

ខណៈត្រូវការតែមួយពិន្ទុដើម្បីទទួលបានកៅអីមួយក្នុងវគ្គ៨ក្រុមចុងក្រោយ UEFA Nations League អ៊ីតាលីនឹងត្រូវជួបប្រកួតជាមួយបែលហ្ស៊ិក ខណៈ ក្រុមនៅLeague A ពូល ២ កាន់តែខិតជិតដល់ការបញ្ចប់របស់ខ្លួននៅវេលាម៉ោង ២និង៤៥នាទិរំលងអធ្រាតឈានចូលថ្ងៃសុក្រស្អែកនេះ។ក្រុមអសូរីអ៊ីតាលីដាច់ខាតធ្វើយ៉ាងណាមិនចង់ឃើញក្រុមភ្ញៀវទទួលជ័យជម្នះលើក្រុមខ្លួននាកីឡដ្ឋាន Stade Roi Baudouin ខណៈបែលហ្សិកនិងមិនថមថយកំលាំងលេងជាមួយមហិច្ចតា ចង់ឈ្នះការប្រកួតនេះដើម្បីបន្តក្តីសង្ឃឹមទៅវគ្គ៨ក្រុមចុងក្រោយ។ ៤ប្រកួតចុងក្រោយ បែលហ្សិកធ្វើមិនបានល្អទេដោយចាញ់២ស្មើ១និងឈ្នះ១ឈរនៅលេខរៀងទី៣ ខណៈ អ៊ីតាលីឈ្នះ៣ស្មើ១ឈរនៅលេខរៀងទី១ និងមានគម្លាតពីបារាំងតែ១ពិន្ទុប៉ុណ្ណោះ។
១.ប្រវត្តិជួបគ្នា
បែលហ្សិកឈ្នះតែ១លើកខណៈអ៊ីតាលីឈ្នះ៣លើក ស្មើ១។ជួបប្រកួតគ្នាចុងក្រោយបង្អស់ក្រុមទាំងពីរស្មើគ្នាក្នុងលទ្ធផល ២ទល់និង ២ កាលពីខែតុលា ២០២៤កន្លងទៅថ្មីៗនេះ។
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)បែលហ្សិក
លោក Domenico Tedesco គ្រូបង្វឹកដើមកំណើតអ៊ីតាលីកាត់ឡឺម៉ង់របស់បែលហ្ស៊ិក នឹងមិនមានកីឡាករឈុតធំមួយចំនួនបើទោះបីជាខ្សែប្រយុទ្ធមាឌធំ Romelu Lukaku និងត្រលប់មកវិញបន្ទាប់ពីការដកខ្លួនកាលពីខែមុនក៏ដោយ។ប្រធានក្រុម Kevin De Bruyne បន្តស្ថិតក្នុងបញ្ជីរបួសជាមួយ Thomas Meunier, Jeremy Doku, Charles De Ketelaere, Youri Tielemans និង Malick Fofana; ទន្ទឹមនឹងនេះដែរ ខ្សែការពារឆ្វេង Romeo Lavia និងកីឡាករក្លឹប Club Brugge គឺ Maxim De Cuyper ដែលបានស៊ុតបាល់បញ្ចូលទីដ៏អស្ចារ្យពេលប្រកួតជាមួយក្រុមអ៊ីតាលីកាលពីខែតុលា គឺជាមន្ទិលចំពោះសុខភាព។គ្រូបង្វឹក Tedesco បានកោះហៅកីឡាករវ័យក្មេងរបស់ Juventus គឺ Samuel Mbangula, Albert Sambi Lokonga, Killian Sardella និង Arthur Vermeeren ដើម្បីត្រៀមបង្ហាញខ្លួនឈុតធំ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងCasteels; Castagne, Debast, Faes, Theate; Mangala, Onana; Lukebakio, Trossard, Bakayoko; Lukaku
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៣.ពត៌មានក្រុម(ភ្ញៀវ)អ៊ីតាលី

-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងDonnarumma; Di Lorenzo, Buongiorno, Bastoni; Cambiaso, Frattesi, Locatelli, Tonali, Dimarco; Barella; Retegui
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៥-១-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ បែលហ្សិក ១ : ១ អ៊ីតាលី
ប្រភព:whoscored &sportsmole&៩០min

Xabi Alonso អាចនិងរកឃើញកីឡាករឆ្នើម Florian Wirtz ថ្មីឃើញហើយ ខណៈកីឡាកររូបនេះបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងក្លឹប Real Madridឈុតធំនេះតែម្តង ខណៈកាលពីខែមុននេះក្រុមហង្សក្រហម Liverpool បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភពបាល់ទាត់បន្ទាប់ពីពួកគេបានប្រកាសពីការចុះហត្ថលេខាលើតារាឆ្នើមរបស់ Bayer Leverkusen គឺ Wirtz ដែលជាអតីតកូនក្រុមសំណព្វចិត្តរបស់លោក Alonso ក្នុងតម្លៃកំណត់ត្រាក្លឹបប្រមាណ ១១៦លានផោនឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញបើយើងក្រឡេកមើលមកក្រុម Real Madrid ទោះបីបានធ្លាក់ចេញពី Club World Cup យ៉ាងអាម៉ាស់ ក្រោយចាញ់ Paris Saint-Germain ប៉ុន្តែយុទ្ធនាការកន្លងមកនេះលោក Alonso ស៊ាំជាមួយក្រុមថ្មីរបស់គាត់។ជាមួយគ្នានេះផងដែរអ្នកចាត់ការសញ្ជាតិអេស្បាញក៍បានដឹងពីរបៀបដែលខ្សែបម្រើវ័យក្មេង Arda Guler ពិតជាមានទេពកោសល្យ និងមានសមត្ថភាពដូច Wirtz អតីតកូនក្រុមរូបលោកធ្លាប់ដឹកនាំលេងនៅក្នុងក្រុម Bayer […]



