
Manchester United សម្លឹងរកការកែប្រែទម្រង់លេងដ៏អាក្រក់លើកមុនពេលដែលពួកគេធ្វើដំណើរទៅជួបសួរសុខទុក្ខក្រុមម្ចាស់ផ្ទះ Wolverhampton Wanderers នៅថ្ងៃ Boxing Day ក្នុងក្របខណ្ឌ Premier Leagueនាវាលាម៉ោង១២និង៣០នាទីយប់ឆ្លងថ្ងៃព្រហស្បត្ត៍ចូលថ្ងៃសុក្រស្អែកនេះ។ក្រុមបិសាចក្រហមនឹងបន្តវត្តមានឈរនៅហួសពាក់កណ្តាលតារាង(លេខរៀងទី១៣)នៅក្នុងរដូវកាលនេះជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៨៩ បន្ទាប់ពីត្រូវបាន Bournemouth លត់ក្នុងទឹកដីខ្លួនឯងកាលពីថ្ងៃអាទិត្យសប្តាហ៍មុនដោយលទ្ធផល ៣ទល់និង០។ សម្រាប់៦ប្រកួតចុងក្រោយរបស់Wolverhampton នៅក្របខណ្ឌEPL ឈ្នះ២ចាញ់៤ ឈរនៅលេខរៀងទី ១៨បាតតារាង ខណៈ Man.Utd ចាញ់៣ឈ្នះ២ស្មើ១ឈរនៅលេខរៀងទី១៣។
១.ប្រវត្តិជួបគ្នា
ជួបគ្នា៥ដងចុងក្រោយWolver ឈ្នះ១ខណៈ Man.Utd ឈ្នះ៤ ខណៈការប្រកួតចុងក្រោយបង្អស់គឺ Man.Utd យកឈ្នះម្ចាស់ផ្ទះដោយលទ្ធផល ៤ទល់និង៣កាលពីខែមករា ដើមឆ្នាំ២០២៤កន្លងទៅនេះ។
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)Wolverhampton
កីឡាករ Rayan Ait-Nouri អាចនិងត្រលប់មកវិញពីការព្យួរ ខណៈ Matheus Cunha នៅតែមិនទាន់បានទទួលការផ្តល់ពត៌មានពី FA ពីការចោទប្រកាន់កំហុសពេលប្រកួតជាមួយ Ipswich ខណៈអ្នកស៊ុតបញ្ចូលទីនាំមុខរបស់ Wolves ទើបតែរកបានសំណាញ់ម្តងទៀតកាលពីថ្ងៃអាទិត្យ។Boubacar Traore និង Pablo Sarabia គ្រោងនឹងត្រលប់មកវិញក្នុងរយៈពេលពីរបីសប្តាហ៍ទៀត ប៉ុន្តែ Mario Lemina អាចនឹងត្រលប់មកវិញឆាប់ៗ ដោយ Pereira សង្ឃឹមថាគាត់អាចលេងផ្នែកខ្លះនៅទីនេះ បន្ទាប់ពីខកខានពេលផ្តួល Leicester ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងJose Sa; Nelson Semedo, Bueno, Toti; R Gomes, J Gomes, Andre, Ait-Nouri; Guedes, Strand Larsen, Cunha
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-២-១
៣.ពត៌មានក្រុម(ភ្ញៀវ)Man.United
លោក Amorim អាចនិងបន្តមិនដាក់អោយ Marcus Rashford ចូលលេងក្នុ្ងការប្រកួតនេះបន្តទៀត ក្រោយពីចាញ់ Bournemouth ខណៈកីឡាករ Mason Mount និង Victor Lindelof ដែលរងរបួសទាំងពីរនាក់ត្រូវបានបង្ខំឱប្តូរចេញកំលុងការប្រកួតទល់នឹងក្រុម Man City និង Spurs ខណៈ Luke Shaw ក៏មិនអាចចូលលេងបានដែរ។
Matthijs de Ligt បានខកខានចូលលេងពេលបរាជ័យចាញ់ Bournemouth ដោយសារជំងឺ អាចត្រលប់មកវិញ ខណៈដែល Tyrell Malacia ទំនងជាត្រូវបោះបង់ការប្រកួតបន្ទាប់ពីតង់ទីមួយដ៏លំបាកនៅចុងសប្តាហ៍។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងOnana; De Ligt, Maguire, Martinez; Mazraoui, Ugarte, Mainoo, Dalot; Amad, Hojlund, Fernandes
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-២-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Wolverhampton ២ : ២ Man.Utd
ប្រភព:whoscored &sportsmole

ប្រភពពីគេហទំព័រ Independent បានចុះផ្សាយថាក្រុមកាំភ្លើងធំ Arsenal កំពុងដុតដៃដុតជើងបន្ថែមទៀតដើម្បីទទួលបានកិច្ចព្រមព្រៀងសម្រាប់កីឡាករ Eberechi Eze របស់ក្លឹបមានមូលដ្ឋានរួមទីក្រុងឡុងដ៍គឺ Crystal Palace ។ការបង្កើនសកម្មភាពនេះកើតមានឡើងបន្ទាប់ពិក្រុមលោកMikel Arteta ទើបតែបញ្ចប់ការចុះហត្ថលេខានាំយកកីឡាករ Viktor Gyökeres ពីក្រុម Sporting CP មករួមក្រុមរួចមក។Eze ខ្សែបម្រើអន្តរជាតិអង់គ្លេសនិងត្រៀមបញ្ចប់ការផ្ទេរមកទឹកដី Emirates ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ខណៈ Arsenal សង្ឃឹមថានឹងចរចាតម្លៃប្រមាណ 60 លានផោន ដោយប្រសើរជាងការចំណាយលើលក្ខខណ្ឌទិញផ្តាច់កុងត្រាប្រមាណ 68 លានផោន។ ទោះជាយ៉ាងណាកិច្ចព្រមព្រៀងអាចនិងកើតមានឡើងឆាប់ៗក្រោយក្លឹបទាំងពីរមានឆន្ទៈក្នុងការបត់បែននិងពិភាក្សាគ្នា។អត្ថបទកំពុងចាប់អារម្មណ៍៖ វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់ Arsenal ចាំបាច់ត្រូវបញ្ចេញកីឡាករយ៉ាងហោចណាស់ក៍ម្នាក់រឺក៏ច្រើនជាងនេះដែរមុនពេលបញ្ចប់កិច្ចព្រមព្រៀង Eze ខណៈកីឡាកររដូវកាលចាស់លេងនៅក្លឹប Fulham ក្នុងលក្ខណ្ឌខ្ចីជើងគឺ Reiss Nelson អាចត្រូវបានរួមបញ្ចូលជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ។ ប្រភព:Dailypost វីឌេអូ:


