Close
Sponsor ads Featured-Image
សឹងមិនគួរឲ្យជឿ! កីឡាករឆ្នើម Man Utd រូបនេះផ្សារភ្ជាប់នឹងការចាកចេញដូច Rashford ដែរ
ទំហំអក្សរ
តូច
ធំ

អង់គ្លេស យោងតាមសារព័ត៌មានអេស្ប៉ាញ Fichajes បានឲ្យដឹងថា ខ្សែប្រយុទ្ធស្លាបឆ្នើម Alejandro Garnacho របស់ក្លឹបបិសាចក្រហម Manchester United បានក្លាយជាគោលដៅផ្ទេរកំពូលរបស់ក្លឹប Atletico Madrid នៅទីផ្សារដោះដូរខែមករា។ គួរកត់សម្គាល់ថា កីឡាករសញ្ជាតិអាហ្សង់ទីន Garnacho គឺជាកីឡាករដ៏ល្អបំផុតម្នាក់របស់ Man Utd នារដូវកាលថ្មីនេះផងដែរ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

All aboard the Alejandro Garnacho hype train! Man Utd forward has the talent and personality to be one of the best in the world - so what is holding him back? |

ads

ទោះជាយ៉ាងណាក៏ដោយ កីឡាករវ័យ ២០ឆ្នាំ បានខកខានក្នុងក្រុមរបស់លោក Ruben Amorim សម្រាប់ការប្រកួត Manchester Derby ទល់នឹង Manchester City កន្លងទៅ។ ការ​សម្រេច​ចិត្ត​របស់គ្រូ Amorim មិន​មាន​ប្រតិកម្ម​អ្វី​ឡើយ ខណៈ Man Utd បាន​យក​ឈ្នះ​ក្នុង​លទ្ធផល ២:១ ដោយសារ​តែ​ការ​ស៊ុត​បញ្ចូល​ទី​ចុង​ក្រោយ​របស់ Bruno Fernandes និង Amad Diallo។

គួរជម្រាបដែរថា គ្រូបង្វឹក Atletico លោក Diego Simeone កោតសរសើរយ៉ាងក្រៃលែងដល់ Garnacho ហើយជឿជាក់ថាគាត់អាចជាគន្លឹះក្នុងការពង្រឹងការវាយប្រហារប្រយុទ្ធនៅក្រុមរបស់គាត់។ លើសពីនេះទៀត Garnacho អាចជាអ្នកជំនួសដ៏ល្អឥតខ្ចោះសម្រាប់ Antoine Griezmann ដែលត្រូវបានគេរាយការណ៍ថាអាចចាកចេញពីក្លឹបនៅចុងបញ្ចប់នៃរដូវកាលនេះ៕

Man Utd transfers: 'Dream' Alejandro Garnacho exit route opens up with Amorim stance on sale revealed

ប្រភព៖ SPORTbible

អត្ថបទទាក់ទង
  • December 2024
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031