
ខ្សែបម្រើក្រុមមេឃខៀវ Man.City កីឡាករ Bernardo Silva បានធ្វើការរិះគន់ក្រុមរបស់ខ្លួនក្រោយទទួលបរាជ័យ ចាញ់ក្រុមគូប្រជែងដែលមានមូលដ្ឋានរួមទីក្រុងគឺ Man. United 2-1 កាលពីថ្ងៃអាទិត្យម្សិលមិញក្នុងលទ្ធផល២ទល់និង១។កីឡាករអន្តរជាតិព័រទុយហ្គាល់ Silva បានរិះគន់ខ្លាំងៗទៅលើទម្រង់លេងសម្រាប់ក្រុមការពារតំណែងជើងឯកEPL ថាក្រុមរបស់ខ្លួនលេងបាល់ដូចជាកីឡាករយុវជនអាយុក្រោម ១៥ឆ្នាំអញ្ចឹង ។គួរកត់សម្គាល់ថាគ្រាប់បាល់វាយបក២គ្រាប់ពីសំណាក់កាពីតែន Bruno Fernandes ដោយបាល់ពិន័យ១១ម៉ែត្រ និង១គ្រាប់ទីពីរពីសំណាក់កីឡាករវ័យក្មេង Amad Diallo បានជួយឱ្យក្រុមភ្ញៀវទទួលជ័យជម្នះលើក្រុមម្ចាស់ផ្ទះ Man.City បើទោះបីជាខ្សែការពារសញ្ជាតិក្រូអាត Josko Gvardiol មានឱកាសតែតបញ្ចូលទីនាំមុខមុនក៏ដោយ។
Silvaបានបន្តរិះគន់ខ្លាំងៗលើទម្រង់លេងរបស់ក្រុមបន្តថាៈ វាជាការសម្រេចចិត្តដ៏ឆោតល្ងង់សម្រាប់ការលេងទល់នឹងក្រុមរបស់លោក Ruben Amorim។យើងកំពុងលេងដូចក្មេងអាយុក្រោម ១៥ ឆ្នាំនៅពេលនេះ។ ខ្ញុំមិនដឹងថាមានអ្វីកើតឡើងនៅចុងបញ្ចប់ទេ។ ខ្ញុំគិតថាយើងលេងបានល្អណាស់ ហើយបាល់ទាត់ក្នុងកម្រិតនេះគឺការសម្រេចចិត្តតូចតាចយើងត្រូវធ្វើអោយបានត្រឹមត្រូវតែកំហុសដល់ទៅ២ដងរវាងខ្សែការពារនិង អ្នកចាំទីធ្វើអោយយើងបាត់បង់ឱកាស៣ពិន្ទុដ៍សំខាន់។
សម្រាប់ Man.City ១១ប្រកួតចុងក្រោយឈ្នះតែ១លើកគត់ខណៈគិតត្រឹមសប្តាហ៍ទី១៦នេះពួកគេមានគម្លាតពីក្រុមកំពូលតារាងគឺហង្សក្រហម Liverpool ចំនួន៧ពិន្ទុខណៈ Man.Utd បច្ចុប្បន្នឈរនៅលេខរៀងទី១៣។
ប្រភព:BBC

ក្លឹបស្កគ្រាប់Everton បានយល់ព្រមលើកិច្ចសន្យាខ្ចីជើងរយៈពេលមួយរដូវកាលសម្រាប់ខ្សែបម្រើស្លាបរបស់ Manchester City គឺ Jack Grealish ។កីឡាករវ័យ 29 ឆ្នាំដែលឈានចូលវ័យ30ឆ្នាំនៅឆ្នាំក្រោយមិនបានជាប់ជម្រើសដំបូងសម្រាប់ការប្រកួតក្របខណ្ឌ Premier League ពេលប្រកួតបិទរដូវកាលជាមួយ Fulham ក៏ដូចជា Club World Cup នៅសហរដ្ឋអាមេរិក។អតីតកាពីតែន Aston Villa បានអង្គុយជាកៅអីបម្រុង កំឡុងពេលប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup បរាជ័យក្រោមថ្វីជើងក្រុម Crystal Palace ខណៈយុវជនអាហ្សង់ទីន Claudio Echeverri បានចូលជំនួសតួនាទីរូបគេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ដាច់ចិត្តអោយកីឡាករមានប្រាក់ឈ្នួល 30ម៉ឺនផោន/១សប្តាហ៍ទៅក្លឹបគូប្រជែងលីកខ្ចីជើង(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព BBC Sport បានចុះផ្សាយថាក្លឹបបានឈានដល់កិច្ចព្រមព្រៀងសម្រាប់ Grealish ដែលមានប្រាក់ឈ្នួលប្រមាណ 300,000 ផោនក្នុងមួយសប្តាហ៍ ជាមួយ Man.City ។ ខ្សែបម្រើអន្តរជាតិជាតិអង់គ្លេសបានចូលរួមជាមួយ Man City […]



