Close
Featured-Image
Prediction: ក្រិកបន្តផ្តល់ថ្នាំខ្លាំង រឺ អង់គ្លេសអាចសងសឹកបានវិញ?
ទំហំអក្សរ
តូច
ធំ

ក្រុមតោកំណាចអង់គ្លេសសម្លឹងចង់សងសឹកក្រិកនៅពេលដែលពួកគេធ្វើដំំណើរទោកាន់កីឡដ្ឋាន Olympiako Stadio Spyros Louis ក្នុងទីក្រុង Athens ដើម្បីប្រកួតជាមួយក្រុមក្រិកសម្រាបLeague B ក្រុម២ក្នុងព្រឹត្តការណ៍ប្រកួតពានរង្វាន់ UEFA Nations League នៅវេលាម៉ោង២និង៤៥នាទីរំលងអធ្រាតឈានចូលថ្ងៃសុក្រស្អែកនេះ។គួររំលឹកថាអង់គ្លេសបានរងបរាជ័យយ៉ាងភ្ញាក់ផ្អើលក្នុងលទ្ធផល ២-១ ក្រោមថ្វីជើងក្រិកនៅកីឡដ្ឋាន Wembley កាលពីខែតុលាកន្លងទៅខណៈក្រិកការប្រកួតចុងក្រោយបានផ្តួលក្រុមសាធារណៈរដ្ឋអៀឡង់ដោយលទ្ធផល ២ទល់និង០។ ៤ប្រកួតចុងក្រោយនៅ Uefa Nation League  ក្រិកមិនដែលចាញ់ ខណៈ  សម្រាប់អង់គ្លេសឈ្នះ៣ចាញ់១។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Greece vs. England 2024 livestream: Watch UEFA Nations League for free |  Mashable

១.ប្រវត្តិជួបគ្នា

ការជួបគ្នា៥លើកចុងក្រោយក្រិកឈ្នះ១អង់គ្លេសឈ្នះ៣និងស្មើ១។ជួបគ្នាលើកចុងក្រោយអង់គ្លេសចាញ់ក្នុងលទ្ធផល១ទល់និង២កាលពីខែ តុលា ២០២៤ថ្មីៗនេះ។
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)ក្រិក
ខ្សែបម្រើសញ្ជាតិក្រិក Dimitrios Kourbelis នឹងជាប់បម្រាមមួយប្រកួតដោយសារតែទទួលបានកាតលឿង២ដង ដូច្នេះទាំង Petros Mantalos, Christos Zafeiris ឬ Sotiris Alexandropoulos អាចចូលជំនួសតំណែងជាមួយ Manolis Siopis បាន ។ Odysseas Vlachodimos បានតស៊ូសម្រាប់ទទួលម៉ោងចូលលេង Newcastle United ក្នុងរដូវកាលនេះ ប៉ុន្តែគាត់ត្រូវបានចាត់ទុកថាជាអ្នកចាំទីលេខមួយសម្រាប់ប្រទេសរបស់គាត់ ខណៈKostas Tsimikas របស់ Liverpool និង Konstantinos Mavropanos របស់ West Ham United និងត្រឿមចូលលេងដូចគ្នា។Fotis Ioannidis ដែលស៊ុតបញ្ចូលទីបាន ៣ គ្រាប់ក្នុងការប្រកួតបើកឆាក Nations League ពីររលើកបស់ក្រិក និង ត្រលប់មកជួយក្រុមវិញបន្ទាប់ពីជាសះស្បើយពីរបួសខណៈក្រិកមិនដែលចាញ់ទេសម្រាប់ព្រឹត្តការណ៍ Uefa Nation League ដោយប្រកួត៤ឈ្នះ៣ស្មើ១។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងVlachodimos; Rota, Mavropanos, Koulierakis, Tsimikas; Siopis, Mantalos; Masouras, Bakasetas, Tzolis; Pavlidis
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១

Greece vs England prediction, football betting tips and Nations League odds  | The Independent

Greece vs England: Nations League prediction, kick-off time, team news, TV,  live stream, h2h, odds today | The Standard

