

អ្នកចាត់ការទូទៅថ្មីរបស់ក្រុមបិសាចក្រហម Man. United លោក Ruben Amorim បានទទូចថាគាត់នឹងមិនចុះហត្ថលេខានាំយកកីឡាកររបស់ក្រុមដែលរូបលោកដឹកនាំបច្ចុប្បន្នគឺ Sporting CP ណាមួយមកជួយរូបលោកពេលចូលកាន់តំណែងជាផ្លូវការណ៍នៅពេលទីផ្សារដោះដូរកីឡាករនិងបើកដំណើរការនៅខែមករា២០២៥ខាងមុខនោះទេខណៈ អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់វ័យ ៣៩ឆ្នាំ លោក Amorim នឹងចុលមកដឹកនាំ Man United នៅប៉ុន្មានថ្ងៃខាងមុខនេះជាផ្លូវការណ៏នោះ។

គួររំលឹកថាមានពត៌មាននៃការចុះផ្សាយជាច្រើនជុំវិញការនាំយកកីឡាករមួយចំនួនរបស់ Sporting ពេលដែលគ្រូបង្វឹករូបនេះចូលមកដឹកនាំនៅទឹកដីOld Trafford ក្នុងនោះរួមមានខ្សែប្រយុទ្ធ Viktor Gyokeres ជាដើមនោះ។ ប៉ុន្តែប្រភពពីអ្នកជំនាញផ្នែកទីផ្សារដោះដូរកីឡាករលោក Fabrizio Romano បានដកស្រង់សម្តីលោក Amorim ថាៈខ្ញុំនឹងមិនចុះហត្ថលេខាលើកីឡាករ Sporting ណាម្នាក់មករួមការងារជាមួយខ្ញុំ ក្នុងខែមករានេះទេ។ តែនៅពេលបញ្ចប់រដូវកាល ២០២៤-២០២៥ និង មានរឿងអ្វីកើតឡើងខ្ញុំពិតជាមិនទាន់ដឹងទេ។ព្រោះ បច្ចុប្បន្ន Sporting មានកីឡាករល្អៗរួចទៅហើយ តែយើងនិងដឹងច្បាស់នៅពេលអនាគត។
ប្រភព:Dailypost

(អេស៉្បាញ)៖ បន្ទាប់ពីខ្សែបម្រើ Luka Modric ប្រកាសចែកផ្លូវ! ក្លឹបអធិរាជស Real Madrid បានកំណត់អត្តសញ្ញាណលើខ្សែបម្រើវ័យក្មេង Kees Smit របស់ក្រុម AZ Alkmaar ខណៈកីឡាករវ័យ ១៩ឆ្នាំ កំពុងតែទទួលបានចំណាប់អារម្មណ៍ពីក្លឹបគូប្រជែង Barcelona ផងដែរ។ គួរជម្រាបដែរថា Smit មានតម្លៃខ្លួនផ្ទេរប្រមាណ ២១.៤លានអឺរ៉ូ ៕អត្ថបទកំពុងចាប់អារម្មណ៍៖ សឹងមិនគួរឲ្យជឿ! Fluminense អាចផ្តួល Inter Milan ឆ្លងទៅកាន់វគ្គ៨ក្រុមចុងក្រោយបាន (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ SPORTbible



