Close
Featured-Image
Van Nistelrooy សម្លឹងចង់បានកីឡាករ Man.Utd មករួមក្រុម Leicester City (មាន១វីដេអូ)
ទំហំអក្សរ
តូច
ធំ

ប្រភពពីគេហទំព័រ The Sun បានចុះផ្សាយថាវីរបុរសក្រុមបិសាចក្រហម Man.Utd និងបច្ចុប្បន្នជាគ្រូបង្គោលថ្មីរបស់ក្រុម Leicester City លោក Ruud  Van Nistelrooy មានគម្រោងប្រើប្រាស់ទំនាក់ទំនងរបស់គាត់ជាមួយក្លឹបបិសាចក្រហម ដើម្បីចុះហត្ថលេខាខ្ចីជើងនាំយកកីឡាករវ័យក្មេង Toby Collyer សម្រាប់កីឡាករវ័យ២០ឆ្នាំសញ្ជាតិអង់គ្លេសដែលកំពុងលេងតួនាទីបម្រើ-ការពារកណ្តាលមករួមក្រុមកំលុងពេលទីផ្សារដោះដូរកីឡាករនិងបើកជាលើកទីពីរនៅខែមករា ២០២៥ខាងមុខនេះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Ruud van Nistelrooy: Man Utd players want club legend to remain at Old Trafford under Ruben Amorim | Football News | Sky SportsRuud Van Nistelrooy wants to make Man Utd star Ruben Amorim hasn't given a chance his first Leicester signing - Transfer News - SPORTbible

គ្រូបង្វឹកសញ្ជាតិហូឡង់បច្ចុប្បន្នមានវ័យ ៤៨ឆ្នាំមានចក្ខុវិស័យវែងឆ្ងាយ ដោយជឿជាក់ថាកីឡាករវ័យ ២០ ឆ្នាំរូបនេះ និង អាចអភិវឌ្ឍសមត្ថភាព ក្លាយជាទ្រព្យសម្បត្តិដ៏សំខាន់នៅក្នុងសមរភូមិរបស់ក្រុមកញ្ជ្រោងខៀវ Leicester City ពួកគេដើម្បីបន្តអាយុជីវិតលេងនៅក្របខណ្ឌខ័ណ្ឌកំពូលអង់គ្លេសជាច្រើនឆ្នាំទៀត។នោះក៍ព្រោះតែអ្នកចាត់ការទូទៅលោក Van Nistelrooy ដឹងយ៉ាងច្បាស់អំពីសមត្ថភាពរបស់ Collyer យ៉ាងជិតស្និទ្ធជាមួយក្នុងអំឡុងពេលបំពេញតួនាទីជាជំនួយការរបស់អតីតគ្រូបង្វឹកលោក Erik Ten Hag និងក្នុងនាមគ្រូបង្វឹកបណ្តោះអាសន្នកន្លងមក។

Ruud van Nistelrooy says he was disappointed to leave Manchester United | Flashscore.com

ទោះជាយ៉ាងណាសម្រាប់ Man United មិនមានចំណាប់អារម្មណ៍ក្នុងការលក់ Collyer ទេ ប៉ុន្តែពួកគេអាចបើកចំហរក្នុងលក្ខខណ្ឌខ្ចីជើង ក្រោយពីសាម៉ីខ្លួនបង្ហាញខ្លួនចូលលេងបានតែ៣ ដងក្នុងរដូវកាលនេះ ក្រោយពីត្រុវក្លឹប Man.Utd ទិញយកពី Brighton និងបានបង្ហាញខ្លួនក្រុមឈុតធំលើកដំបូងរបស់គាត់នៅក្នុងព្រឹត្តការណ៍ Community Shield ឆ្នាំ ២០២៤ក្នុងនាមកីឡាករបម្រុង។ក្រោយមកទៀត Collyer បានចូលលេងជាកីឡាករបម្រុងផងដែរកាលពីដើមរដូវកាលកំលុងពេល Man.Utd ប្រកួតចាញ់ Liverpool ក្នុងផ្ទះខ្លួន​ឯង។

ប្រភព:SB
វីដេអូ:

អត្ថបទទាក់ទង
  • Premier League

    # Team MP W D L F A G P
    1 AFC Bournemouth 0 0 0 0 0 0 +0 0
    2 Arsenal 0 0 0 0 0 0 +0 0
    3 Aston Villa 0 0 0 0 0 0 +0 0
    4 Brentford 0 0 0 0 0 0 +0 0
    5 Brighton & Hov… 0 0 0 0 0 0 +0 0
    6 Burnley 0 0 0 0 0 0 +0 0
    7 Chelsea 0 0 0 0 0 0 +0 0
    8 Crystal Palace 0 0 0 0 0 0 +0 0
    9 Everton 0 0 0 0 0 0 +0 0
    10 Fulham 0 0 0 0 0 0 +0 0
    11 Leeds United 0 0 0 0 0 0 +0 0
    12 Liverpool 0 0 0 0 0 0 +0 0
    13 Manchester City 0 0 0 0 0 0 +0 0
    14 Manchester United 0 0 0 0 0 0 +0 0
    15 Newcastle United 0 0 0 0 0 0 +0 0
    16 Nottingham Forest 0 0 0 0 0 0 +0 0
    17 Sunderland 0 0 0 0 0 0 +0 0
    18 Tottenham Hotspur 0 0 0 0 0 0 +0 0
    19 West Ham United 0 0 0 0 0 0 +0 0
    20 Wolverhampton Wanderers 0 0 0 0 0 0 +0 0
  • December 2024
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031