
អេស៉្បាញ៖ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Vinicius Junior នឹងអវត្តមានក្នុងជំនួប Real Madrid ដែលត្រូវប៉ះម្ចាស់ផ្ទះហង្សក្រហម Liverpool នាថ្ងៃស្អែកនេះ ក្នុងពានរង្វាន់ UEFA Champions League ដោយសារតែបញ្ហារបួសសរសៃពួរ។
ជាមួយគ្នានេះ បញ្ហារបួសសរសៃពួរ គឺនៅអំឡុងពេលរូបគេលេងពេញម៉ោង រួមចំណែកជួយក្រុមអធិរាជស Real Madrid បំបាក់ម្ចាស់ផ្ទះ Leganes ៣-០ កាលពីរាត្រីថ្ងៃអាទិត្យក្នុងលីគ La Liga ដែលប្រឈមមុខនឹងការអវត្តមានចាប់ពី ៣ទៅ៤សប្តាហ៍ ឯណោះ។ ទន្ទឹមនឹងនេះ ម្ចាស់ជើងឯក UCL រដូវកាលមុន Real Madrid មានសមាជិកតែ ១៩នាក់ប៉ុណ្ណេាះ ក្នុងការតតាំងនៅកីឡដ្ឋាន Anfield ប្រទេសអង់គ្លេសនៅរាត្រីថ្ងៃពុធ ក្នុងប្រកួតទី៥ ជើងទី១ ដ្បិតពួកគេកំពុងឈរនៅលេខរៀងទី១៨ បណ្តោះអាសន្ន ក្នុងចំណោម ៣៦ក្រុម នៃរដូវកាលឆ្នាំ២០២៤/២០២៥ ។
ទន្ទឹមគ្នានោះ ក្រុមរបស់លោក Arne Slot ក៏ទំនងអវត្តមានខ្សែការពារ Trent-Alexander-Arnold ដោយសាររបួស ក្នុងការស្វាគមន៍ជើងឯក UCL ១៥សម័យកាលមកពីអេស្ប៉ាញដែរ៕

(អារ៉ាប៊ីសាអូឌីត)៖ កាលពីរាត្រីយប់ថ្ងៃព្រហស្បតិ៍មិញនេះ កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុតបាល់ Hat-Tricks ៣គ្រាប់ ជួយឲ្យក្រុម Al Nassr យកឈ្នះទៅលើក្រុម Rio Ave ក្នុងលទ្ធផល ៤ទល់នឹង០ ។ គាប់ជួនអ្វីនៅក្នុងការប្រកួតយប់មិញ បន្ទាប់ពី Joao Felix បាន Assists ២គ្រាប់ អ្នកគាំទ្រតោខៀវ Chelsea ភ្ញាក់ផ្អើលនឹងវែកញែក ជុំវិញការលេងដ៏មិនគួរឲ្យជឿមិនដូចលេងនៅ Chelsea៕អត្ថបទកំពុងចាប់អារម្មណ៍៖ ញាក់សាច់បិះនឹង៤គ្រាប់ម្នាក់ឯង! Ronaldo ស៊ុត៣គ្រាប់ ខណៈហ្វេនវែកញែក Joao Felix សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ Highlights ៖


