester City Lineups, Preview, And Prediction | Premier League, 2024
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)Liverpool
Liverpool បន្ទាប់ពីជ័យជម្នះលើគូប្រជែង Tottenham ក្រុមលោក Arne Slot អវត្តមាន Ibrahima Konate (ជង្គង់) និង Conor Bradley (សរសៃពួរ) ចំណែង Jarell Quansah និង Kostas Tsimikas អាចនិងលេងនៅខ្សែការពារចំណែកកីឡាករឆ្នើម Dominik Szoboszlai អាចត្រូវបានដកចេញពីជម្រើស១១នាក់ដំបូងក្រោយរងពិន័យព្យួរមួយប្រកួត ដូច្នេះ Cody Gakpo, Ryan Gravenberch និង Darwin Nunez និងត្រៀមចូលលលេង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងAlisson; Alexander-Arnold, Quansah, Van Dijk, Tsimikas; Mac Allister, Gravenberch; Salah, Jones, Jota; Nunez
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១

Liverpool Vs Leicester City Lineups, Preview, And Prediction | Premier League, 2024
៣.ពត៌មានក្រុម(ភ្ញៀវ)Leicester City
ក្រោយចាញ់ Wolverhampton ៣ទល់និង០ក្រុមនិងអវ្តមតាន Jamie Vardy ដែលមាន​បញ្ហា​របួស ខណៈលោក Van Nistelrooy មិនអាចដាក់អ្នកចាំទីជម្រើសទី ១ Mads Hermansen បានខកខានដោយសារបញ្ហាក្រលៀនម្តងទៀតកាលពីចុងសប្តាហ៍ ។កីឡាកររបួសផ្សងទៀតមានដូចជា Ricardo Pereira (ភ្លៅ), Wilfred Ndidi (ភ្លៅ) និង Abdul Fatawu (ជង្គង់) នៅតែមិនមានជម្លោះសម្រាប់អ្នកទស្សនា។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងWard; Okoli, Coady, Faes; Justin, Winks, Soumare, Kristiansen; Buonanotte, El Khannouss; Daka
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Liverpool ៣ :១ Leicester City
ប្រភព:whoscored &sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
Arsenal បង្កើនការចរចារផ្ទេរយកកីឡាករឆ្នើមពីក្លឹបរួមទីក្រុងឡុងដ៍(មាន១វីដេអូ)
featured image

ប្រភពពីគេហទំព័រ Independent បានចុះផ្សាយថាក្រុមកាំភ្លើងធំ Arsenal កំពុងដុតដៃដុតជើងបន្ថែមទៀតដើម្បីទទួលបានកិច្ចព្រមព្រៀងសម្រាប់កីឡាករ Eberechi Eze របស់ក្លឹបមានមូលដ្ឋានរួមទីក្រុងឡុងដ៍គឺ Crystal Palace ។ការបង្កើនសកម្មភាពនេះកើតមានឡើងបន្ទាប់ពិក្រុមលោក​Mikel Arteta ទើបតែបញ្ចប់ការចុះហត្ថលេខានាំយកកីឡាករ Viktor Gyökeres ពីក្រុម Sporting CP មករួមក្រុមរួចមក។Eze ខ្សែបម្រើអន្តរជាតិអង់គ្លេសនិងត្រៀមបញ្ចប់ការផ្ទេរមកទឹកដី Emirates ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ខណៈ Arsenal សង្ឃឹម​ថា​នឹង​ចរចា​តម្លៃ​ប្រមាណ 60 លាន​ផោន ដោយប្រសើរជាង​ការ​ចំណាយ​លើ​លក្ខខណ្ឌទិញផ្តាច់កុងត្រាប្រមាណ 68 លាន​ផោន។ ទោះជាយ៉ាងណាកិច្ចព្រមព្រៀងអាចនិងកើតមានឡើងឆាប់ៗក្រោយក្លឹបទាំងពីរមានឆន្ទៈក្នុងការបត់បែននិងពិភាក្សាគ្នា។អត្ថបទកំពុងចាប់អារម្មណ៍៖ Arsenal បង្កើនការចរចារផ្ទេរយកកីឡាករឆ្នើមពីក្លឹបរួមទីក្រុងឡុងដ៍(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់ Arsenal ចាំបាច់ត្រូវបញ្ចេញកីឡាករយ៉ាងហោចណាស់ក៍ម្នាក់រឺក៏ច្រើនជាងនេះដែរមុនពេលបញ្ចប់កិច្ចព្រមព្រៀង Eze ខណៈកីឡាកររដូវកាលចាស់លេងនៅក្លឹប Fulham ក្នុងលក្ខណ្ឌខ្ចីជើងគឺ Reiss Nelson អាចត្រូវបានរួមបញ្ចូលជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ។ ប្រភព:Dailypost វីឌេអូ:

ចុចអានបន្ត
អត្ថបទទាក់ទង
  • December 2024
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031