

អ្នកចាត់ការបណ្តោះអាសន្នក្រុមតោកំណាចអង់គ្លេសលោក Lee Carsley ត្រៀមផ្លាស់ប្តូរកីឡាកររហូតដល់ទៅ ៨នាក់ចេញមុនការប្រកួតក្របខណ្ឌធំកំពូលទី២របស់ទ្វីបអឺរ៉ុបគឺ Nations League ជាមួយក្រិក និងសាធារណរដ្ឋអៀរឡង់។អង់គ្លេសនឹងត្រូវធ្វើដំណើរទៅសួរសុខទុក្ខម្ចាស់ផ្ទះក្រិកនៅពហុកីឡដ្ឋានជាតិអូឡាំពិកនៅថ្ងៃព្រហស្បតិ៍ មុននឹងទទួលក្រុមភ្ញៀវសាធារណរដ្ឋអៀរឡង់នៅថ្ងៃអាទិត្យ។

កាលពីសប្តាហ៍មុន គ្រូបង្វឹកបណ្ដោះអាសន្ន Carsley បានជ្រើសរើសកីឡាករបុរសចំនួន ២៦ នាក ប៉ុន្តែនៅរសៀលថ្ងៃច័ន្ទ វាបានលេចចេញថាកីឡាករចំនួន ៨ នាក់បានធ្លាក់ចេញមានដូចជាៈ Trent Alexander-Arnold ដែលបានរងរបួសសរសៃពួរពេលប្រកួតជាមួយ Aston Villa ខណៈLevi Colwill, Phil Foden, Jack Grealish, Cole Palmer, Aaron Ramsdale, Declan Rice និង Bukayo Saka ក៏អវត្តមានខណៈគ្រូបង្វឹកលោក Carsley បានសម្រេចចិត្តនាំយកកីឡាករខ្សែប្រយុទ្ធ Jarrod Bowen របស់ក្លឹប West Ham នឹងJarrad Branthwaite(ខ្សេការពារ Everton) , Tino Livramento(ខ្សែការពារ Newcastle), James Trafford(អ្នកចាំទីBurnley) និងខ្សែប្រយុទ្ធ Morgan Rogers របស់Aston Villa សម្រាប់បញ្ជីឈ្មោះកីឡាករទាំង២៣នាក់។
គួររំលឹកថាកាលពីសប្តាហ៍មុន អ្នកចាត់ការ Manchester City លោក Pep Guardiola បានរិះគន់ការសម្រេចចិត្តរបស់លោក Carsley មិនបានជ្រើសរើស Jack Grealish សម្រាប់ការប្រកួត Nations League របស់អង់គ្លេសក្រោយពីជម្នះលើក្រុម Wolves ចាប់តាំងពីថ្ងៃទី២០ ខែតុលា មុនពេលមិនត្រូវបានដាក់អោយចូលលេងទល់ Brighton កាលពីថ្ងៃសៅរ៍។
ប្រភព:sportbible

Xabi Alonso អាចនិងរកឃើញកីឡាករឆ្នើម Florian Wirtz ថ្មីឃើញហើយ ខណៈកីឡាកររូបនេះបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងក្លឹប Real Madridឈុតធំនេះតែម្តង ខណៈកាលពីខែមុននេះក្រុមហង្សក្រហម Liverpool បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភពបាល់ទាត់បន្ទាប់ពីពួកគេបានប្រកាសពីការចុះហត្ថលេខាលើតារាឆ្នើមរបស់ Bayer Leverkusen គឺ Wirtz ដែលជាអតីតកូនក្រុមសំណព្វចិត្តរបស់លោក Alonso ក្នុងតម្លៃកំណត់ត្រាក្លឹបប្រមាណ ១១៦លានផោនឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញបើយើងក្រឡេកមើលមកក្រុម Real Madrid ទោះបីបានធ្លាក់ចេញពី Club World Cup យ៉ាងអាម៉ាស់ ក្រោយចាញ់ Paris Saint-Germain ប៉ុន្តែយុទ្ធនាការកន្លងមកនេះលោក Alonso ស៊ាំជាមួយក្រុមថ្មីរបស់គាត់។ជាមួយគ្នានេះផងដែរអ្នកចាត់ការសញ្ជាតិអេស្បាញក៍បានដឹងពីរបៀបដែលខ្សែបម្រើវ័យក្មេង Arda Guler ពិតជាមានទេពកោសល្យ និងមានសមត្ថភាពដូច Wirtz អតីតកូនក្រុមរូបលោកធ្លាប់ដឹកនាំលេងនៅក្នុងក្រុម Bayer […]



