
ជាថ្មីម្តងទៀត Paul Pogba កំពុងបន្តការពិភាក្សាចរចារដើម្បីបញ្ចប់កិច្ចសន្យារបស់គាត់ជាមួយ Juventus ខណៈដែលអតីតសិស្សច្បងរបស់ខ្លួនគឺ Luis Saha យល់ថាក្លឹបបិសាចក្រហមMan. United ជាទីកន្លែងដែលរូបគេគួរតែផ្លាស់ទៅចូលរួមសាជាថ្មីម្តងទៀត ។គួររំលឹកថា Pogba គ្រោងនឹងត្រលប់មកបន្តអាជីពជាកីឡាករម្តងទៀតនៅដើមឆ្នាំ២០២៥ខាងមុខនេះ បន្ទាប់ពីរូបគេរួចផុតពីបម្រាមក្រោយរកឃើញលទ្ធផលវិជ្ជមានសាជាតិញៀនហាមឃាត់។អតីតខ្សែបម្រើក្រុមមាន់គកបារាំងរូបនេះបានចាកចេញពី Man Utd នៅរដូវក្តៅឆ្នាំ ២០២២ ហើយផ្លាស់ទៅអតីតក្លឹបនៅលីកកំពូលSerie A គឺJuventus ជាមួយសុពលភាពកុងត្រាបច្ចុប្បន្នរហូតដល់ខែមិថុនា ឆ្នាំ ២០២៦។
គួរកត់សម្គាល់ផងដែរថាមានពាក្យចចាមអារ៉ាមជាច្រើនលើកឡើងជុំវិញក្លឹបដែលចង់បំពេញការចុះហត្ថលេខានាំយកកីឡាករវ័យ ៣១ ឆ្នាំរូបនេះមករួមក្រុមមានដូចជាOlympic Marseille និងនៅអារ៉ាប៊ីសាអូឌីតផងដែរ។ផ្ទុយទៅវិញអតីតខ្សែប្រយុទ្ធរបស់ក្លឹប Man.Utd លោក Louis Saha បានលើកឡើងថា ការត្រលប់ទៅកាន់ទឹកដី Old Trafford និងធ្វើអោយPogba ពង្រឹងសមត្ថភាព ក៏ដូចជាស្តារកេរ្ត៍ឈ្មោះឡើងវិញបាន។
អតីតខ្សែប្រយុទ្ធដែលធ្លាប់លេងអោយ Man.Utd ចន្លោះឆ្នាំ២០០៤ ដល់ ២០០៨ បានលើកឡើងយ៉ាងដូច្នេះថាៈ Paul Pogba អាចទៅកន្លែងណាដែលគាត់ចង់ទៅ។ ប្រសិនគាត់ចង់ស្តារទេពកោសល្យរបស់គាត់ម្តងទៀត មនុស្សគ្រប់គ្នា និងទទួលស្គាល់ថាគាត់អាចបញ្ចេញសមត្ថភាពពិសេសបែបណា។គាត់អាចលេងនៅ Champions League គាត់អាចលេងឱ្យប្រទេសបារាំង ហើយខ្ញុំជាអ្នកគាំទ្រគាត់។ គាត់នឹងមានការលើកទឹកចិត្តខ្លាំងនៅពេលគាត់ត្រលប់ទៅOld Trafford វិញ។ ខ្ញុំចង់ឃើញគាត់មានវត្តមានលេងនៅ Man. United ជាលើកទី៣។យើងបានឃើញច្បាស់ថាការចាកចេញរបស់គាត់បានធ្វើអោយក្រុម(តំបន់បម្រើកណ្តាល)ពិបាកគ្រប់គ្រង ប៉ុំណ្ណានោះ។
ប្រភពៈ Sportbible

ក្លឹបស្កគ្រាប់Everton បានយល់ព្រមលើកិច្ចសន្យាខ្ចីជើងរយៈពេលមួយរដូវកាលសម្រាប់ខ្សែបម្រើស្លាបរបស់ Manchester City គឺ Jack Grealish ។កីឡាករវ័យ 29 ឆ្នាំដែលឈានចូលវ័យ30ឆ្នាំនៅឆ្នាំក្រោយមិនបានជាប់ជម្រើសដំបូងសម្រាប់ការប្រកួតក្របខណ្ឌ Premier League ពេលប្រកួតបិទរដូវកាលជាមួយ Fulham ក៏ដូចជា Club World Cup នៅសហរដ្ឋអាមេរិក។អតីតកាពីតែន Aston Villa បានអង្គុយជាកៅអីបម្រុង កំឡុងពេលប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup បរាជ័យក្រោមថ្វីជើងក្រុម Crystal Palace ខណៈយុវជនអាហ្សង់ទីន Claudio Echeverri បានចូលជំនួសតួនាទីរូបគេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ដាច់ចិត្តអោយកីឡាករមានប្រាក់ឈ្នួល 30ម៉ឺនផោន/១សប្តាហ៍ទៅក្លឹបគូប្រជែងលីកខ្ចីជើង(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព BBC Sport បានចុះផ្សាយថាក្លឹបបានឈានដល់កិច្ចព្រមព្រៀងសម្រាប់ Grealish ដែលមានប្រាក់ឈ្នួលប្រមាណ 300,000 ផោនក្នុងមួយសប្តាហ៍ ជាមួយ Man.City ។ ខ្សែបម្រើអន្តរជាតិជាតិអង់គ្លេសបានចូលរួមជាមួយ Man City […]