Bet of The Day 14/11/2024: Our top pick from all today's games៣.ពត៌មានក្រុម(ភ្ញៀវ)អង់គ្លេស
ចំណែកក្រុមអង់គ្លេស Bukayo Saka, Declan Rice, Phil Foden, Jack Grealish, Trent Alexander-Arnold, Cole Palmer, Levi Colwill និង Aaron Ramsdale សុទ្ធតែបានដកខ្លួនចេញពីក្រុមខណៈអ្នកចាត់ការទូទៅបណ្តោះអាសន្នលោក Carsley ក៏មិនបានដាក់ឈ្មោះ ខ្សែការពារ John Stones, Kobbie Mainoo, Harry Maguire, Luke Shaw និង Eberechi Eze ដោយសារតែរបួសផងដែរ។ Morgan Rogers, Taylor Harwood-Bellis និង Lewis Hall សុទ្ធតែជាកីឡាករថ្មីៗត្រូវបានកោះហៅលើកដំបូងរបស់ពួកគេ ខណៈ Jarrod Bowen, Jarrad Branthwaite, Valentino Livramento និង James Trafford ក៏បានចូលមកហ្វឹកហាត់កាលពីថ្ងៃចន្ទ។ សម្រាប់ ខ្សែការពារជើងចាស់ Kyle Walker នៅតែស្ថិតក្នុងក្រុមដដែល បើទោះជាមានការសង្ស័យអំពីកាយសម្បទា និងមិនទាន់ច្បាស់ថាគាត់នឹងចាប់ផ្តើមចូលលេងនៅខ្សែការពារស្តាំមុន Livramento, Ezri Konsa ឬមិត្តរួមក្រុម Man City Rico Lewis ដែលកំពុងតែប្រជែងគ្នាដើម្បីចាប់ផ្តើមនៅខាងឆ្វេងពេលLuke Shaw បន្តអវត្តមាន។អវត្តមានរបស់ Rice បានបន្តអោយ Angel Gomes របស់ Lille និងលេងចាប់ដៃគូជាមួយកីឡាករ Atletico Madrid គឺ Conor Gallagher នៅតំបន់បម្រើការពារ-កណ្តាល ខណៈ Noni Madueke, Jude Bellingham និង Anthony Gordon ត្រៀមគាំទ្រទៅខ្សែប្រយុទ្ធទោលនិងជាប្រធានក្រុមគឺ Harry Kane ។
ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Pickford; Walker, Konsa, Guehi, Lewis; Gomes, Gallagher; Madueke, Bellingham, Gordon; Kane
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ ក្រិក ១ : ១ អង់គ្លេស
ប្រភព:whoscored &sportsmole

អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 35 25 7 3 81 35 +46 82
    2 Arsenal 35 18 13 4 64 31 +33 67
    3 Manchester City 36 19 8 9 67 43 +24 65
    4 Newcastle United 35 19 6 10 66 45 +21 63
    5 Chelsea 35 18 9 8 62 41 +21 63
    6 Aston Villa 36 18 9 9 56 49 +7 63
    7 Nottingham Forest 35 18 7 10 54 42 +12 61
    8 Brentford 36 16 7 13 63 53 +10 55
    9 Brighton & Hov… 36 14 13 9 59 56 +3 55
    10 AFC Bournemouth 36 14 11 11 55 43 +12 53
    11 Fulham 36 14 9 13 51 50 +1 51
    12 Crystal Palace 35 11 13 11 44 48 -4 46
    13 Everton 36 9 15 12 39 44 -5 42
    14 Wolverhampton Wanderers 36 12 5 19 51 64 -13 41
    15 Manchester United 35 10 9 16 42 51 -9 39
    16 Tottenham Hotspur 35 11 5 19 63 57 +6 38
    17 West Ham United 35 9 10 16 40 59 -19 37
    18 Ipswich Town 36 4 10 22 35 77 -42 22
    19 Leicester City 35 5 6 24 29 76 -47 21
    20 Southampton 36 2 6 28 25 82 -57 12
  • November 2024
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    252627282930  
  • Sponsor by 88Bol