Close
Sponsor ads Featured-Image
កីឡាករ១ក្រុម!ប៉ុន្តែវីរបុរសក្លឹប Man.Utd ថាមានតែ២នាក់នេះគ្រូអាចពឹងបានមុនគេ
ទំហំអក្សរ
តូច
ធំ

វីរបុរសក្លឹប Man.United លោក Dwight Yorke បានលើកឡើងថា អ្នកចាត់ការដែលកំពុងដឹកនាំក្រុមបច្ចុប្បន្នគឺលោក Ruben Amorim អាចពឹងផ្អែកលើកីឡាករសំខាន់២រូបនេះគឺទី១កាពីតែនក្រុ Bruno Fernandes និងទីពីរកីឡាករអន្តរជាតិកូឌីវ័រ Amad Diallo ។ខណៈកីឡាករដែលលេងនៅតួនាទីបម្រើស្លាបទាំងពីរនាក់នេះបានជួយអោយក្រុម Man United ផ្តួលគូប្រជែង Premier League ដ៍សំខាន់គឺក្រុមមានមូលដ្ឋានរួមទីក្រុងគឺMan. City ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន Etihad កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន។ទោះយ៉ាងណា Diallo បានបន្តរកគ្រាប់បាល់ក្នុងព្រឹត្តការណ៍ប្រកួតពានរង្វាន់ League Cup រឺ EFL Cup ប៉ុន្តែក្រុម Man.Utdនៅតែមិនអាចផ្តួលម្ចាស់ផ្ទះ Tottenham និងបានធ្លាក់ចេញត្រឹមវគ្គQuater Final(៨ក្រុមចុងក្រោយ)កាលពីថ្ងៃព្រហស្បត្ត៍ក្នុងលទ្ធផល Totenham ៤:៣ Man.Utd។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

25 years since Dwight Yorke signed for Man Utd | Manchester United

ads

Bruno Fernandes praises "unstoppable" Amad Diallo after Manchester United's derby win - Man United News And Transfer News | The Peoples Person

Fernandes and Diallo hail Man Utd 'warrior' after Newcastle clash, Amad was simply blown away

អតីតខ្សែប្រយុទ្ធដ៏ល្បីល្បាញសញ្ជាតិទ្រីនីដាតតូបាកូលោក Yorke បច្ចុប្បន្នមានវ័យ៥៣ឆ្នាំ និងធ្លាប់ឈ្នះពាន Premier League ៣សម័យកាលជាមួយ Man.Utd ព្រមទាំងពាន Uefa Champion League ជឿជាក់ថា Diallo នឹងក្លាយជាកីឡាករដំបូងដែលគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់វ័យ ៣៩ឆ្នាំលោក Amorim អាចពឹងផ្អែកនៅក្នុងក្រុមរបស់គាត់ ខណៈដែល Fernandes គឺជាកីឡាករបន្ទាប់ ។

Amad Diallo's impressive numbers show Man Utd teammates the way vs Tottenham, he was outstanding

លោកYorke បន្ថែមថាៈ Diallo ជាកីឡាករមានអនាគតវែងឆ្ងាយនិង ចាំបាច់ត្រូវអភិវឌ្ឍសមត្ថភាពជាប់ជានិច្ចដើម្បីក្លាយខ្លួនជាកីឡាករសំខាន់នៅក្នុងក្រុមមិនអាចខ្វះបាន។ បន្ទាប់មកBruno Fernandes គាត់នៅតែជាកីឡាករល្អជាងគេម្នាក់ ប្រិយមិត្តគាំទ្រមិនត្រូវ ព្រងើយកន្តើយនឹងគុណភាពដែលកីឡាកររូបនេះមានសម្រាប់ក្រុមក្នុងនាមជាអ្នកដឺកនាំបានឡើយ។ខ្ញុំក៍ធ្លាប់និយាយថាលោក Amorim អាចដក Rashford ចេញពីក្រុម ប៉ុន្តែសម្រាប់ពីរនាក់នេះគាត់ មិនអាចធ្វើបានជាដាច់ខាត

ប្រភព:Dailypost

អត្ថបទកំពុងចាប់អារម្មណ៍៖
Tottenham ចែចូវបានខ្សែការពារជប៉ុនម្នាក់ ដែលលេងនៅ J-League
featured image

(អង់គ្លេស)៖ ក្រុមជើងឯកលំដាប់ទី២ អឺរ៉ុប UEFA Europa League រដូវកាលមុន Tottenham Hotspur បានព្រមព្រៀងទិញខ្សែការពារកណ្តាលជប៉ុន Kota Takai ពីក្លឹបលេងនៅ J-League គឺ Kawasaki Frontale ក្នុងតម្លៃតែ ៥លានផោនប៉ុណ្ណេាះ។ យ៉ាងណាមិញ កីឡាករវ័យទើបតែ ២០ឆ្នាំ ទើបតែបានចូលលេងក្នុងឈុតធំ សាម៉ូរៃខៀវជប៉ុន ២លើក ដែលត្រូវបានជឿជាក់ថា នឹងធ្វើដំណើរមកកាន់ក្លឹបថ្មីនៃដែនដីប្រទេសអង់គ្លេសនាខែក្រោយនេះ ដែលអាចជាផ្នែកមួយស្ថិតក្នុងជម្រើសដំបូងរបស់អ្នកចាត់ការទូទៅថ្មី លោក Thomas Frank ទៀតផង។អត្ថបទកំពុងចាប់អារម្មណ៍៖ Tottenham ចែចូវបានខ្សែការពារជប៉ុនម្នាក់ ដែលលេងនៅ J-League សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរជម្រាបដែរថា Takai ត្រូវបានកោះហៅចូលលេងឈុតធំជប៉ុននៃកម្មវិធីជម្រុះ World Cup 2026 ប្រចាំតំបន់អាស៊ី ដែលត្រូវប្រឈមមុខទល់នឹងជម្រើសជាតិចិនកាលពីខែសីហា ឆ្នាំ២០២៤។ រូបគេបានរួមចំណែកជួយ Kawasaki Frontale ដណ្តើមបានជើងឯក […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • December 2024
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031