
ក្រុមកំពូលតារាង La Liga គឺអ្នកមានបុណ្យ Barcelona មានបំណងចង់ស្វែងរកជ័យជំនះឡើងវិញក្រោយរងការបរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើលមុនពេលប្រកួតព្រឹត្តិការណ៍ Uefa Nation league កាលពីខែវិច្ឆិកានេះខណៈពួកគេនិងត្រូវធ្វើដំណើរទៅសួរសុខទុក្ខម្ចាស់ផ្ទះ Celta Vigo នៅវេលាម៉ោង៣ទាបភ្លឺឈានចូលថ្ងៃអាទិត្យវេលាម៉ោង៣ ទាបភ្លឺ។
Barcelona បានចាញ់ Real Sociedad ១-0 សម្រាប់ការប្រកួតចុងក្រោយបង្អស់នៅLa Liga ប៉ុន្តែពួកគេនៅមាន ៦ ពិន្ទុនាំមុខលើក្រុមលេខ ២ Real Madrid ខណៈ Celta ខណៈពេលដែល Celta ស្មើ ២-២ ជាមួយ Real Betis ក្នុងការប្រកួតចុងក្រោយរបស់ពួកគេនៅលើកំពូលរបស់អេស្ប៉ាញ។ ៦ប្រកួតចុងក្រោយរបស់ Barcelona ឈ្នះ៤ចាញ់២ឈរនៅលេខរៀងទី១ ខណៈ Celta Vigo ឈ្នះ២ស្មើ២និងចាញ់១ឈរនៅលេខរៀងទី១១។
១.ប្រវត្តិជួបគ្នា
ជួបគ្នា៥ដងចុងក្រោយ Barcelona ឈ្នះ ៣ស្មើ១និងចាញ់១ ខណៈការជួបគ្នាចុងក្រោយបង្អស់ Barcelona យកឈ្នះក្នុងលទ្ធផល៣ទល់និង២។
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)Celta Vigo
Lago Aspas គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេទីពីរក្នុងជំនួបគ្រប់ពេលរវាង Celta និង Barcelona កាលពីថ្ងៃទី 11 ខណៈដែលគាត់ឈរនៅពីក្រោយ Lionel Messi តែមួយប៉ុណ្ណោះក្នុងបញ្ជីអ្នកស៊ុតបញ្ចូលទីនៅ La Liga សម្រាប់ការប្រកួតរបស់គាត់។ ដូច្នេះក្រុម Barcelona ត្រៀមចាំបាច់សម្រាប់ខ្សែការពារក្នុងការទប់ទល់ កីឡាករសញ្ជាតិអេស្ប៉ាញជើងចាស់រូបនេះ ខណៈក្នុងរដូវកាលនេះ Aspasស៊ុតបញ្ចូលទីបាន ៤ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទី ៣ដងក្នុងការបង្ហាញខ្លួន ១២ លើកនៅ La Liga ។Luca de la Torre, Jailson និង Sergio Carreira នៅតែមានការសង្ស័យ ប៉ុន្តែ Celta មិនបានរាយការណ៍ពីការព្រួយបារម្ភថ្មីនោះទេខណៈ Javier Manquillo អាចនឹងចូលមកជំនួស Mihailo Ristic ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងGuaita; J Rodriguez, Starfelt, Alonso; Mingueza, Sotelo, Beltran, Manquillo; Bamba, Iglesias, Aspas
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៤-២-១
៣.ពត៌មានក្រុម(ភ្ញៀវ)Barcelona
សម្រាប់ក្រុម Barcelona លោក Robert Lewandowski បានហ្វឹកហាត់កាលពីថ្ងៃព្រហស្បតិ៍ ដូច្នេះខ្សែប្រយុទ្ធដែលមិនបានលេងឱ្យប៉ូឡូញនៅUefa Nation League ដោយសាររបួសខ្នង នឹងត្រូវដឹកនាំក្រុមលេងក្រៅដីនៅចុងសប្តាហ៍នេះ។Ferran Torres ក៏ត្រលប់មកហ្វឹកហាត់វិញដែរ បន្ទាប់ពីបានយកឈ្នះលើបញ្ហាសរសៃពួរ ប៉ុន្តែ Ansu Fati, Lamine Yamal, Eric Garcia, Marc-Andre ter Stegen, Marc Bernal, Andreas Christensen និង Ronald Araujo មិនអាចចូលលេងបានដោយសាររបួស។
Dani Olmo ត្រូវបានគេរំពឹងថានឹងត្រលប់មកក្នុងជម្រើស១១នាក់ដំបូងក្រោយអង្គុយកៅអីបម្រុងពេលលេងទល់ Real Sociedad ប៉ុន្តែ Gavi ដែលអវត្តមាននាពេលថ្មីៗនេះ ទំនងជានឹងចាប់ផ្តើមលេងជាកីឡាករបម្រុង។សម្រាប់ក្រុមភ្ញៀវ Frenkie de Jong គ្រោងនឹងបង្ហាញទម្រង់លេងជាមួយ Marc Casado នៅកណ្តាលខ្សែបម្រើ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងPena; Kounde, Cubarsi, Martinez, Balde; Casado, De Jong; Olmo, Pedri, Raphinha; Lewandowski
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺCelta Vigo ១ :៣ Barcelona
ប្រភព:whoscored &sportsmole

បរទេសៈ លោក Zinedine Zidane បង្ហាញចំណាប់អារម្មណ៍ និងជឿជាក់ថា Andres Iniesta ត្រូវបានមើលរំលងក្នុងការឈ្នះពានរង្វាន់ Ballon d’Or នៅក្នុងឆ្នាំ២០១០ ទោះបីជារូបគេគឺជាផ្នែកដ៏សំខាន់ដែលបានជួយឲ្យក្រុមជម្រើសជាតិអេស្ប៉ាញឈ្នះ World Cup ជាមួយនឹងគ្រាប់បាល់ជ័យជម្នះនៅវគ្គផ្តាច់ព្រ័ត្រ។ Iniesta បានបញ្ចប់នៅចំណាត់ថ្នាក់ក្រោយ Lionel Messi ដែលបានជាម្ចាស់ជើងឯកបាល់មាសនាពេលនោះ។ Zidane បាននិយាយថា Iniesta បានធ្វើឲ្យមនុស្សគ្រប់គ្នាមានក្តីស្រមៃមួយ ហើយរូបគេសាកសមនឹងទទួលបានវា សម្រាប់ការលះបង់ឲ្យក្លឹប និងក្រុមជម្រើសជាតិ។អត្ថបទកំពុងចាប់អារម្មណ៍៖ យូរៗ បានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UCL ម្តង Arsenal ហាក់បីអន់ចិត្តនឹងច្បាប់ថ្មីមួយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស លោក Pascal Ferré ជា France Football’s then-editor បានធ្វើការសុំទោសទៅដល់ Iniesta ក្នុងឆ្នាំ២០១៨ ដោយបាននិយាយថា “សូមអ្នកលើកលែងឲ្យពួកយើង Andres,..ប្រាកដណាស់ ក្នុងចំណោមការខកចិត្តទាំងអស់នៅក្នុងបញ្ជីអ្នកឈ្នះ Ballon […]



