Close
Featured-Image
ស្ងាត់ៗ! Real Madrid ខិតកៀកក្នុងការផ្ទេរយកខ្សែការពារឆ្នើមវ័យក្មេងមករួមក្រុម(មាន១វីដេអូ)
ទំហំអក្សរ
តូច
ធំ

ប្រភពពីគេហទំព័រ Madrid Universal បានចុះផ្សាយថាៈក្លឹបអធិរាជស Real Madridបានបង្ហាញការចាប់អារម្មណ៍និងបើកការចរចារផ្ទេរយកកីឡាករលេងតួនាទីការពារកណ្តាលគឺ Lamini Fati ក្រោយពីក្រុមរបស់លោក Carlo Ancelloti បានទាក់ភ្នែកកំលុងពេលហ្វឹកហាត់រវាងក្រុមយុវជនក្លឹបឈុតទីពីរគឺ Real Madrid Castilla និងក្រុម Leganes B(ឈុតយុវជណ) កាលពីដើមរដូវកាលកន្លងទៅ។ កំលុងពេលនោះ Fati ត្រូវបានបណ្តាញសារពត៌មានចុះផ្សាយថាៈ Fati ខិតជិតក្នុងការផ្លាស់ទៅរួមក្រុម Valencia ប៉ុន្តែទីបំផុតខ្សែការពាររូបនេះបានសម្រេចចិត្តបន្តលេងជាមួយក្រុម Leganesឈុតធំមកដល់ពេលបច្ចុប្បន្ន។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Real Madrid set to sign Leganes centre-back Lamini Fati for Juvenil A — report - Managing Madrid

Who is Lamini Fati, the teenaged Leganés defender set to sign for Real Madrid? - AS USA

បច្ចុប្បន្នReal Madrid ហាក់មានកំសោយនៅតំបន់ការពារជាខ្លាំងបន្ទាប់ពី Dani Carvajal និង David Alaba រងរបួសជាច្រើនខែ ព្រមជាមួយEder Militao មានបញ្ហាដាច់សរសៃពួរជង្គង់ត្រូវរបួសរហូតបញ្ចប់រដូវកាល។ សម្រាប Fati កីឡាករអន្តរជាតិអេស្បាញបច្ចុប្បន្នត្រូវបានចាត់ទុកជាខ្សែការពារកណ្តាលដែលមានកាយសម្បទារ៉ឺងមាំ និងត្រូវបានគាំទ្រ ហើយពិពណ៌នាថាជាកីឡាករដែល អាចខ្វះបាន សម្រាប់ក្រុម Leganes B ។

ប្រភព:SI &Wikipedia

វីដេអូ:

អត្ថបទកំពុងចាប់អារម្មណ៍៖
Lookman ខកបំណងជាមួយក្លឹប ខណៈ Atalanta បង្ហាញហេតុផលមិនចង់លក់ព្រោះតែ(មាន១វីដេអូ)
featured image

ខ្សែបម្រើស្លាបរបស់ក្លឹប Atalanta កីឡាករ Ademola Lookman បានខកខានសម្រាប់ការហ្វឹកហាត់កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះពោលគឺបន្ទាប់ពីរូបគេបានដាក់សំណើផ្ទេរជាផ្លូវការទៅកាន់ក្លឹបដែលកំពុងមានវត្តមាននៅក្របខណ្ឌកំពូលអីតាលី Serie A ខណៈសាម៉ីខ្លួនបានព្យាយាម និងជម្រុញចង់ចាកចេញពីក្លឹបនៅរដូវក្តៅនេះ។ គួររំលឹកថាក្រុមគូប្រជែងគឺក្លឹបមានអាវឯកសណ្ឋានប្រកួតក្នុងទឹកដីស្រដៀងពួកគេគឺ Inter Milan បានផ្តល់សំណើរជាទឹកប្រាក់ចំនួន 42 លានអឺរ៉ូបូកនឹងផលប្រយោជន៍ផ្សេងៗទៀតចំនួន 3 លានអឺរ៉ូបន្ថែមសរុប 45លានអឺរ៉ូ ប៉ុន្តែត្រូវបានក្លឹបជើងឯក Atalanta ឆ្នាំ2024 បដិសេធ ។ វាក៍ជាលទ្ធផលមួយដែលដែលជាការសម្រេចចិត្ត បានធ្វើឱ្យ Lookman ខកចិត្ត ក៍ព្រោះតែ Atalanta មិនចង់លក់តារាទៅក្លឹបអ៊ីតាលីមួយផ្សេងទៀត អនាគតរបស់កីឡាករនីហ្សេរីយ៉ានៅតែមិនច្បាស់លាស់មិនទាន់មានការដេញថ្លៃថ្មីពី Inter មកទល់ពេលនេះក្លឹប Inter Milan សាជាថ្មីម្តងទៀតនៅឡើយទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Lookman ខកបំណងជាមួយក្លឹប ខណៈ Atalanta បង្ហាញហេតុផលមិនចង់លក់ព្រោះតែ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព:Fabrizio Romano វីដេអូ:

ចុចអានបន្ត
អត្ថបទទាក់ទង
  • December 2024
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031