

វីរបុរសក្រុមហង្សក្រហម Liverpool លោក Jamie Carragher បានកោតសរសើរកីឡាករ Virgil van Dijk ថាគាត់ជាខ្សែការពារកណ្តាលដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រ Premier League បន្ទាប់ពីបង្ហាញទម្រង់លេងដ៏ល្អបំផុតជាមួយនិង Man.City ពោលគឺកីឡាករអន្តរជាតិហូឡង់រូបនេះអាចការពារនិងរារាំងមិនអោយខ្សែប្រយុទ្ធឆ្នើម Erling Haaland រកគ្រាប់បាល់បានក្នុងលទ្ធផលបរាជ័យ ២-០ លើក្រុម Man. City កាលពីថ្ងៃអាទិត្យ។ក្នុងនាមជាអ្នកវិភាគកីឡាប្រចាំទូរទស្សន៍Sky Sport និងជាអតីតកីឡាករLiverpoolបានសរសេររៀបចាប់នៅលើបណ្តាញទំនាក់ទំនងសង្គមបែបសើចចំអន់ថាៈ ខ្សែការពារ VanDijk បានសរសេររៀបរាប់យ៉ាងខ្លីថាៈ Haaland មើលទៅដូចជាកំពុងលេងជាមួយឪពុករបស់គាត់គឺលោក Alf-Inge Haaland ។

អតីតខ្សែការពារ Liverpool ក៏បានអំពាវនាវឱ្យបញ្ចប់ ការជជែកវែកញែកដែលបុរសសញ្ជាតិអង់គ្លេសបានចាត់ទុកជារឿងដ៍ឆ្កួតលីលា ថានរណាជាខ្សែការពារកណ្តាលដ៏អស្ចារ្យបំផុតនៅក្នុងយុគសម័យ Premier League នេះ។ Carragher បានលើកឡើងដោយសំអាងទៅលើការបង្ហាញទម្រង់លេងលេចធ្លោរបស់ Van Dijk ទល់និង Haaland ព្រមទាំង Kylian Mbappe ក្នុងប៉ុន្មានប្រកួតថ្មីៗចុងក្រោយនេះ ដែលជាភស្តុតាងមិនអាចប្រកែកបានថាកាពីតែនក្រុម Liverpool គឺជាខ្សែការពារកណ្តាលដ៏ល្អបំផុតនៅក្នុងប្រវត្តិសាស្ត្រ Premier League ។
វីដេអូ:

Manchester United កំពុងបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិកូឡុំប៊ី Richard Rios របស់ក្លឹប Palmeiras នៅរដូវក្តៅនេះដើម្បីពង្រឹងតំបន់បម្រើស្លាបអោយរឺងម៉ាំបន្ថែមទៀត។ខណៈអ្នកចាត់ការទូទៅលោក Ruben Amorim សម្លឹងចង់ស្តារមុខមាត់ និង កម្លាំងស្នូលរបស់ក្រុមអោយវិលត្រលប់មករកភាពល្អប្រសើរឡើងវិញ ខណៈបេក្ខភាពកីឡាករតិចតួចណាស់ដែលបានភ្ជាប់ទំនាក់ទំនងយ៉ាងច្បាស់ជាមួយនឹងការផ្លាស់ប្តូរមកកាន់ទឹកដី Old Trafford ។អត្ថបទកំពុងចាប់អារម្មណ៍៖ សង្ឃឹមថាជោគជ័យ! Chelsea ដាក់គោលដៅទិញខ្សែប្រយុទ្ធស្លាបរបស់ Man Utd រូបនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ពោលគឺក្រោយពីទិញបាន Matheus Cunha ពី Wolver និងបន្តចរចារបន្ថែមតម្លៃដេញថ្លៃកីឡាករ Bryan Mbeumo ជាមួយ Brentford រួចមកអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់លោក Amorim ចង់បន្ថែមខ្សែខ្សែបម្រើ និងអាចជាអ្នកចាំទី ប្រសិនបើថវិការដូវក្តៅគ្រប់គ្រាន់ និង អនុញ្ញាតជាផ្នែកនៃការផ្លាស់ប្តូរក្រុម។ សម្រាប់ Rios បច្ចុប្បន្នកំពុងបំពេញកាតព្វកិច្ចនៅព្រឹត្តការណ៍ FIFA Club World Cup នៅសហរដ្ឋអាមេរិកសម្រាប់ក្រុម Palmeiras […]

