
អតីតប្រធានក្រុមបិសាចក្រហម Man. United លោក Gary Neville បានដកឈ្មោះអតីតក្លឹបរបស់គាត់ចេញពីការទស្សន៍ទាយសម្រាប់ក្រុមដែលនិងបញ្ចប់រដូវកាលឈរនៅកំពូលតារាងទាំងបួន(Top៤)។សម្រាប់Man.Utd បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី១៣ គិតត្រឹមសប្តាហ៍ទី១៦ខណៈក្រុមកំពូលតារាងបច្ចុប្បន្នគឺ Liverpool របស់ Man Utd កំពុងឈរកំពូលតារាង មាន Chelsea ពីរពិន្ទុ និងមានការប្រកួតក្នុងដៃ។ទោះយ៉ាងណាក៏ដោយ ក្រុមតោខៀវChelsea អាចឡើងដល់កំពូលតារាង ប្រសិនពួកគេយកឈ្នះក្រុម Everton នៅថ្ងៃអាទិត្យ ខណៈ Liverpool ត្រូវជួបម្ចាស់ផ្ទះ Tottenham Hotspur នៅថ្ងៃនោះដូចគ្នាតែម៉ោងខុសគ្នា។ផ្ទុយទៅវិញ Man.Utd ទើបតែបរាជ័យចាញ់ម្ចាស់ផ្ទះ Tottenham ព្រឹត្តការណ៍ League Cup កាលពីថ្ងៃព្រហស្បត្ត៍នេះក្នុងលទ្ធផល ៣ទល់និង៤។
គូររំលឹកថាកាលពីខែសីហា អតីតខ្សែការពារស្លាបស្តាំ Neville បានទស្សន៍ទាយថា Arsenal នឹងបញ្ចប់ការរង់ចាំរយៈពេល ២១ ឆ្នាំរបស់ពួកគេដើម្បីលើកពាន ខណៈ Man. City, Man. United និង Chelsea ស្ថិតនៅក្រុមកំពូលទាំង៤នោះ។ផ្ទុយទៅវិញ Neville នៅក្នុងកម្មវិធិ The Overlap US ‘It’s Called Soccerបានលើកឡើងថា: ខ្ញុំគិតថាវានឹងជា Man.City, Liverpool, Chelsea និង Arsenal នៅពេលនេះ។ វាជាលើកទីមួយហើយដែលខ្ញុំមិនចាត់ទុកក្រុម Man.United នឹងស្ថិតនៅកំពូលទាំងបួន ខ្ញុំគិតថាក្នុងរយៈពេលប្រហែល១៥ ឆ្នាំមកនេះ។
ប្រភព:Dailypost
វីឌេអូ: Tottenham vs Man.Utd

បរទេសៈ Paul Pogba ខ្សែបម្រើវ័យ៣២ឆ្នាំ ទទួលបានសំណើរផ្ទេរទៅកាន់ក្លឹបនៅក្របខណ្ឌ UEFA Champions League គឺ AS Monaco ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួន ខណៈខ្សែបម្រើឆ្នើមរូបនេះកំពុងសម្លឹងមើលការចាប់ផ្តើបអាជីពរបស់ខ្លួនសារជាថ្មី ក្រោយការជាប់ពិន័យអស់រយៈពេល១៨ខែ ដោយសារតែការរកឃើញសារធាតុញៀន។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Pogba ដែលគ្មានក្លឹបលេង តាំងតែពីក្លឹប. Juventus សម្រេចចិត្តផ្តាច់កិច្ចសន្យារបស់គេតាំងពីឆ្នំា២០២៤មកម្លេះ។ របាយការណ៍ថ្មីៗ នេះអះអាងថា បច្ចុប្បន្ន Pogba និងក្រុមការងារ កំពុងពិចារណាលើសំណើររបស់ក្លឹប AS Monaco ជាមួយនឹងក្លឹបកំពុងមានផែនការពង្រឹងតំបន់របស់ពួកគេដើម្បីត្រៀមប្រកួតក្នុងពានរង្វាន់ UEFA Champions League នារដូវកាលក្រោយ។ មុនក្លឹប AS Monaco គេក៏មើលឃើញ Marseille ដែរ តែត្រូវបានច្រានចោលវិញដោយសារតែការទាមទារប្រាក់ឈ្នួលរបស់ Pogba ច្រើនពេក៕



