Close
Sponsor ads Featured-Image
Leicester កំពុងទាក់ទងវីរបុរស Man.Utd មកដឹកនាំក្រោយចែកផ្លូវពីលោក Cooper
ទំហំអក្សរ
តូច
ធំ

អតីតអ្នកចាត់ការទូទៅបណ្តោះអាសន្នលោក Ruud van Nistelrooy ត្រូវបានក្លឹបកញ្ជ្រោងខៀវ Leicester City បង្ហាញការចាប់អារម្មណ៍ទាក់ទងចង់បានគ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះមកដឹកនាំក្រុម ពោលគឺបន្ទាប់ពីពួកគេបានសម្រេចចិត្តចែកផ្លូវគ្នាជាមួយអ្នកចាត់ការសញ្ជាតិវែលលោក Steve Cooper កាលពីថ្ងៃអាទិត្យ បន្ទាប់ពីចាញ់ក្រោមថ្វីជើងភ្ញៀវតោខៀវ Chelsea នៅថ្ងៃសៅរ៍។ គួរកត់សម្គាល់ថាលោក Cooper បានចាកចេញពីកីឡដ្ឋាន King Power ក្រោយពីដឹកនាំក្រុមឈ្នះតែពីរប្រកួតប៉ុណ្ណោះក្នុងចំណោម ១២ ប្រកួតនៅរដូវកាលនេះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Man Utd icon Van Nistelrooy 'applies' for manager's job in Lampard blow as he eyes 'instant return'

ads

Ruud van Nistelrooy's reiterates his desire to stay under Ruben Amorim ahead of clash vs. Chelsea - Man United News And Transfer News | The Peoples Person

បច្ចុប្បន្នLeicester City កំពុងឈរនៅលេខរៀងទី ១៦ ក្នុងក្របខ័ណ្ឌ Premier League ខិតជិតតំបន់កាត់ចោល ក្រោយមិនទាន់ស្គាល់ឈ្នះសោះ ៤ដងចុងក្រោយ។ ងាកមកវីរបុរសក្រុម Man.Utd សញ្ជាតិហូឡង់ឯណេះវិញ លោក Van Nistelrooy បានទទួលលទ្ធផលជាផ្លែផ្កាទោះបីដឹកនាំក្រុមក្នុងនាមអ្នកចាត់ការបណ្តោះអាសន្ន ប៉ុន្តែរូបលោកបានដើរតួនាទីយ៉ាងសំខាន់ក្រោយពីក្លឹបសម្រេចចិត្តចែកផ្លូវពីមិត្តរួមជាតិគឺលោក Erik ten Hag ក្នុងនោះរូបលោកបានដឹកនាំ Man.Utd ផ្តួលក្រុម Leicester City នៅក្របខណ្ឌ២ផ្សេងគ្នាដល់ទៅ២ដងផងដែរ។

ប្រភព:Leicestermercury

អត្ថបទទាក់ទង
  • November 2024
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    252627282930