Close
Featured-Image
ក្លឹបនៅ Premier League ត្រៀមចងចិត្តកីឡាករពូកែស៊ុតមាឌធំរូបនេះអោយបន្តកុងត្រាថ្មី(មាន២វីដេអូ)
ទំហំអក្សរ
តូច
ធំ

Crystal Palace មានបំណងចង់ផ្តល់លើកទឹកចិត្តនិងផ្តល់កិច្ចសន្យាបន្ថែមដល់កីឡាករ Jean-Philippe Mateta ដើម្បីផ្តល់ដល់កីឡាករអន្តរជាតិបារាំងបច្ចុប្បន្នមានវ័យ ២៧ឆ្នាំរូបនេះមានសុពលភាពជាមួយក្លឹបរហូតដល់ឆ្នាំ ២០២៧ខាងមុខ ។គួរកត់សម្គាល់ថាMateta មានកុងត្រាត្រឹមតែ ១៨ខែ ចុងក្រោយ ជាមួយនឹងកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នឹងផុតកំណត់នៅខែមិថុនា ឆ្នាំ ២០២៦ខាងមុខ ។ទោះយ៉ាងណាក្រុរហស្សនាមស្ទាំងខៀវមានបំណងចង់អោយ Mateta បន្តលេងនៅទឹកដី Selhurst Park រយៈពេលពីរឆ្នាំកន្លះទៀតស្របពេលក្លឹបនៅមិនទាន់បញ្ជាក់ជាផ្លូវការចំពោះព័ត៌មាននេះនៅឡើយទេ។Crystal Palace's player of the year: Jean-Philippe Mateta - The Athletic

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Crystal Palace bloque tout départ de Jean-Philippe Mateta - PLFrance

សម្រាប់ខ្សែប្រយុទ្ធមាឌធំមានកម្ពស់១ម៉ែត្រ៩២សង់ទីម៉ែត្ររូបនេះបច្ចុប្បន្នមានមហិច្ឆតាចង់លេងអោយក្លឹបយក្សធំៗនៅអឺរ៉ុប និងក៏មានបំណងធំចង់លេងអោយក្រុមមាន់គកបារាំងក្នុងព្រឹត្តការណ៏បាល់ទាត់ World Cup ឆ្នាំ ២០២៦ ខណៈរូបគេបានអភិវឌ្ឍទម្រង់លេងក្លាយជាកីឡាករដ៍សំខាន់សម្រាប់ Crystal Palace ចាប់តាំងពីការមកដល់របស់លោក Oliver Glasner ចូលកាន់តំណែង។ សរុបមក Mateta រកបានគ្រាប់បាល់ស៊ុត បញ្ចូលទី ១១ គ្រាប់នៅក្នុងការបង្ហាញខ្លួន១០លើកចុងក្រោយនៃរដូវកាលមុន ខណៈCrystal Palace បញ្ចប់នៅលេខរៀងទី១០ ហើយក្រោយមក Matata បានស៊ុតបញ្ចូលទី៥គ្រាប់ជាមួយក្រុមជម្រើសជាតិបារាំងក្នុងព្រឹត្តិការណ៍អូឡាំពិក និងជួយពួកគេឈ្នះមេដាយប្រាក់ផងដែរ។ រដូវកាលនេះ Mateta ស៊ុតបញ្ចូលទី ៧គ្រាប់ និង Assist ២គ្រាប់ក្នុងការបង្ហាញខ្លួន ២១លើកក្នុងគ្រប់ការប្រកួតទាំងអស់ហើយ បច្ចុប្បន្ន Palace ស្ថិតនៅលេខរៀងទី ១៦ ក្នុងតារាង Premier League និងត្រៀមប្រកួតជាមួយBournemouth នៅថ្ងៃ Boxing Day (២៦ ធ្នូ)ខាងមុខ។
ប្រភព:BBC
វីឌេអូ:

វីដេអូ:

អត្ថបទទាក់ទង
  • Premier League

    # Team MP W D L F A G P
    1 AFC Bournemouth 0 0 0 0 0 0 +0 0
    2 Arsenal 0 0 0 0 0 0 +0 0
    3 Aston Villa 0 0 0 0 0 0 +0 0
    4 Brentford 0 0 0 0 0 0 +0 0
    5 Brighton & Hov… 0 0 0 0 0 0 +0 0
    6 Burnley 0 0 0 0 0 0 +0 0
    7 Chelsea 0 0 0 0 0 0 +0 0
    8 Crystal Palace 0 0 0 0 0 0 +0 0
    9 Everton 0 0 0 0 0 0 +0 0
    10 Fulham 0 0 0 0 0 0 +0 0
    11 Leeds United 0 0 0 0 0 0 +0 0
    12 Liverpool 0 0 0 0 0 0 +0 0
    13 Manchester City 0 0 0 0 0 0 +0 0
    14 Manchester United 0 0 0 0 0 0 +0 0
    15 Newcastle United 0 0 0 0 0 0 +0 0
    16 Nottingham Forest 0 0 0 0 0 0 +0 0
    17 Sunderland 0 0 0 0 0 0 +0 0
    18 Tottenham Hotspur 0 0 0 0 0 0 +0 0
    19 West Ham United 0 0 0 0 0 0 +0 0
    20 Wolverhampton Wanderers 0 0 0 0 0 0 +0 0
  • December 2024
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031