
ការប្រកួតបាល់ទាត់ជម្រុះ Worlអាមេរិកខាងត្បូង CONMEBOL និងបន្តដឹកនាំការប្រកួតវគ្គជម្រុះ World Cup អាហ្សង់ទីនធ្វើដំណើរទដើម្បីប្រឈមមុខនឹងក្រុមប៉ារ៉ាហ្គាយដ៏លំបាកនៅព្រឹកថ្ងៃសុក្រស្អែកនេះវេលាម៉ោង ៦និង៣០នាទីព្រឹកនេះ។ក្រុមរបស់លោក Lionel Scaloni កំពុងស្ថិតក្នុងដំណាក់កាលជម្រុះសម្រាប់វគ្គផ្តាច់ព្រ័ត្រនៅឆ្នាំ២០២៦ដែលពួកគេនឹងការពារជើងឯក ២០២២ World Cup និងជាការឈ្នះលើកទី៣ជាប្រវត្តិសាស្រ្តនៅប្រទេសកាតាកាលពីពីរឆ្នាំមុន។សម្រាប់១០ប្រកួតចុងក្រោយក្រុមភ្ញៀវអាហ្ស់ង់ទីនឈរនៅលេខរៀងទី១ ក្រោយប្រកួត១០ដង មាន២២ពិន្ទុ ខណៈក្រុមម្ចាស់ផ្ទះប៉ារ៉ាហ្គាយឈរនៅលេខរៀងទី៦មាន១៣ពិន្ទុនិងប្រកួតបាន១០ដងស្មើគ្នា។
១.ប្រវត្តិជួបគ្នា
ជួបប្រកួតគ្នា៥ចុងក្រោយអាហ្សង់ទីនឈ្នះ២ស្មើ៣។ខណៈការជួបគ្នាចុងក្រោយបង្អស់គឺអាហ្សង់ទីនផ្តួលដោយលទ្ធផល១ទល់និង០កាលពីខែតុលា វគ្គជម្រុះ World Cup ២០២៦។
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)ប៉ារ៉ាហ្គាយ
អ្នកចាត់ការទុទៅលោក Alfaro នឹងត្រូវដឹកនាំក្រុមប្រឈមមុខនឹងប្រទេសកំណើតរបស់គាត់នៅទីនេះ ខណៈជម្រើសជាតិ ៧នាក់ក្នុងក្រុមរបស់គាត់លេងបាល់ទាត់ក្នុងស្រុកនៅប្រទេសអាហ្សង់ទីន ដូច្នេះការរៀបចំ និង តាក់ទិកលេងអាចនិងធ្វើអោយពួកគេស្វែងយល់បានច្រើន។ទោះយ៉ាងណាមានការព្រួយបារម្ភអំពីកង្វះខាតម៉ោងចូលលេងដែលកីឡាករភាគច្រើនរបស់ប៉ារ៉ាហ្គាយកំពុងទទួលបាន។ថ្មីៗនេះកីឡាករ Antonio Sanabria បានត្រលប់មកក្រុម Torino វិញហើយ បន្ទាប់ពីរកបានមួយគ្រាប់ក្នុងជ័យជម្នះលើក្រុម Venezuela កាលពីខែមុន ប៉ុន្តែកីឡាករទាំងបីនៅ Premier League ដែលនៅពីក្រោយគាត់គឺ Miguel Almiron, Julio Enciso និង Ramon Sosa សុទ្ធតែមានបញ្ហាមិនទទួលបាននាទីលេងទៀងទាត់សម្រាប់ក្រុមនៅឡើយទេ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Fernandez; Caceres, G Gomez, Alderete, Balbuena, Alonso; Cubas, D Gomez; Almiron, Sanabria, Enciso
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៣.ពត៌មានក្រុម(ភ្ញៀវ)អាហ្សង់ទីន
សម្រាប់ភ្ញៀវអាហ្សង់ទីនកីឡាករ Enzo Fernandez ក៏មិនទទួលបានពេលវេលាចូលលេងច្រើនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះនៅ Chelsea ប៉ុន្តែគាត់នៅតែជាតួសំខាន់នៅក្នុងខ្សែបម្រើអាហ្សង់ទីន។Giovani Lo Celso ក៏បានជាសះស្បើយពីរបួសដែលគាត់បានរងរបួសអំឡុងពេលសម្រាកខែតុលា បានជាទាន់ពេលត្រូវបានហៅម្តងទៀត ហើយការចាកចេញពីផ្ទះអាចមើលឃើញ Scaloni មិនដាក់ខ្សែប្រយុទ្ធ Inter Milan គឺ Lautaro Martinez និងជំនួសដោយកីឡាករ Real Betis រូបនេះវិញ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងE Martinez; Molina, Otamendi, Romero, Tagliafico; De Paul, Enzo, Lo Celso, Mac Allister; Messi, Alvarez
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ ប៉ារ៉ាហ្គាយ ១ :២ អាហ្សង់ទីន
ប្រភព:Sporting News &sportsmole&Euro Sport&ESPN

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible


