
“តោះពិភាក្សាគ្នានៅចំណតឡានឯណោះវិញ”នេះជាការលើកឡើងរបស់អ្នកវិភាគកីឡាបាល់ទាត់ប្រចាំទូរទស្សន៍Sky Sports លោក Roy Keane មុនពេលឈានដល់ការជជែកគ្នាតឹងសរសៃករ យ៉ាងក្តៅគគុកជាមួយអ្នកគាំទ្រ Ipswich Town ដែលបានឈរនៅកន្លែងជិតកៅអីអង្គុយនាកីឡដ្ឋានរបស់ពួកគេក្នុងជំនួបជាមួយក្រុមភ្ញៀវបិសាចក្រហម Man.Utd ក្រោមការដឹកនាំលើកដំបូងរបស់គ្រូបង្វឹកលោក Ruben Amorim។
ខណៈការប្រកួតបានបញ្ចប់ទៅក្នុងលទ្ធផល ១ទល់និង១ ក្រុមការងារទូរទស្សន៍ Sky Sports កំពុងដំណើរការត្រៀមពិគ្រោះយោបល់គ្នាវាយតម្លៃលើការប្រកួត ស្រាប់តេអ្នកគាំទ្រម្នាក់បានចាប់ផ្តើមបញ្ចេញសម្លេងរំខានពីទីកន្លែងនៅក្រៅទីលានជិតកៅអីដែលរូបគេកំពុងឈរ។បើទោះបីជាមិនបានដកស្រង់អត្ថន័យអ្នកគាំទ្រដែលមិនត្រូវបានបញ្ចេញអត្តសញ្ញាណ ប៉ុន្តែបុរសម្នាក់នោះត្រូវបានគេលឺថាស្រែកជេរប្រមាថខ្លាំងៗ ដល់វីរបុរសនិងជាអតីតខ្សែបម្រើ Man.Utd គឺលោក Roy Keane ដែលធ្វើអោយរូបលោកទប់ខ្លួនមិនជាប់ បានឡើងមកឈរតទល់គ្នា និងនិយាយពាក្យសម្តីប៉ុន្មានម៉ាត់ដូចការលើកឡើងខាងលើ មុនពេលបុរសសញ្ជាតិអៀឡង់រូបនេះត្រលប់ទៅតុវេទិការបស់ទូរទស្សន៍ Sky Sports វិញ ខណៈអ្នករៀបចំកម្មវិធីនៅជុំវិញនោះ បានលើកឡើងថាសូមធ្វើចិត្តអោយត្រជាក់ទៅកាន់អ្នកគាំទ្រនោះ។
គួររំលឹកថាកន្លងមកលោក Keane ធ្លាប់ជាបុគ្គលដែលរិះគន់លើវិស័យបាល់ទាត់ និង ចូលចិត្តនិយាយអ្វីមិនសំចៃមាត់លើទម្រង់លេងរបស់កីឡាករផ្សេងៗជាពិសេសកីឡាករក្រុម Man.Utd របស់ខ្លួនឯងតែម្តង និងពេលខ្លះការរិះគន់របស់គាត់មិនមានមូលដ្ឋានច្បាស់លាស់ត្រូវបានរងការទិតៀនពីមជ្ឈដ្ឋានទូទៅត្រលប់មកវិញផងដែរ។
វីដេអូ:

បើទោះបីជាបានបំពេញការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធឆ្នើមសញ្ជាតិបារាំងពីក្លឹប Eintracht Frankfurt គឺHugo Ekitike ក្នុងតម្លៃផ្តល់ទៅអោយដំបូងគឺ ៦៩ លានផោនក៏ដោយ ផ្ទុយទៅវិញខ្សែប្រយុទ្ធ Alexander Isak នៅតែមានចេតនាចង់ស្វែងរកជម្រើសរបស់គាត់សម្រាប់ការចាកចេញពីទឹកដី St.James Park នៅរដូវក្តៅនេះពោលគឺបន្ទាប់ពីខកខានដំណើរទេសចរណ៍ការប្រកួតកំដៅសាច់ដុំមុនរដូវកាលថ្មីចាប់ផ្តើមនៅទ្វីបអាស៊ី ។ក្លឹបបានជ្រើសរើសកីឡាករចំនួន ៣០ នាក់ ប៉ុន្តែ ខ្សែប្រយុទ្ធស៊ុយអែតIsak មិនបានរួមដំណើរដោយអវត្តមានដោយសាររបួសភ្លៅ។សម្រាប់ Liverpool នៅតែចាប់អារម្មណ៍លើការនាំយកកីឡាករវ័យ ២៥ ឆ្នាំ មកកាន់ទឹកដី Anfield ខណៈអ្នកចាត់ការក្លឹប Newcastle លោក Eddie Howe បាននិយាយថា Isak នឹងក្លាយជាផ្នែកមួយនៃក្រុមសម្រាប់ការប្រកួតនៅប្រទេសសិង្ហបុរី និងកូរ៉េខាងត្បូង។អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool នៅតែចិញ្ចឹមចិត្តចង់បានខ្សែប្រយុទ្ធឆ្នើមរូបនេះពីក្លឹបរួមលីក(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Isak ស៊ុតបញ្ចូលទីបាន ២៧ គ្រាប់ក្នុងការបង្ហាញខ្លួនសរុបគ្រប់ការប្រកួត៤២លើកសម្រាប់ Newcastle កាលពីរដូវកាលមុនខណៈ Newcastle ទក់សាច់ក្នុងលទ្ធផល ៤-០ កាលពីថ្ងៃសៅរ៍នៅលើទឹកដីក្រុម Celtic […]


