
អង់គ្លេស៖ នៅរាត្រីរំលងអាធ្រាតកាលពីយប់មិញនេះ Liverpool បានផ្តួលភ្ញៀងដែលជាម្ចាស់ជើងឯក UCL ១៤សម័យ Real Madrid ក្នុងលទ្ធផល ២:០ ខណៈដែលក្រុមហង្សក្រហមបានរក្សាកំណត់ត្រានៃការប្រកួតក្នុងព្រឹត្តិការណ៍ UEFA Champions League ដ៏ល្អឥតខ្ចោះរបស់ពួកគេជាមួយនឹងជ័យជម្នះដែលសមនឹងទទួលបាននៅក្នុងការជួបគ្នាដ៏គួរឲ្យភ្ញាក់ផ្អើលនៅឯកីឡដ្ឋាន Anfield តែម្តង។
គួរជម្រាបដែរថា តារាឆ្នើម Kylian Mbappe និង Jude Bellingham អ្នកទាំងពីរត្រូវបានអ្នកគាំទ្រហង្សក្រហម Liverpool ស្រែកហ៊ោឌឺដងនៅតង់ទី១។ ទន្ទឹមនឹងនោះ ចូលដល់តង់ទី២ Liverpool នាំមុខ១:០ នៅនាទីទី៥២ និងនាទីទី៦១ Mbappe ស៊ុតបាល់១១ម៉ែត្រមិនចូល ចំពេលប្រមាណ១០នាទីបន្ទាប់ Salah របស់ហង្សក្រហមក៏មិនអាចស៊ុតបាល់១១ម៉ែត្រចូលផងដែរ។
នៅនាទីទី៧៦ ខ្សែប្រយុទ្ធ Cody Gakpo បានស៊ុតគ្រាប់បាល់ទី២ សម្រាប់ជ័យជម្នះរបស់ Liverpool និងក្លឹបកំពុងឈរនៅកំពូលតារាង UCL មាន១៥ពិន្ទុ ខណៈស្ថិតនៅលេខ២៤ ក្នុងតារាង៕
សូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖

(បារាំង)៖ អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានបញ្ជាក់ថា ខ្សែការពារកណ្តាលសញ្ជាតិអ៊ុយក្រែន Ilya Zabarnyi ត្រូវបានក្លឹបយក្សបារាំង Paris Saint-Germain ចុះហត្ថលេខាជាផ្លូវការ ដោយរូបគេផ្ទេរពីក្លឹប Bournemouth ក្នុងតម្លៃខ្លួនផ្ទេរប្រមាណ ៦៦លានអឺរ៉ូ ដែលមានកិច្ចព្រមព្រៀងរហូតដល់ឆ្នាំ ២០៣០ ៕អត្ថបទកំពុងចាប់អារម្មណ៍៖ Man utd គ្មានបំណងចង់បានអ្នកចាំទីឆ្នើមម្នាក់នេះឡើយ ទោះបីជារូបគេទើបប្រកាសចែកផ្លូវជាមួយនឹងក្លឹបខ្លួនក៏ដោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ Fabrizio Romano


