
ក្រុមម្ចាស់ផ្ទះ Southampton និងត្រូវបើកទ្វារផ្ទះSt.Maryដើម្បីស្វាគមន៍ជើងខ្លាំងកំពូលតារាង Liverpool សម្រាប់ Southampton ការប្រកួតចុងក្រោយចាញ់ Wolverhampton ២ទល់និង០ ខណៈLiverpool បានផ្តួល Aston VIlla ២ទល់និង០។សម្រាប់ក្រុមម្ចាស់ផ្ទះការប្រកួតនៅលីកកំពូលអង់គ្លេសគឺឈ្នះតែ១លើកគត់ដោយក្នុងនោះចាញ់៥ដងបច្ចុប្បន្នឈរនៅលេខរៀងទី២០បាតតារាង ខណៈ Liverpool ឈ្នះ៥និងស្មើ១ពីការប្រកួត៦លើកចុងក្រោយនិងកំពុងឈរនៅលេខរៀងទី១។
១.ប្រវត្តិជួបគ្នា
៥ប្រកួតចុងក្រោយLiverpool ឈ្នះ៤ស្មើ១ ខណៈការប្រកួតចុងក្រោយបង្អស់ Liverpoolយកឈ្នះដោយលទ្ធផល ៤ទល់និង០នៅទឹកដី Anfield។
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)Southampton
Southampton ប្រឈមអវត្តមានខ្សែការពារចំនួនពីរដែលជាពេលវេលាដ៏អាក្រក់បំផុតខណៈអ្នកចាំទី Aaron Ramsdale (ម្រាមដៃ) និង Jan Bednarek (ជង្គង់) និងកំពុងប្រឈមនឹងអវត្តមានជាច្រើនសប្តាហ៍។កីឡាករដែលនិងអវត្តមានរយៈពេលវែងគឺ Gavin Bazunu (សរសៃពួរសាច់ដុំ), Ross Stewart (សរសៃពួរ) និង William Smallbone (សរសៃពួរ) កីឡាករ Flynn Downes (ជង្គង់) និង Ryan Fraser (ជំងឺ) ។ដូច្នេះAlex McCarthy អាចដាក់ Yukinari Sugawara ចូលទៅក្នុងតួនាទីការពារកណ្តាលជំនួស Bednarek នៅ Premier League រដូវកាលនេះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងMcCarthy; Walker-Peters, Sugawara, Stephens, Harwood-Bellis, Manning; Armstrong, Downes, Aribo, Fernandes; Archer
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៥-២
៣.ពត៌មានក្រុម(ភ្ញៀវ)Liverpool
ភាពជោគជ័យរបស់ Liverpool លើក្រុមAston Villa គឺមិនមានវត្តមានកីឡាករឆ្នើមដែលបានរងរបួសសរសៃពួរក្នុងតង់ទី ១គឺ Trent Alexander-Arnold និងត្រូវដកខ្លួនចេញពីក្រុមជម្រើសជាតិអង់គ្លេស ដូចនេះ Conor Bradley ត្រូវបានគេដាក់ឱ្យចូលលេងឱ្យជំនួស Alexander-Arnold នៅផ្នែកខាងស្តាំ។ខ្សែការពារសំខាន់ Virgil van Dijk និងបង្ហាញខ្លួនចូលលេងវិញសម្រាប់ការប្រកួតនះក្រោយពីគ្រូបង្វឹកលោក Slot បានបញ្ជាក់កាលពីព្រឹកថ្ងៃសុក្រថា Van Dijk បានត្រៀមខ្លួនរួចជាស្រេចដើម្បីលេងនៅថ្ងៃអាទិត្យ ប៉ុន្តែ Alexander-Arnold មិនបានហ្វឹកហាត់ជាមួយក្រុមទេ រួមជាមួយ Alisson Becker (សរសៃពួរ), Diogo Jota (ពោះ) និង Federico Chiesa (កាយសម្បទា) ។កីឡាករដែលបានរងគ្រោះបាក់ឆ្អឹងប្រអប់ជើង Harvey Elliott ឥឡូវនេះបានត្រលប់មកហ្វឹកហាត់ពេញលេញវិញហើយ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងKelleher; Bradley, Konate, Van Dijk, Robertson; Mac Allister, Gravenberch; Salah, Jones, Gakpo; Nunez
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Southampton ១ : ៣ Liverpool
ប្រភព:whoscored &sportsmole

PSG នៅមិនទាន់ឈានដល់កិច្ចព្រមព្រៀងថ្មីជាមួយអ្នកចាំទីដៃទី១ Gianluigi Donnarumma ដើម្បីបន្តអោយអ្នកចាំទីអន្តរជាតិអ៊ីតាលីចុះហត្ថលេខាលើកិច្ចសន្យាថ្មីនៅទឹកដី Parc des Princes ស្របពេលកិច្ចសន្យារបស់កីឡាករវ័យ ២៦ ឆ្នាំនឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនៃរដូវកាលថ្មីខាងមុខនេះហើយ។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្លឹបយក្សអង់គ្លេស ២ ចាប់អារម្មណ៍អ្នកចាំទី PSG (មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មើលឃើញឱកាសដូច្នេះហើយទើបបាននាំឱ្យក្លឹបជាច្រើនចាប់អារម្មណ៍ក្នុងការចុះហត្ថលេខានាំយកអ្នកចាំទីកំពស់១ម៉ែត្រ៩៥សង់ទីម៉ែត្ររូបនេះមករួមក្រុម។ ប្រភពពីគេហទំព័រ L’Équipe បានចុះផ្សាយថា Manchester United និង Manchester City ចាប់អារម្មណ៍ចង់ចុះហត្ថលេខា អតីតអ្នកចាំទីរបស់ AC Milan បើទោះបីជាមិនទាន់បន្តកុងត្រាថ្មីខណៈសាម៉ីខ្លួនបានបញ្ជាក់យ៉ាងច្បាស់ថាគាត់ចង់បន្តលេងនៅក្លឹបរដ្ឋធានីរបស់ប្រទេសបារាំង ប៉ុន្តែប្រសិនគ្មានកុងត្រាថ្មីផ្តល់ជូននោះទេ គឺរូបគេដែលជាសមាជិកជ័យលាភី UEFA Champions League គ្រោងនឹងចាកចេញដោយគ្មានតម្លៃខ្លួន។ គួរកត់សម្គាល់ថាPSG បានបង្ហាញអារម្មណ៍រារែកនិងបន្តកុងត្រាថ្មីសម្រាប់ Donnarumma ខណៈម្ចាស់ជើងឯក Ligue ១ បានឈានដល់កិច្ចព្រមព្រៀងលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយអ្នកចាំទី Lille ញឺLucas Chevalier វ័យ ២៣ឆ្នាំស្របពេលកីឡាករសញ្ជាតិបារាំងអាចនិងទទួលបានកុងត្រារយៈពេល ៥ […]



