Close
Sponsor ads Featured-Image
Prediction: Man.City អាចរកបានជ័យជំនះលើកដំបូងនៅទឹកដីជើងខ្លាំង Liverpool បានទេ?
ទំហំអក្សរ
តូច
ធំ

ម្ចាស់ជើងឯកក្របខណ្ឌ EPL គឺ មេឃខៀវ Man.City និងត្រៀមប្រកួតប្រជែងជាមួយក្រុមហង្សក្រហម Liverpool នៅកីឡដ្ឋាន Anfield ដែលជាសមរភូមិវាលស្មៅដ៍ស្វិតស្វាញសម្រាប់ការប្រកួតដែលនិងធ្វើឡើងនៅវេលាម៉ោង១១យប់ថ្ងៃអាទិត្យទី ១ ធ្នូស្អែកនេះ។ប្រសិនជាក្រុមម្ចាស់ផ្ទះទទួលបានជ័យជម្នះសម្រាប់កាប្រកួតនេះនោះក្រុមលោក Arne Slot បង្កើនគម្លាតនៅលើកំពូលតារាងរហូតដល់ ១១ ពិន្ទុឯណោះ។សម្រាប់ Liverpool ៦ប្រកួតចុងក្រោយនៅក្របខណ្ឌ EPL ឈ្នះ៥ស្មើ១ឈរនៅលេខរៀងទី១ ខណៈ Man.City ឈរនៅលេខរៀងទី២សម្រាប់ការប្រកួតនៅក្របខណ្ឌ EPL ពោលគឺឈ្នះ៣ចាញ់៣ ប៉ុន្តែ៦ប្រកួតចុងក្រោយរបស់ Man.City នៅគ្រប់ក្របខណ្ឌប្រកួតមិនទាន់ស្គាល់ឈ្នះនោះទេ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Liverpool vs Man City Prediction | Opta Analyst
Premier League 2024/25: Liverpool vs Manchester City Tickets, Previous  Meetings & Preview | SportsView
១.ប្រវត្តិជួបគ្នា
២១លើកនៅទឹកដី Liverpool ក្រុមMan.City ឈ្នះបានតែ១លើកគត់នៅខែកុម្ភៈឆ្នាំ២០២១ដោយលទ្ធផល ៤ទល់និង១ តែក្នុងនោះស្មើ៧ និងចាញ់ រហូតដល់ទៅ១៣លើក។អាចនិយាយបានថា៩ប្រកួតចុងក្រោយនៅទឹកដី Liverpool គឺពួកគេMan.City ឈ្នះតែ១លើកគត់។
២.ពត៌មានក្រុមLiverpool(ម្ចាស់ផ្ទះ)
បន្ទាប់ពីបានអង្គុយត្រឹមជាកីឡាករបម្រុងកំលុងការប្រកួតទល់និង Real Madrid ខ្សែការពារស្លាបស្តាំ Trent Alexander-Arnold ត្រៀមចូលមកជួយក្រុមឡើងវិញ បន្ទាប់ពី Conor Bradley មានបញ្ហារបួសសរសៃពួរការប្រកួតនៅក្នុងក្របខ័ណ្ឌ Champions League ។ខ្សែការពារ Bradley គឺជាក្តីបារម្ភថ្មីមួយក្នុងចំណោមក្តីបារម្ភថ្មីចំនួនពីរសម្រាប់ Liverpool កាលពីថ្ងៃពុធ ខណៈ Ibrahima Konate ក៏មានបញ្ហាជើង ដូច្នេះ Joe Gomez អាចចាប់ផ្តើម Premier League ដំបូងនៃរដូវកាលរបស់គាត់ជាមួយនឹងកាពីតែនក្រុម Virgil van Dijk ។ សម្រាប់ Federico Chiesa (កាយសម្បទា), Diogo Jota (ពោះ), Alisson Becker (សរសៃពួរ) និង Kostas Tsimikas (កជើង) ក៏មិនត្រូវបានគេរំពឹងថានឹងត្រលប់មកវិញនៅថ្ងៃទី ១ ខែធ្នូ ខណៈ Dominik Szoboszlai សនិងចូលលេងជំនួស Curtis Jones ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងKelleher; Alexander-Arnold, Gomez, Van Dijk, Robertson; Gravenberch, Mac Allister; Salah, Szoboszlai, Diaz; Nunez
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១

ads

Premier League 2023-24, Liverpool hold Manchester City 1-1: Key stats
៣.ពត៌មានក្រុមMan.City(ភ្ញៀវ)
Man City មានភាពវិជ្ជមានក្រោយជាប់គាំងការប្រកួតទល់និង Feyenoord ខណៈ ខ្សែការពារសំខាន់ៗមានដូចជា Ruben Dias បានត្រលប់មកលេងជាប់ជាកីឡាករបម្រុងវិញបន្ទាប់ពីរបួសកំភួនជើង ។ចំណែកខ្សែបម្រើស្លាប Jeremy Doku (ភ្លៅ) ក៏ត្រលប់មកហ្វឹកហាត់វិញមុនការប្រកួត Champions League ត្រៀមវាយតម្លៃឡើងវិញមុនការប្រកួតចាប់ផ្តើមនៅថ្ងៃអាទិត្យ ប៉ុន្តែ John Stones (ជើង), Rodri (សរសៃពួរជង្គង់), Oscar Bobb (ជើង) និង Mateo Kovacic (មិនបានបញ្ជាក់) មិនអាចទាន់ចូលលេង។
លោក Guardiola បានដាក់អោយខ្សែបម្រើ Kevin De Bruyne ចូលលេងនៅពាក់កណ្តាលសប្តាហ៍ ប៉ុន្តែទាំងកីឡាករបែលហ្ស៊ិក និង Savinho អាចនិងលេងចាប់ដៃគូជាមួយMatheus Nunes បន្ទាប់ពីគាត់ត្រលប់មកពីជាសះស្បើយបញ្ហារបួសវិញ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងEderson; Walker, Akanji, Dias, Ake; Nunes, Gundogan, De Bruyne; Silva, Haaland, Savinho
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Liverpool ២ :៣ Man.City
ប្រភព:whoscored &sportsmole &theanalyst &givemesport

អត្ថបទកំពុងចាប់អារម្មណ៍៖
គុណភាពអត់ហ្នឹង? Real Madrid សម្លឹងឃើញកីឡាករវ័យក្មេងម្នាក់ យកមកជំនួស Modric
featured image

(អេស៉្បាញ)៖ បន្ទាប់ពីខ្សែបម្រើ Luka Modric ប្រកាសចែកផ្លូវ! ក្លឹបអធិរាជស Real Madrid បានកំណត់អត្តសញ្ញាណលើខ្សែបម្រើវ័យក្មេង Kees Smit របស់ក្រុម AZ Alkmaar ខណៈកីឡាករវ័យ ១៩ឆ្នាំ កំពុងតែទទួលបានចំណាប់អារម្មណ៍ពីក្លឹបគូប្រជែង Barcelona ផងដែរ។ គួរជម្រាបដែរថា Smit មានតម្លៃខ្លួនផ្ទេរប្រមាណ ២១.៤លានអឺរ៉ូ ៕អត្ថបទកំពុងចាប់អារម្មណ៍៖ សឹងមិនគួរឲ្យជឿ! Fluminense អាចផ្តួល Inter Milan ឆ្លងទៅកាន់វគ្គ៨ក្រុមចុងក្រោយបាន (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង
  • November 2024
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    252627282930