

គឺជាការប្រកួតក្នុងផ្ទះនៅក្របខណ្ឌ EPLសម្រាប់ក្រុម Man. United នៅវេលាម៉ោង ៨និង៣០យប់ថ្ងៃអាទិត្យនេះ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Ruben Amorim ខណៈការប្រកួតក្នុងផ្ទះលើកដំបូងរបស់គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់បានឈ្នះ Bodo/Glimt កាលពីថ្ងៃព្រហស្បតិ៍ ក្នុងក្របខណ្ឌ Europa League ខណៈក្រុមរបស់លោក Sean Dyche មិនអាចបំបែកក្រុម Brentford ដែលមាន 10 នាក់កាលពីចុងសប្តាហ៍មុន។សម្រាប់៦ប្រកួតចុងក្រោយនៅក្របខណ្ឌ EPL ក្រុមMan.Utd ឈ្នះ២ស្មើ៣និងចាញ់១ ឈរនៅលេខរៀងទី ១៣ ខណៈ Everton ៦ប្រកួតចុងក្រោយឈ្នះ១ចាញ់១និងស្មើ៤បច្ចុប្បន្នឈរនៅលេខរៀងទី១៥

១.ប្រវត្តិជួបគ្នា
ជួបគ្នា៥ដងចុងក្រោយ Everton មិនដែលឈ្នះ Man.Utd ទេ ខណៈកាប្រកួតចុងក្រោយបង្អស់ Man.Utd បានផ្តួល ពួកគេដោយលទ្ធផល ២ទល់និង០ កាលពីខែមិនា ២០២៤កន្លងទៅ។
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)Man.Utd
គ្រូបង្វឹកថ្មីលោក Amorim មានគ្រប់ខ្សែបម្រើ និងប្រយុទ្ធទាំងអស់សម្រាប់ការប្រកួតនៅថ្ងៃអាទិត្យនេះ ប៉ុន្តែក្រុមបិសាចក្រហមមានក្តីកង្វល់ជុំវិញបញ្ហាកីឡាកររបួស Jonny Evans (ជង្គង់), Victor Lindelof (ក្រលៀន), Harry Maguire (កំភួនជើង) និង Leny Yoro (ជើង) ។ដូច្នេះក្រុមម្ចាស់ផ្ទះនិងអាចដាក់ Noussair Mazraoui អោយលេងខ្សែការពារកណ្តាលរឺផ្នែកខាងស្តាំ ម្តងទៀត។ចំណែកឯ Tyrell Malacia ដែលបានខកខានចាប់តាំងពីខែឧសភា ឆ្នាំ ២០២៣និងត្រូវជំនួដោយ Luke Shaw ខណៈ Kobbie Mainoo បំពេញតួនាទីនូវខ្សែបម្រើផងដែរ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងOnana; Mazraoui, De Ligt, Martinez; Dalot, Mainoo, Casemiro, Shaw; Fernandes, Hojlund, Garnacho
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៤-២-១
៣.ពត៌មានក្រុម(ភ្ញៀវ)Everton
អតីតកីឡាករវ័យក្មេងរបស់ Man United កីឡាករ James Garner មិនមានវត្តមានលេងប្រឈមជាមួយក្លឹបចាស់ ដោយសារបញ្ហាខ្នង ខណៈ Seamus Coleman (ភ្លៅ), Chermiti (កជើង) និង Tim Iroegbunam (ជើង) ។មានតែ Armando Broja ប៉ុណ្ណោះដែលបានហ្វឹកហាត់យ៉ាងពេញលេញអស់រយៈពេលជាងមួយសប្តាហ៍ចាប់តាំងពីរបួសសរសៃពួរបានធូរស្បើយ តែអាចនឹងមានឱកាសតិចតួចក្នុងការត្រលប់មកវិញនៅថ្ងៃអាទិត្យ ប៉ុន្តែមិនប្រាកដថាអាចចូលលេងជំនួសDominic Calvert-Lewin ឬ Beto ទេ។
សម្រាប់Calvert-Lewin ក្រោយខកខានរកគ្រាប់បាល់ទល់និង Brentford កាលពីចុងសប្តាហ៍មុន មានន័យថាឥឡូវនេះកីឡាករខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសមិនអាចរកគ្រាប់បាល់បញ្ចូលទីបាននៅក្នុងការប្រកួត Premier League ចំនួនប្រាំបីលើកជាប់ៗគ្នា ប៉ុន្តែកីឡាករវ័យ ២៧ឆ្នាំរូបនេះបានចាប់ផ្តើមចូលេងរាល់ការប្រកួតក្របខ័ណ្ឌកំពូលនៅរដូវកាលនេះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងPickford; Young, Tarkowski, Branthwaite, Mykolenko; Doucoure, Gueye; Lindstrom, McNeil, Ndiaye; Calvert-Lewin
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Man.Utd ៣ : 0 Everton
ប្រភព:whoscored &sportsmole

នៅថ្ងៃដែលសមាជិកថ្មី Liam Delap ចាប់ផ្តើមបង្ហាញខ្លួនជម្រើសដំបូងរបស់គាត់សម្រាប់ក្លឹបថ្មីជាមួយក្រុមតោខៀវ Chelsea ខណៈនោះអ្នកជំនួសរបស់គេគឺ Nicolas Jackson គឺត្រូវបណ្តេញចេញពីការប្រកួត ៤នាទីក្រោយប្តូរចូលជំនួសអតីតកីឡាករIpswich Townខាងលើ ។Jacksonមានដើមកំណើតនៅប្រទេសហ្គំាបៀ តែចូលសញ្ជាតិសេណេហ្គាល់ត្រូវបានបណ្តេញចេញនៅក្នុងឪកាសថ្ងៃខួបកំណើតវ័យ ២៤ឆ្នាំផងដែរ ហើយបើទោះបីជា Pedro Neto មានឱកាសរកបានគ្រាប់បាល់នាំមុខមុននៅនាទីទី១៣ ប៉ុន្តែ Bruno Henrique ព្រមទាំង Danilo និង Wallace Yan មានឱកាសរកបានគ្រាប់បាល់វាយបកយកជ័យជំនះវិញមុន និង ក្រោយJackson បណ្តេញចេញនៅនាទីទី៦៨។អត្ថបទកំពុងចាប់អារម្មណ៍៖ រុះរើឈុតធំហើយ! គ្រូ Man.Utd មិនដាក់ឈ្មោះកីឡាករ៤រូប ក្នុងការប្រកួតទេសចរណ៍មិត្តភាពនោះទេ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស បញ្ចប់លទ្ធផលនៃការប្រកួត Flamengo បានយកឈ្នះក្រុម Chelsea ក្នុងលទ្ធផល ៣-១ ក្នុងការប្រកួត Club World Cup ខណៈ Flamengo ដឹកនាំដោយអតីតខ្សែការពារAt.Madrid និង […]

