

អ្នកចាត់ការទូទៅក្រុមកាំភ្លើងធំ Arsenal លោក Mikel Arteta បាននិយាយថាគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះ ខ្សែបម្រើប្រយុទ្ធស្លាប Bukayo Saka បន្ទាប់ពីកីឡាករអន្តរជាតិអង់គ្លេសរូបនេះបានរងរបួសពេលផ្តួលម្ចាស់ផ្ទះ Crystal Palace កាលពីថ្ងៃសៅរ៍ដោយលទ្ធផល ៥ទល់និង១។Saka បានរងរបួសសរសៃពួរជាលើកទី៣ហើយ ហើយត្រូវបានប្ដូរចេញនៅនាទីទី ២៤សម្រាប់ការប្រកួតនៅសប្តាហ៍ទី១៧ នេះខណៈកីឡាករវ័យ២៣ឆ្នាំបានប្រើឈើច្រត់ពេលគាត់ចាកចេញពី Selhurst Park ។ ថ្លែងជុំវិញបញ្ហានេះអ្នកចាត់ការសញ្ជាតិអេស្បាញលោក Arteta បាននិយាយថា : ខ្ញុំព្រួយបារម្ភណាស់អំពីរឿងនោះ។ខ្ញុំមិនដឹងសោះថាគាត់និងត្រូវអវត្តមានច្រើនថ្ងៃរឺយ៉ាងណា។ វាពិបាកណាស់ក្នុងការពណ៌នាថាវាអាក្រក់ប៉ុណ្ណា។ លោក Arteta បានបន្ថែមថា ខ្សែបម្រើស្លាបមិត្តរួមក្រុម Raheem Sterling ក៏មានបញ្ហារបួសផងដែរ ដែលធ្វើឲ្យគាត់អវត្តមានសម្រាប់ការប្រកួតថ្ងៃសៅ ការបាត់បង់កីឡាករពីរនាក់ក្នុងរយៈពេល ២៤ ម៉ោងគឺមិនល្អទេ។ ជាអកុសល ជាមួយនឹងចំនួនហ្គេមដែលយើងកំពុងលេង នឹងកាលវិភាគបន្ទាប់ វាមិនធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលនោះទេ។ ប៉ុន្តែក្រុមនឹងប្រតិកម្មចំពោះរឿងនោះ។

Saka បានអវត្តមានតែពីរប្រកួតប៉ុណ្ណោះសម្រាប់ក្រុម Arsenal ក្នុងរដូវកាលនេះ បន្ទាប់ពីគាត់បានរងរបួសសរសៃពួរពេលលេងឱ្យក្រុមអង់គ្លេសកាលពីខែតុលា និង រងរបួសពេលប្រកួតជាមួយ Chelsea កាលពីខែវិច្ឆិកា មុនពេលវិលត្រលប់មកបង្ហាញខ្លួនជាមួយក្រុមកាំភ្លើងArsenal ពេលជួបNottingham Forest នៅថ្ងៃទី ២៣ ខែវិច្ឆិកា។បច្ចុប្បន្ន Arsenal ឈរនៅចំណាត់ថ្នាក់លេខរៀងទី៣មានគម្លាតត្រឹមតែ៣ពិន្ទុពីក្រុម Liverpool ដែលនៅសល់២ប្រកួតក្នុងដៃ ខណៈក្រុមលោក Arne Alot ត្រៀមជួប Tottenham នៅរាត្រីនេះ។
ប្រភព:BBC
វីដេអូ:

ក្រុមកាំភ្លើងធំ Arsenal បានកំណត់គោលដៅលើខ្សែបម្រើ Christian Norgaard កីឡាករអន្តរជាតិដាណឺម៉ាកវ័យរបស់ក្លឹប Brentford វ័យ៣១ឆ្នាំ បើទោះបីជាពួកគេខិតជិតកិច្ចព្រមព្រៀងផ្ទេរយក Martin Zubimendi សញ្ជាតិអេស្បាញ ពីក្រុម Real Sociedad ក៍ដោយ។ប្រភពពីគេហទំព័រ ESPN បានចុះផ្សាយ កាលពីដើមសប្តាហ៍នេះថាពេលវេលារបស់ខ្សែបម្រើ Thomas Partey នៅកីឡដ្ឋាន Emirates ហាក់ដូចជាជិតដល់ទីបញ្ចប់ស្របពេលខ្សែបម្រើសញ្ជាតិហ្គាណារំពឹងថានឹងចាកចេញពីក្លឹបភាគខាងជើងទីក្រុងឡុងដ៍នៅចុងខែនេះ ក្រោយជាប់គាំងលើការបន្តកិច្ចសន្យាថ្មី។ជាមួយនឹងការចាកចេញរបស់ Partey និង Jorginho ក្រុម Arsenal ចង់ពង្រឹងខ្សែបម្រើរបស់ពួកគេ ហើយបានកំណត់ថា Norgaard ជាគោលដៅអាទិភាព ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករអន្តរជាតិដាណឺម៉ាកដែលបានចុះកុងត្រាថ្មីជាមួយ Brentford កាលពីខែមីនា នៅមានកិច្ចសន្យារយៈពេល 2 ឆ្នាំទៀតដែលមានន័យថាក្លឹបទំនងជាទាមទារថ្លៃដើមច្រើនខណៈក្រុមលោក […]


